ចំណេះដឹងមូលដ្ឋាន
១- អ្វីជាការចាក់ថ្នាំស្ពឹកតាមតំបន់?
ការចាក់ថ្នាំស្ពឹកតាមតំបន់ គឺចាក់ថ្នាំស្ពឹកទៅក្នុងជាលិកា ដើម្បីធ្វើឲ្យបាត់ញ្ញាណដឹងនៅកន្លែងចាក់ ព្រោះចាក់ថ្នាំស្ពឹកធ្វើឲ្យសរសៃប្រសាទឈប់ដំណើរការបណ្ដោះអាសន្ន នាំឲ្យលែងដឹងការឈឺចាប់។ ជាទូទៅ គេចាក់ថ្នាំស្ពឹកទៅនឹងតំបន់គ្រូពេទ្យត្រូវវះកាត់ ហើយក៏អាចធ្វើការសណ្ដំទៅលើសរសៃប្រសាទដៃ ឬជើងផងដែរ (ហៅថាចាក់ស្ពឹកតាមសរសៃ)។ ហេតុនេះ យើងមិនចាំបាច់បារម្ភ អាចភ្ញាក់អំឡុងពេលវេះកាត់នោះទេ។ ការសណ្ដំមានច្រើនប្រភេទដូចជាការចាក់ថ្នាំស្ពឹកតាមឆ្អឹងកងខ្នង (ចាក់ថ្នាំស្ពឹកចូលចន្លោះ Epidural របស់ឆ្អឹងខ្នង) ឬចាក់តាមសរសៃប្រសាទ (ចាក់ថ្នាំស្ពឹកចូលផ្ទាល់ទៅសរសៃប្រសាទ)។
២- ហេតុអ្វីត្រូវចាក់ថ្នាំស្ពឹក?
ពេទ្យធ្មេញ គ្រូពេទ្យវះកាត់ គ្រូពេទ្យផ្នែកថ្នាំសណ្ដំ និងពេទ្យទូទៅចាក់ថ្នាំស្ពឹកតាមកន្លែងពេលពួកគេធ្វើការវេះកាត់ទៅលើកន្លែងតូចៗនៃរាងកាយ។ គ្រូពេទ្យនឹងចាក់ថ្នាំស្ពឹកមុនពេលធ្វើការវះកាត់តូចៗដូចជា៖
– ពេលប៉ះធេ្មញ ឬដកថ្គាមទាល់
– ពេលវះកាត់លើស្បែកតូចៗ ដូចជាកាត់ប្រជ្រុយ ឬកាត់ឫស
– ពេលច្រឹបសាច់យកជាលិកាទៅពិនិត្យក្រោមមីក្រូទស្សន៍។
ករណីខ្លះ ចាក់ថ្នាំស្ពឹកតាមកន្លែង ក៏ប្រើបានក្នុងពេលធ្វើការវះកាត់ធំៗមួយចំនួន ដូចជា វះកាត់ខួរក្បាល ជាក់ស្ដែងពេលវះកាត់ដុំមហារីកខួរក្បាលស្ថិតនៅតំបន់បញ្ជាលើការនិយាយ (ហៅថាតំបន់ Broca) គ្រូពេទ្យនឹងចាក់ថ្នាំស្ពឹកមុនពេលវេះកាត់។ ធ្វើបែបនេះ ដើម្បីការពារក្រោយពេលកាត់ដុំចេញរួចរាល់ គ្រូពេទ្យនឹងធ្វើតេស្ដដាស់យើងឲ្យដឹងខ្លួនវិញ ក៏អាចជួយឲ្យគ្រូពេទ្យកាត់បន្ថយហានិភ័យ ពាក់ព័ន្ធការនិយាយរបស់យើងផងដែរ។
កត្តាប្រឈម
៣- កត្តាប្រឈមមានអ្វីខ្លះ?
ផលវិបាកអាចនឹងបង្កឡើងដូចជា៖
– ថ្នាំស្ពឹកមិនគ្រប់គ្រាន់
– អាលែកហ្ស៊ី
– ហូរឈាម
– ខូចសរសៃប្រសាទ
– ផលរំខានកើតដោយសារថ្នាំស្ពឹកស្រូបចូលក្នុងសរសៃឈាម។
គប្បីយល់ឲ្យច្បាស់ពីហានិភ័យ និងផលវិបាកទាំងអស់មុនពេលចាក់ថ្នាំស្ពឹក ត្រូវពិគ្រោះយោបល់បន្ថែមជាមួយគ្រូពេទ្យករណីមានមន្ទិលសង្ស័យ។
ស្វែងយល់ជាមុន
៤- គួរត្រៀមអ្វីខ្លះមុនចាក់ថ្នាំស្ពឹក?
គ្រូពេទ្យឯកទេសថ្នាំស្ពឹក គ្រូពេទ្យវះកាត់ ឬពេទ្យធេ្មញ និងពន្យល់ពីដំណើរការរបស់ថ្នាំ។ អ្វីសំខាន់យើងត្រូវប្រាប់បើសិនកំពុងប្រើប្រាស់ថ្នាំអ្វីម្យ៉ាង ពិសេសថ្នាំប្រឆាំងកំណកឈាម។ លើសពីនេះគ្រូពេទ្យនឹងហាមមិនឲ្យផឹកទឹក ឬញ៉ាំអាហារមុនពេលវះកាត់ ២៤ ម៉ោង។ ត្រូវធ្វើតាមការណែនាំរបស់គ្រូពេទ្យ ក៏មិនអនុញ្ញាតឲ្យផឹកស្រាអំឡុងពេល ២៤ ម៉ោងមុនចាក់ថ្នាំស្ពឹក ឬថ្នាំងុយគេងនោះដែរ។
៥- មានអ្វីកើតឡើងពេលកំពុងចាក់ថ្នាំស្ពឹក?
យើងនឹងលេងដឹងឈឺ នៅតំបន់គ្រូពេទ្យបានចាក់ ក្នុងករណីកន្លែងនោះនៅឈឺនៅឡើយ គឺមិនអាចវះកាត់បានដែរ។ ត្រូវដឹងថា យើងនឹងលេងមានអារម្មណ៍ឈឺ តែនៅមានអារម្មណ៍ ដូចជាមានរបស់ប៉ះនៅកន្លែងវះ។ បន្ទាប់ក៏ចាប់ផ្ដើមមានអារម្មណ៍ស្ងប់ ក្រោយលេបថ្នាំងងុយគេង ក្រោយមកគេងលក់តែម្ដង។
ថ្នាំងងុយគេងពេលខ្លះអាចប៉ះពាល់ដល់ដង្ហើម ដូច្នេះពេលលេប គ្រូពេទ្យនឹងតាមដានយ៉ាងហ្មត់ចត់ លើអុកស៊ីហ្សែនក្នុងឈាម តាមឧបករណ៍តូចមួយគាបនៅម្រាមដៃ។ លើសពីនេះ គ្រូពេទ្យក៏ដាក់ខ្យល់អុកស៊ីហ្សែនតាមម៉ាស់ ឬបំពង់ផ្លាស់ស្ទិក ចូលតាមច្រមុះ។ យ៉ាងណា គប្បីទៅពិគ្រោះបន្ថែមជាមួយគ្រូពេទ្យករណីមានមន្ទិលសង្ស័យ។
គួរយល់ដឹងក្រោយចាក់ថ្នាំស្ពឹក
៦- មានអ្វីកើតឡើងចាក់ឆ្នាំស្ពឹក?
ក្រោយវះ អាចពិបាកនោម ដូចនេះគ្រូពេទ្យអាចដាក់សុងនោមឲ្យយើង ព្រោះថាក្រោយពេលត្រូវថ្នាំសន្លប់ ធ្វើឲ្យយើងបាត់បង់ញ្ញាណបញ្ជាទៅលើប្លោកនោម ប៉ុន្តែប្រមាណ ២-៣ ម៉ោងក្រោយទើបយើងអាចដឹងញ្ញាណធម្មតាវិញ។ ព្រោះថាឥទ្ធិពលថ្នាំសន្លប់អាចមានពី ១-១៨ ម៉ោង អាស្រ័យលើប្រភេទថ្នាំ។ ហេតុនេះក្រុមគ្រូពេទ្យត្រូវតាមដានយ៉ាងដិតដល់ ពិសេសកន្លែងវះ ពេលខ្លះយើងអាចមានអារម្មណ៍ថាឈឺដូចសត្វទិច តែនឹងបាត់ទៅវិញឆាប់ៗ។ ប៉ុន្តែគួរប្រាប់ទៅគ្រូពេទ្យក្នុងករណីកន្លែងវះកាត់មានសភាពឈឺខ្លាំង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]