backup og meta

Osteopenia (ខ្វះកំហាប់ឆ្អឹង)

និយមន័យ

១- អ្វីជាជំងឺ​ខ្វះ​កំហាប់​ឆ្អឹង?

​​​កង្វះ​កំហាប់​ឆ្អឹង សំដៅ​លើ​ស្ថាន​ភាព​ឆ្អឹង​ធ្លាក់​ចុះ​ដង់ស៊ីតេ ​ធ្វើ​ឲ្យ​ឆ្អឹង​ចុះ​ខ្សោយ គ្មាន​សមត្ថភាព​បំពេញ​មុខងារ​បាន ហើយ​បើ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ ​យូរទៅ​នឹង​វិវត្ត​ជា​ជំងឺ​ពុក​ឆ្អឹង។ ជាទូទៅ​ដង់ស៊ីតេ​ឆ្អឹង ឡើង​ដល់​ចំណុច​កំពូល​​នៅ​ពេល​យើង​ឈាន​ដល់​​វ័យ ​៣៥ ឆ្នាំ។

២- កើត​ឡើង​ញឹកញាប់​ដែរ​ទេ?

ប្រមាណ ៥០ភាគរយ នៃ​ពលរដ្ឋ​អាមេរិក​ចាស់ៗ គឺ​មាន​កើត​ជំងឺ​ឆ្អឹង​ប្រភេទ​នេះ ដោយ​ក្នុង​នោះ​ភាគ​ច្រើន​ជា​ស្ត្រី។

រោគ​សញ្ញា

៣- រោគ​សញ្ញាមាន​អ្វី​ខ្លះ?

ដោយសារ​តែ​ការ​ថយ​ចុះ​កំហាប់​ឆ្អឹង​មិន​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​ ហេតុនេះ​​មិន​មាន​រោគ​សញ្ញា​គួរ​ឲ្យ​កត់​សម្គាល់​ទេ។

៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ?

យ៉ាងណា​ បើ​មាន​ចម្ងល់ ឬ​សំណួរ​ណា​មួយ​ពាក់ព័ន្ធ​ជំងឺ​កង្វះ​កំហាប់​ឆ្អឹង គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ។

មូលហេតុបង្ក

៥- មូលហេតុ​បង្ក​មានអ្វីខ្លះ?

ជា​ធម្មតា ​ឆ្អឹង​​មាន​យន្តការ​ផលិត​ឥត​ឈប់​ឈរ​តាម​ល្បឿន​ថេរមួយ ​មាន​តុល្យភាព​រវាង​ការ​កកើត​ឆ្អឹង​ថ្មី ​និង​ជម្រុះ​ឆ្អឹង​ចាស់​ចោល។ ដំណើរ​ការ​នេះ​ ប្រែប្រួល​ហើយ​កំហាប់​ឆ្អឹង​​ថយ​ចុះ នឹង​បង្ក​ជា​បញ្ហា​ផុយ​ស្រួយ​ឆ្អឹង ​​ធ្វើ​ឲ្យ​ឆ្អឹងចុះ​ខ្សោយ។ លើស​ពី​នេះ ​ថ្នាំ​មួយ​ចំនួន​អាច​បង្ក​ឲ្យ​មាន​​ពុក​ឆ្អឹង​ដែរ។

កត្តា​ប្រឈម

៦- ​កត្តា​ប្រឈម​មាន​អ្វីខ្លះ?

កត្តា​ប្រឈម​ជំងឺ​ឆ្អឹង​ប្រភេទ​នេះ​​មាន​ដូចជា៖

– ស្ត្រី​ជនជាតិ​អាស៊ី

– ប្រវត្តិ​គ្រួសារ​មាន​កំហាប់​ឆ្អឹង​ទាប

– អាយុ​ច្រើន​ជាង ៥០​ឆ្នាំ

– អស់​រដូវ​មុន​អាយុ​ ៤៥​ឆ្នាំ

– មាន​ជំងឺ​ត្រូវ​វះកាត់​អូវែ​ចេញ​ទាំង​វ័យ​ក្មេង

– មិន​សូវហាត់​ប្រាណ

– របប​អាហារ​ខ្វះ​ជាតិ​កាល់ស្យូម ​និង​វីតាមីន D

– ជក់បារី ​និង​ផឹកស្រា

– ញ៉ាំ​សារធាតុ​កាហ្វេអ៊ីន​ច្រើន​លើស​កម្រិត

– ប្រើ​ថ្នាំ​ស្តេរ៉ូអ៊ីត

– កើតជំងឺ​មិន​ឃ្លាន​អាហារ

– វិបត្តិ​ក្នុង​ការ​ញ៉ាំ​អាហារ

– វិបត្តិ​ទីរ៉ូអ៊ីត

– វិបត្តិ​ក្រពេញ​ប៉ារ៉ាទីរ៉ូអ៊ីត

– ជំងឺ​ Cushing ដែល​បង្ក​ដោយ​ការ​ប្រើថ្នាំ​ប្រឆាំង​រលាក​លើស​កម្រិត។

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិធី​ណា?

គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​​ដោយ​វាស់​កំហាប់​ឆ្អឹង។ មូលនិធិ​ជាតិ​សម្រាប់​ជំងឺ​ពុក​ឆ្អឹង នៅអាមេរិក (National Osteoporosis Foundation) បាន​ណែនាំ​ឲ្យ​ធ្វើ​តេស្ត​មួយ​ប្រភេទ គឺ​ថត​កាំរស្មីអ៊ិច DXA ជាទូទៅ​ស្គាល់​ថា DEXA ​ភាគ​ច្រើន​ធ្វើ​លើ​ឆ្អឹង​ត្រគាក ​កដៃ ​និង​ខ្នង ​ជា​កន្លែង​ងាយ​​មាន​គ្រោះ​ថ្នាក់​ជាង​គេ។

តេស្ត​កាំ​រស្មីអ៊ិច​ប្រភេទ​នេះ នឹង​ចេញ​ជា​លទ្ធផល​ ២ គឺ T score និង Z score ដើម្បី​ប្រៀប​ធៀប​​កំហាប់​មធ្យម​របស់អ្នក​ជំងឺ ​ទៅ​តាម​ភេទ​ និង​អាយុ។ T score សម្រាប់​វាស់​ជាមួយ​​គ្នា​យើង​មាន​សុខភាព​ល្អ​ និង​ភេទ​ដូច​គ្នានៅ​វ័យ ​៣០ ​ឆ្នាំ។ តេស្ត​ផ្សេង​ទៀត​ដូចជា​ការ​ថត​កាំរ​ស្មី​អ៊ិច QCT pQCT QUS ក៏​អាច​វាស់​កំហាប់​ឆ្អឹង​បាន​ដូច​គ្នា ហើយ​លទ្ធផល​គឺ​អាស្រ័យ​នៅ​លើ​ការ​វិធី​សាស្ត្រ​ធ្វើ​តេស្ត​នីមួយៗ។

ពេល​ខ្លះ​ការ​ថត​កាំ​រស្មីអ៊ិច ចាំបាច់​នៅ​កន្លែង​ជាក់​លាក់​ដូចជា​ឆ្អឹង​ខ្នង​ជាដើម។ ករណី​ខ្លះ ​ការ​រលាក​ជុំវិញ​សន្លាក់​ អាច​ធ្វើឲ្យ​កំហាប់​ឆ្អឹង​ចុះ​ទាប តែ​មិន​មែនមាន​ន័យ​ថា​ជា​រោគ​កំហាប់​ឆ្អឹង​ចុះ​ទាប​នេះ​ទេ​ដូច​នេះ​ការ​ទាមទារ​ថត​កាំ​រស្មី​អ៊ិក DXA ជា​រឿង​ចាំ​បាច់រក​មើល​ជំងឺ​ប្រភេទ​នេះ។

៨- ព្យាបាល​ដោយ​វិធី​ណា?

គោល​បំណង​ព្យាបាល​ជំងឺ​នេះ ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​វា​វិវត្តទៅ​ជា​ជំងឺ​ពុក​ឆ្អឹង ដោយ​ជំហាន​ដំបូង គឺ​របប​អាហារ​ និង​ហាត់​ប្រាណ អាច​ជួយ​បន្ថយ​ហានិភ័យ​ក្នុង​ការ​បាក់​ឆ្អឹង​បាន។ លុះ​ត្រា​តែ​កំហាប់​ឆ្អឹង​ចុះ​ទាប​ខ្លាំង​ ទើប​គ្រូពេទ្យ​ចេញ​ថ្នាំ​ឲ្យ​ប្រើប្រាស់។ ​អាច​ពិគ្រោះ​ជាមួយ​អ្នក​ឯក​ទេស​ពី​កម្រិត​កាល់ស្យូម​ និង​វីតាមីន D ត្រូវ​ប្រើ។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– របប​អាហារត្រូវ​សម្បូរ​ជាតិ​កាល់ស្យូម ​និង​វីតាមីន​ D ដូចជា​ ទឹក​ដោះ​គោ​មាន​ជាតិ​ខ្លាញ់​ទាប ទឹក​ដោះ​គោរជូរ ទឹក​ក្រូច​ច្របាច់​ នំប៉័ង ធញ្ញជាតិ​ សណ្ដែក​ក្រៀម ផ្កា​ខាត់ណា​បៃតង សាច់​ត្រី​សាល់​ម៉ុន និង​ស្ពៃ​ពួយឡេង ជាដើម។ គោល​បំណង​ ដើម្បីឲ្យ​រាង​កាយ​ទទួល​​បានកាល់ស្យូម​ ១២០០មិល្លីក្រាម​ និង​វីតាមីន​ D​ ៨០០អាយយូ (IU)​ ក្នុង​មួយ​ថ្ងៃ។

– ហាត់​ប្រាណ​ ដូចជា​ដើរ​ លោត រត់ ​៣០​នាទី ​ដើម្បី​បង្កើន​ថាមពល​ឆ្អឹង​។ ​ទោះយើងមាន​ជំងឺ ក៏​យើង​​អាច​ហែល​ទឹក ​និង​លើក​ទម្ងន់​បាន​ ​ធ្វើ​យ៉ាង​ណា​ឲ្យ​កំហាប់​ឆ្អឹង​កើន​ឡើង​ ដើម្បី​កាត់​បន្ថយ​ការ​បាក់​ឆ្អឹង​ទៅ​ថ្ងៃ​ក្រោយ។ ទោះ​ជា​យ៉ាង​ណា​ ​ហាត់​ប្រាណ​មាន​ការ​លំបាក​ពេលអាយុ​យើងកាន់​តែ​ចាស់ ​តែ​​ធាក់​កង់ ឬ​រត់​តិច​ៗ ​និង​ហែល​ទឹក ​នៅ​តែ​អាច​ជួយ​​បាន។

– ​ហាត់​បន្តឹង​ថាមពល​ត្រគាក ​ហាត់​បន្តឹង​សាច់​គូទ ​និង​ចង្កេះ សុទ្ធ​តែ​ជា​វិធី​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ។ បើ​មាន​ចម្ងល់​ពាក់ព័ន្ធ​ការ​ហាត់ប្រាណ​ ត្រូវ​សាកសួរ​ដើម្បី​ទទួល​បាន​ដំបូន្មាន​ល្អៗ​ពី​អ្នក​ជំនាញ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូនទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What Is Osteopenia? https://www.healthline.com/health/osteopenia Accessed March 9, 2018

Osteopenia https://www.medicinenet.com/osteopenia/article.htm#osteopenia_facts Accessed March 9, 2018

Osteopenia: Causes, Symptoms, Diagnosis, Treatment, Prevention https://www.epainassist.com/bones/osteopenia Accessed March 9, 2018

កំណែ​ប្រែបច្ចុប្បន្ន

28/01/2019

អត្ថបទ​ដោយ យ៉ានណែត ដាញែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

សុខភាពខួរឆ្អឹង! ហេតុអ្វីយើងចាំបាច់ត្រូវយកចិត្ដទុកដាក់ខ្លាំង?

ចង់កាត់បន្ថយការឈឺចាប់ពីជំងឺរលាកសន្លាក់ អាចសាកវិធីទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Jan 28, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម