backup og meta

នៅ​ក្មេង​ក៏​អាចកើត​​ជំងឺ​ពុក​ឆ្អឹង​ដែរ ឲ្យ​តែ​មាន​ប៉ុន្មាន​ចំណុច​នេះ

នៅ​ក្មេង​ក៏​អាចកើត​​ជំងឺ​ពុក​ឆ្អឹង​ដែរ ឲ្យ​តែ​មាន​ប៉ុន្មាន​ចំណុច​នេះ

យើង​ធ្លាប់​​តែដឹង​ថា ជំងឺ​ពុក​ឆ្អឹង​ច្រើន​កើត​លើ​មនុស្ស​អាយុ​ច្រើន​ចាប់​ពី ៥០ ឆ្នាំ​ឡើង​ទៅ ពិសេ​សស្ត្រី​ដែល​អស់​រដូវ។ តែ​តាម​ពិត​ទៅ​ជំងឺ​នេះ​ក៏​អាច​កើត​លើ​មនុស្ស​វ័យ​ក្មេង​ដែរ ខ្ទង់ ២០-៤០ ឆ្នាំប្លាយ ដោយសារ​តែ​កត្តា​តំណពូជ និង​សកម្មភាព​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ទៀត ទើប​​ជំរុញ​ឲ្យ​កំហាប់​ឆ្អឹង​ថយចុះ ងាយ​នឹង​បាក់ នេះ​តាម​ការ​បញ្ជាក់​នៅ​ផេកផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត។

១- កត្តា​ជំរុញ​កើត​ជំងឺ​ពុក​ឆ្អឹង​ទាំង​នៅ​វ័យ​ក្មេង

– កង្វះ​អ័រម៉ូន អ៊ឺស្ត្រូហ្សែន

– ស្គមពេក

– មិន​សូវ​ហាត់​កីឡា

– ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​កាល់ស្យូម​តិច

– ជក់បារី

– ផឹកស្រា។

២-រោគ​សញ្ញា​ជំងឺ​ពុក​ឆ្អឹង

ពាក់​កណ្តាល​នៃ​ជំងឺ​ពុក​ឆ្អឹង​ពុំ​មាន​រោគ​សញ្ញា​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ទេ ចំណែក​ឯ​ពាក់​កណ្តាល​ទៀត​នឹង​ចេញ​ឲ្យ​មាន​រោគ​សញ្ញា​មួយ​ចំនួន​នេះ។

– បាក់ឆ្អឹង ក្រោយពីរងគ្រោះថ្នាក់ស្រាល

– ឈឺឆ្អឹងកងចង្កេះ (ឈឺបន្តិចម្ដងៗ ច្រើនខែ)

– បាក់​ក្បាលឆ្អឹង​ភ្លៅ ក្រោយ​រអិល​ដួល​តិចតួច

– បាក់កដៃ​ក្រោយ​ច្រត់ ឬទប់ខ្លួន។

ឈឺចង្កេះ-ពុកឆ្អឹង

៣- វិធីការពារជំងឺពុកឆ្អឹង

ដើម្បី​ការពារ​កុំ​ឲ្យ​កើត​មាន​ជំងឺ​ពុក​ឆ្អឹង​ទាំង​នៅ​វ័យក្មេង យើង​គួរ​ញ៉ាំ​អាហារ​ណា​ដែល​សម្បូរជាតិ​កាល់ស្យូម ពិសេស​ពពួក​ទឹកដោះ​គោ​ស្រស់ ហាត់ប្រាណ លេង​កីឡា និង​មិន​ត្រូវ​ជក់បារី ឬ​ផឹកស្រា​ឡើយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

16/05/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

សុខភាពខួរឆ្អឹង! ហេតុអ្វីយើងចាំបាច់ត្រូវយកចិត្ដទុកដាក់ខ្លាំង?

ចង់កាត់បន្ថយការឈឺចាប់ពីជំងឺរលាកសន្លាក់ អាចសាកវិធីទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 16, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម