ចំណេះដឹងមូលដ្ឋាន
១- អ្វីជាការឆ្លុះមើលប្រអប់ទ្រូង?
តេស្តឆ្លុះមើលប្រអប់ទ្រូង សំដៅលើវិធីឆ្លុះរកបញ្ហានៅចន្លោះស្រោមសួត (ទីតាំងនៅចន្លោះគែមខាងក្រៅសួត និងគែមខាងក្នុងឆ្អឹងជំនី)។
២- ហេតុអ្វីត្រូវឆ្លុះប្រអប់ទ្រូង?
តេស្តនេះធ្វើឡើង ក្នុងគោលបំណងរកវិធីប្រកបដោយប្រសិទ្ធភាព ព្យាបាល ជំងឺទឹកក្នុងស្រោមសួត ឬខ្យល់ក្នុងស្រោមសួត ជាមូលហេតុនាំឲ្យសួតក្រពឹត។
កត្តាប្រឈម
៣- កត្តាប្រឈមមានអ្វីខ្លះ?
ការឆ្លុះប្រអប់ទ្រូង គ្មានសុវត្ថិភាពទេ បើយើងធ្លាប់វះកាត់សួតពីមុន អាចមានបញ្ហាហូរឈាមធ្ងន់ធ្ងរ ឬមិនអាចដកដង្ហើមមួយចំហៀងសួត ព្រោះសួតម្ខាងអាចហើមខ្លះ ឬហើមទាំងស្រុង ក្នុងពេលដំណើរការតេស្ត។
ការថតកាំរស្មីអ៊ិច ឬថតស្កេន អាចផ្តល់ពត័មានបន្ថែម ហើយពេលខ្លះតេស្តនេះ អាចនឹងមានការច្រឹបសាច់សួត ដោយគ្រូពេទ្យនឹងចាក់ម្ជុលតាមទ្រូង។
យល់ពីកត្តាប្រឈម និងផលវិបាកមុនពេលធ្វើការវះកាត់ ជារឿងសំខាន់បំផុត ហើយក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាព ជម្រើសល្អបំផុតពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញផ្នែកវះកាត់។
ស្វែងយល់ដំណើរការតេស្ត
៤- គួរត្រៀមអ្វីខ្លះមុនឆ្លុះប្រអប់ទ្រូង?
ប្រាប់គ្រូពេទ្យបើយើងមានផឹកថ្នាំទប់កំណកឈាម ពពួក NSAIDs ដូចជា Aspirin, Ibuprofen ឬថ្នាំ Naproxen ក៏ដូចជាថ្នាំមួយចំនួនផ្សេងទៀត។ គ្រូពេទ្យអាចឲ្យឈប់ប្រើថ្នាំទាំងនេះ មុនដំណើរតេស្ត។
ទោះជាប្រើឱសថរុក្ខជាតិ ឬអាហារបំប៉ន ក៏ត្រូវជូនដំណឹងគ្រូពេទ្យដូចគ្នា។ ធ្វើតាមលក្ខខណ្ឌមួយចំនួន ដូចជាតមអាហារ ឬផឹកទឹក ១២ ម៉ោងមុនពេលដំណើរការតេស្ត។ គ្រូពេទ្យនឹងចាក់ថ្នាំតាមសរសៃ ឬសេរ៉ូមមុនពេលដំណើរការ ហើយអាចនឹងប្រើថ្នាំសណ្តំ។
៥- មានអ្វីខ្លះកើតឡើងអំឡុងពេលឆ្លុះប្រអប់ទ្រូង?
តេស្តឆ្លុះប្រអប់ទ្រូង ពេលខ្លះត្រូវប្រើថ្នាំសណ្តំ ដោយចំណាយពេលប្រហែល ៤៥នាទី ទាំងការចោះទ្រូង និងដាក់ម៉ាស៊ីន បន្ទាប់មកគ្រូពេទ្យនឹងរកមើលបញ្ហា ហើយធ្វើការច្រឹបសាច់ដើម្បីពិសោធ។
៦- គួរធ្វើអ្វីខ្លះក្រោយពេលឆ្លុះ?
ត្រូវសម្រាកនៅមន្ទីរពេទ្យយ៉ាងហោចពី ៤-៥ ថ្ងៃ រហូតដល់បានធូរស្បើយពីការវះកាត់ និងសាបជាតិថ្នាំសណ្តំ។ សញ្ញាជីវិតត្រូវតាមដានជាប្រចាំ ហើយត្រូវតាមដានពីរោគសញ្ញាប្រែប្រួលមួយចំនួនដូចគ្នា។ យើងអាចត្រូវប្រើថ្នាំបំបាត់ការឈឺចាប់ ក្រោយវះកាត់ នឹងត្រូវថតទ្រូងដោយកាំរស្មីអ៊ិច ដើម្បីតាមដានករណីរីកសួតឡើងវិញ។ បើមានចម្ងល់ គប្បីសាកសួរគ្រូពេទ្យបន្ថែម។
ផលវិបាក
៦- ផលវិបាកក្រោយធ្វើតេស្ត
តេស្តឆ្លុះប្រអប់ទ្រូងត្រូវការថ្នាំសណ្តំ នាំឲ្យប្រឈមផលវិបាកមួយចំនួនដូចជា៖
– ឈឺចាប់
– ហត់
– ហូរឈាម
– ឆ្លងមេរោគក្នុងស្រោមសួត
– ប្រតិកម្មថ្នាំ
– ហើមសាច់សួត
– ខ្យល់ចូលសួតដោយការវះកាត់
– ខ្យល់ក្នុងសួត (ធ្លាយខ្យល់ចេញក្រៅសួត ចូលក្នុងស្រោមសួត ធ្វើឲ្យសួតក្រពឹត)។
យ៉ាងណា យើងនៅតែអាចកាត់បន្ថយផលវិបាក ធ្វើតាមការណែនាំរបស់គ្រូពេទ្យ ដូចជា តមអាហារ និងឈប់ប្រើថ្នាំមួយចំនួន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]