backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Vaginal hysterectomy (​វះ​កាត់យក​ស្បូនចេញ)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ Jul 24, 2019

Vaginal hysterectomy (​វះ​កាត់យក​ស្បូនចេញ)

ចំណេះដឹងមូលដ្ឋាន

១- ​អ្វី​​​ជាការ​វះ​កាត់​ស្បូន​ចេញ ?

វះកាត់​យក​ស្បូន​ចេញ សំដៅ​លើ​ការ​វះ​កាត់​ស្បូន​ និងមាត់​ស្បូន​​ចេញ​ ហើយ​ករណី​ខ្លះ ​គេ​ក៏​តម្រូវ​ឲ្យ​វះ​យកក្រពេញ​​អូវ៉ែ​ចេញ​ផង​ដែរ​​។ មូល​ហេតុចម្បង ​តម្រូវ​ឲ្យ​វះ​កាត់​ស្បូន​ចេញ មាន​ដូច​ជា ​ជំងឺ​ស្រុត​ស្បូន រដូវ​មក​​ច្រើន​ ឬ​ឈឺ​ស្បូន​ និង​ដុំ​សាច់ស្បូន​។​​

២- ហេតុ​អ្វី​ត្រូវ​វះ​កាត់​ស្បូន​ចេញ?

​ការ​វះ​កាត់​យក​ស្បូន​ចេញ អាច​ជួយ​​ព្យា​បាល ​និង​ធ្វើ​ឲ្យ​​រោគ​សញ្ញាជំងឺ​​ធូរស្បើយ​ជាង​មុន។ ស្រប​ពេល​ជាមួយ​គ្នា​នេះ វដ្ត​រដូវ ក៏​នឹង​ត្រូវ​បញ្ចប់​ដូច​គ្នា។

កត្តាប្រឈម

៣- កត្តា​ប្រឈម​ត្រូវ​វះ​កាត់​យក​ស្បូន​ចេញ​មាន​អ្វី​ខ្លះ?

កត្តា​ប្រឈម​ដែល​តម្រូវ​ឲ្យ​ធ្វើ​ការ​វះកាត់​យក​ស្បូន​ចេញ គឺ​ដោយ​សារ​បញ្ហា​ជំងឺ​ដូច​ជា​ ជំងឺស្រុត​ស្បូន បញ្ហា​មក​រដូវ​ច្រើន​ខុស​ប្រក្រតី និងមាន​ដុំ​សាច់​ក្នុង​ស្បូន​ជាដើម។

យ៉ាងណា ​រោគ​សញ្ញាជំងឺ​ស្រុត​ស្បូន​ អាច​ធូរ​ស្រាលបាន​ ដោយ​ការ​ធ្វើ​លំ​ហាត់​ប្រាណអាងត្រគាក ខណៈ​ការ​មក​រដូវ​ច្រើន ក៏​​អាច​ព្យា​បាល​បាន​​ដោយ​ការ​លេប​ថ្នាំ ដាក់កងក្នុងស្បូន ឬ​ដោយ​បកយក​​ស្រ​ទាប់​ខាង​ក្នុង​នៃ​ស្បូនចេញ​។​

ចំពោះ​បញ្ហា​ដុំ​សាច់​ក្នុង​ស្បូន គឺ​អាស្រ័យ​​លើ​ទំ​ហំ​​ និង​ទី​តាំង​របស់​ដុំ​​សាច់ស្បូន​​​ យើង​ក៏​អាច​លេប​ថ្នាំ​ ដើម្បី​គ្រប់​គ្រង​រោគ​សញ្ញា​ ខណៈ​វិធី​​​ព្យា​បាល​ផ្សេង​ទៀត​ មាន​ ការ​វះ​កាត់​យក​ដុំ​​សាច់ចេញ​ ឬ​ការ​ចង​សរ​សៃ​ឈាម​ស្បូន​។​

ហេតុនេះ មុន​ពេល​នឹង​សម្រេច​ចិត្ត​ជ្រើស​រើស​ការ​វះ​កាត់ គប្បី​ស្វែង​យល់​អំពី​កត្តាប្រឈម ក៏​ដូច​ជា​ផល​វិបាក​ក្រោយ​ការ​វះ​កាត់​ជាមុន​សិន។ ក្នុង​ករណី​មាន​ចម្ងល់ សូម​ធ្វើ​ការ​ពិគ្រោះជាមួយ​គ្រូពេទ្យ​ ដើម្បី​ទទួល​បាន​ព័ត៌មាន​ច្បាស់​លាស់។

អត្ថបទ​ពាក់ព័ន្ធ៖

  • វះ​កាត់​កែបញ្ហា​​​ស្រុត​ស្បូនផ្នែកខាងមុខ (Anterior Prolapse Surgery)
  • ការឆ្លុះស្បូន​ (Hysteroscopy)
  • ដំណើរការវះកាត់

    ៤- គួរ​ត្រៀម​មុនអ្វីខ្លះ?

    គួរ​ប្រឹក្សាយោបល់ជាមួយពេទ្យ ​ពី​ថ្នាំយើង​​បាន​ប្រើ​ពេល​បច្ចុប្បន្ន​ ប្រ​តិ​កម្ម​ ​ឬ​បញ្ហា​សុខ​ភាព​មុន​ពេល​វះ​កាត់​​​ និង​ត្រូវ​​ជួប​គ្រូ​ពេទ្យឯក​ទេស​ថ្នាំ​សន្លប់​​ រួច​ធ្វើ​ការ​ជា​មួយ​គ្នា​។​​ សំ​ខាន់បំផុត ​ត្រូវ​ធ្វើ​តាម​ការ​ណែ​នាំ​ពី​ពេល​វេ​លា​ត្រូវតម​​អា​ហារ​ និង​ ផឹក​ទឹក​មុន​ពេល​វះ​កាត់​។​

    ​បាន​ដឹង​ពី​ការ​ណែ​នាំ​​មុន​ពេល​វះ​កាត់​​ ដូច​ជា​ ពេល​វេ​លា​សម្រាប់​​ញ៉ាំ​អា​ហារ​។​ ក្នុង​ករណី​ជា​ច្រើន​ យើង​​ត្រូវ​តមអា​ហារ​៦ម៉ោង​ មុន​ពេល​វះ​កាត់​ ​និង​ផឹក​ទឹក​​ ឬកា​ហ្វេ​​ បាន​រហូត​ដល់​ប៉ុន្មាន​ម៉ោង​មុន​ពេល​វះ​កាត់​ស្បូន​ចេញ។​

    ៥- មាន​អ្វីកើត​ឡើង​អំឡុង​ពេលវះកាត់?

    – ការ​វះ​កាត់​ចាប់​ផ្តើម​ឡើង​ដោយ​ដាក់ថ្នាំ​សន្លប់​ ដោយ​ប្រើរយៈពេល​​ប្រហែល ៤៥ ​នាទី​។​

    – គ្រូ​ពេទ្យ​ជំ​នាញ​ផ្នែក​រោគ​ស្រ្តី​​ នឹង​កាត់​​ជុំវិញ​ក​ស្បូន​ដើម្បី​យក​តួ​ស្បូន​ និង​ក​ស្បូន​ចេញ​។​

    – គ្រូ​ពេទ្យ នឹង​ដេរ​ភ្ជាប់​សរសៃពួរ​តួ​ស្បូន​​ទៅ​ទ្វា​រ​មាស​ កាត់​បន្ថយ​ហានិភ័យ​​ស្រុត​ពេល​អនាគត។

    ៦- គួរ​ធ្វើ​អ្វី​ខ្លះ​ក្រោយ​​​​ពេល​វះ​​កាត់?

    ​អាច​ទៅ​ផ្ទះ​បាន​ក្រោយ​ការវះ​កាត់​ ១-​៣​​ ថ្ងៃ ហើយ​ត្រូវ​សម្រាក ២​សប្តាហ៍​ និង​ធ្វើ​លំ​ហាត់​ប្រាណ​តាម​គ្រូ​ពេទ្យ​ប្រាប់​។​ យើង​​អាច​ធ្វើ​ការ​​​ធម្ម​​តា​​វិញ​ បន្ទាប់​ពី​វះ​កាត់​បានពី ៤-៦ ​សប្តាហ៍​​ ទៅ​តាម​ប្រ​ភេទ​នៃ​ការ​ងារ​។​ ហើយ​យើង ​នឹង​មាន​អារម្មណ៍​ធម្ម​តា អំឡុង​រយៈ​ពេល ​២-​៣ ​ខែ​។​

    ​ហាត់​ប្រាណ​ទៀង​ទាត់ ​អាច​ជួយ​ឲ្យ​យើង ​មាន​សកម្ម​ភា​​​ព​​ធម្ម​​តា​​វិញ​បានឆាប់​រហ័ស​​ ប៉ុន្តែ​មុន​ពេល​ធ្វើ​ការ​ហាត់​ប្រាណ​​​​ត្រូវ​ប្រឹក្សា​ជា​មួយ​គ្រូ​ពេទ្យ​ជា​មុន​សិន​។​

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពយើង ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញផ្នែក​វះ​កាត់​។

    ថែទាំក្រោយវះកាត់

    ៧- ក្រោយ​​វះ​​កាត់​យក​ស្បូន​ចេញ​មាន​អ្វី​កើត​ឡើង​ខ្លះ?

    គ្រប់​ការ​វះកាត់​ទាំង​អស់​អាច​នឹង​ជួប​ហានិភ័យ​មួយ​ចំ​នួន ហេតុ​នេះ គួរ​តែ​ឲ្យ​គ្រូ​ពេទ្យ​វះ​កាត់​​ ពន្យល់​ពី​​​ហានិភ័យ​ទាំង​នោះ​ ខណៈ​ផល​វិ​បាកអាច​កើត​ឡើង​ មាន​ដូច​ជា​ ប្រ​តិកម្ម​ថ្នាំ​សន្លប់​ ហូរ​ឈាម​ខ្លាំង ឬ​មាន​ឈាម​កក​​ក្នុងសរសៃឈាមជ្រៅៗ ហើយ​ការ​វះយក​​ស្បូនចេញ​ ក៏​អាច​ផ្តល់​ផល​វិ​​បាក​មួយ​ចំនួន ដូចជា៖

    – ការ​បង្ក​រោគ​នៅ​អាង​ត្រ​គាក​ ឬ​អាប់សែ

    – ខូច​ខាត​រចនា​សម្ព័ន្ធ​ផ្សេង​ទៀត​នៅ​ជិត​ស្បូន​

    – បង្កើត​ជា​ប្រហោង​ត ​ភ្ជាប់​ពី​សរីរាង្គ​មួយ​ទៅ​មួយ​ទៀត​

    – ដូរទៅ​ជា​ការ​វះ​កាត់​ស្បូន​តាម​ពោះ​

    – មាន​ដំុឈាម​

    – ដាច់​ថ្នេរ​ភ្ជាប់​ទ្វារ​មាស​

    – ក្រៅ​ពី​នេះ​ បញ្ហា​ធ្ងន់​ធ្ងរ​រយះ​ពេល​យូរ​មាន​៖

    – ស្រុត​ស្បូន​

    – ឈឺ​ជាប់​

    – ស្អិត​សរីរាង្គ​មួយ​ទៅ​សរីរាង្គ​មួយ

    – ហៀរ​ទឹក​នោម​

    – មាន​អារម្មណ៍​ថា​ បាត់​បង់​ (​កាត់​ស្បូន​ចេញធ្វើ​ឲ្យ​អ្នក​អត់​កូន​)

    – អត់​រដូវ​ ទោះ​ជា​មិន​បាន​កាត់​អូ​វែ​ក៏​ដោយ​

    យើង​​អាច​បន្ថយហានិភ័យ​ផល​វិ​បាក​បាន ​ដោយ​ធ្វើ​​​តាម​ការ​ណែ​នាំ​របស់​ពេទ្យ​ មុន​ពេល​វះ​កាត់ ការ​តម​អាហារ​​ និង​ការ​ឈប់​លេប​ថ្នាំជាដើម​។

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Sao Solynet · កែ Jul 24, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម