backup og meta

Peripheral Nerve Block (ការ​សណ្ដំប្រសាទវិញ្ញាណបរិមណ្ឌល )

Peripheral Nerve Block (ការ​សណ្ដំប្រសាទវិញ្ញាណបរិមណ្ឌល )

និយមន័យ

ការ​សណ្ដំ​ប្រសាទ​វិញ្ញាណ​បរិមណ្ឌល​ជា​អ្វី?

ការសណ្ដំប្រសាទវិញ្ញាណបរិមណ្ឌល​ ​គឺ​ជា​ការ​ចាក់​ថ្នាំ​សណ្ដំ​ដែល​ធ្វើ​តែ​កន្លែង​ណា​មួយ​ជាក់​លាក់​តែ​ប៉ុណ្ណោះ​និយាយ​រួម​ទៅ​គឺ​មិន​មែន​ចាក់​ថ្នាំ​ឲ្យសន្លប់​ទេ​សូម​កុំ​យល់​ច្រឡំ។ ការសណ្ដំនេះ​​ធ្វើ​ឡើង​ដូចជា​នៅ​ម្ដុំ​ដើម​ដៃ​ដើម្បី​កុំ​ឲ្យ​មាន​ការ​ឈឺ​ចាប់​ជា​ដើម​ដៃ ក ក្លៀក កែង​ដៃ និង​កដៃ​ជាដើម​ ហើយ​ក៏​វា​អាស្រ័យ​ទៅ​លើ​តំបន់​ដែល​ត្រូវ​វះកាត់​ដែរ​ដូចជា​ការ​វះ​កាត់​កាត់​ក្លន​ និង​កែ​លម្អ​សរសៃ​អាកទែការ៉ូទីត​ជាដើម។ ពេល​ខ្លះ​បើ​ចាំ​បាច់​ត្រូវ​ចាក់​សណ្ដំ​ឲ្យ​សន្លប់​តែ​ម្ដង​ក៏​មាន​។ គេ​ប្រើ​ការ​សណ្ដំ​បែប​នេះ​ព្រោះ​វា​មាន​សុវត្ថិភាព​ច្រើន​ជាង​ប្រភេទ​សណ្ដំ​ដទៃ​ទៀត​ជាពិសេស​លើ​អ្នក​ដែល​មាន​បញ្ហា​សុខភាព​មួយ​ចំនួន។

អត្ថបទពាក់ព័ន្ធ៖ Local Anaesthetic (ចាក់ថ្នាំស្ពឹកតាមតំបន់)

កត្តា​ប្រឈម

ការ​ចាក់​សណ្ដំ​ប្រសាទវិញ្ញាណបរិមណ្ឌល ​គឺ​អាច​ឲ្យ​របួស​ដល់​សរសៃ​ប្រសាទ​វិញ្ញាណ​ដែល​តម្រូវ​យ៉ាង​តិច​ណាស់ ​៦​ទៅ ​៨​សប្ដាហ៍​ដើម្បី​ឲ្យកោសិកា​មាន​ការ​ជួស​ជុល​ឡើង​វិញ​។ ក្នុង​ករណី​ដែល​ការ​សណ្ដំ​គ្មាន​ប្រសិទ្ធភាព​ ការ​ប្រើ​ប្រើ​ថ្នាំ​ជំនួយ​ផ្សេង​ទៀត​ត្រូវ​បាន​ប្រើ​ហើយ​គ្រប់​គ្នា​ត្រូវ​ដឹង​ពី​ហានិភ័យ​និង​ផល​វិបាក​ជុំ​វិញ​​ការ​វះកាត់​។

ដំណើរ​ការ

គ្រូពេទ្យ​ឯកទេសខាងថ្នាំ​សណ្ដំ ​និង​ប្រពោធនកម្ម​ត្រូវ​ប្រើ​អេកូសាស្ត្រ​ដើម្បី​កំណត់​ទីតាំង​វិញ្ញាណ​ប្រសាទ​មុន​នឹង​ចាក់​ម្ជុល​ចូល​។ ក្នុង​ករណី​ខ្លះ​ការ​ចាក់​ម្ជុល​ដែល​មាន​បំពង់​រុំ​ពី​ក្រៅ​ក៏​មាន​ដែរ​ព្រោះ​ពេល​ចាក់​ចូល​ហើយ​គឺ​ដក​ម្ជុល​ចេញ​ទុក​តែ​ទុយយោ​នោះ​សម្រាប់​បាញ់​ថ្នាំ​បញ្ចូល​តែ​ប៉ុណ្ណោះ។

ផល​វិបាក

គ្រប់​ការ​វះ​កាត់​ទាំង​អស់​សុទ្ធ​តែ​មាន​ផល​ប៉ះពាល់​សំខាន់​គឺ​ស្រាល​ឬ​ធ្ងន់ធ្ងរ​ ដូចនេះ​ត្រូវ​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ឲ្យ​បាន​ច្បាស់​មុន​នឹង​សម្រេច​ចិត្ត​។ ខាង​ក្រោម​នេះ​ជា​ផល​វិបាក​ផ្សេង​ៗ​ដែល​អាច​កើត​មាន​៖

  • ចាក់​ខុស​ សណ្ដំ​មិន​ត្រូវ​កន្លែង
  • មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​សណ្ដំ
  • ហូរ​ឈាម
  • របួស​សរសៃ​វិញ្ញាណ
  • ពុល​ជាតិ​ថ្នាំ
  • ខ្យល់​ដក់​ក្នុង​សួត
  • ធ្លាក់​ត្របក​ភ្នែក​មួយ​ចំហៀង
  • និង​អាច​ស្អក​ក​ជាប់​ក៏​មាន​។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Peripheral Nerve Blocks for Anesthesia. http://www.webmd.com/a-to-z-guides/peripheral-nerve-blocks-for-anesthesia-topic-overview. Accessed July 5, 2016.

PERIPHERAL NERVE BLOCK ANESTHESIA. https://www.northeasternanesthesia.com/youranasthesia/peripheral.php. Accessed July 5, 2016.

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ យ៉ានណែត ដាញែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

សុខភាពខួរឆ្អឹង! ហេតុអ្វីយើងចាំបាច់ត្រូវយកចិត្ដទុកដាក់ខ្លាំង?

ចង់កាត់បន្ថយការឈឺចាប់ពីជំងឺរលាកសន្លាក់ អាចសាកវិធីទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម