backup og meta

Otoplasty In Children (វះកាត់កែ​ត្រចៀក​រីកធំលើកុមារ)

Otoplasty In Children (វះកាត់កែ​ត្រចៀក​រីកធំលើកុមារ)

និយមន័យ

ហេតុ​អ្វី​ត្រូវ​វះកាត់​កែ​លម្អ​ស្លឹក​ត្រចៀក​លើ​កុមារ?

ការវះកាត់​កែលម្អស្លឹក​ត្រចៀក​លើ​កុមារ​ ​ជា​ប្រភេទ​វះកាត់​កែ​សម្ផស្ស​ហើយ​​គេតែងតែ​​ធ្វើ​លើ​ស្លឹក​ត្រចៀក​ដែល​មាន​ទម្រង់​មិន​ធម្មតា​។ លើស​ពី​នេះ​ទៅ​ទៀត​ក្រោយ​ការ​វះកាត់​ហើយ​ពេល​ធំឡើង​កុមារ​​មាន​ទំនុក​ចិត្ត​លែង​ខ្មាស​គេ​ព្រម​ទាំង​​ធ្វើ​ឲ្យ​មាន​ភាព​ជឿជាក់​ក្នុង​ខ្លួន​ទៀត​ផង​ តែ​កុំ​ត្រេក​អរ​នឹង​ភាព​ឥត​ខ្ចោះ​ពេក​ព្រោះ​ពេល​ខ្លះ​ការ​រំពឹង​ទុក​មិន​ដូច​អ្វី​ដែល​បាន​មក​ដូច​ដែល​គិត​នោះ​ទេ។

អត្ថប្រយោជន៍

ការ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ឯកទេស​កែ​សម្ផស្ស​គឺ​អាច​កំណត់​ពី​ជោគ​វាសនា​នៃ​កូន​លោក​អ្នក​បាន​ទាំង​ផ្លូវ​កាយ​និង​ចិត្ត។ កាន់​តែ​ឆាប់​ធ្វើ​ការវះកាត់​កែលម្អស្លឹក​ត្រចៀក​កាន់​តែ​ល្អ​ព្រោះ​ទាន់​ឆ្អឹង​នៅ​ខ្ចី​ និង​ងាយ​​កែកុន​មិន​ដូច​មនុស្ស​ធំ​ទេ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​កូន​ៗនឹង​ទទួល​បាន​សម្រស់​ស្រស់​ស្អាត​ផង​ដែរ។ ជម្រើស​ដែល​ល្អ​គឺ​៦​ខែ ​ក្រោយ​កំណើត​កូន​គឺ​អាច​កែ​ល្អ​បាន​ហើយ​។

អត្ថបទពាក់ព័ន្ធ៖

ដំណើរការ

ការ​វះកាត់​ប្រភេទ​នេះ​គឺ​តម្រូវ​ឲ្យ​ចាក់​ថ្នាំ​សន្លប់​​ហើយ​អតិថិជន​ត្រូវ​ជួប​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​សណ្ដំ​ដើម្បី​ពិគ្រោះ​ពី​ស្ថាន​ភាព​សុខភាព​ដើម្បី​ត្រៀម​ការ​សណ្ដំ​មុន​វះកាត់​។ ជាទូទៅ​អ្នក​ជំងឺ​ត្រូវ​តម​អាហារ​និង​ទឹក​​​​យ៉ាង​តិច​ ៦​ម៉ោង មុន​វះកាត់។ ក្នុង​ករណី​កុមារ​ធ្លាប់មាន​ប្រតិកម្ម​ថ្នាំ​ឬ​កំពុង​ប្រើ​ថ្នាំ​ព្យាបាល​អ្វី​នោះ​ត្រូវ​ប្រាប់​គ្រូពេទ្យ​ឲ្យ​ដឹង​ជាមុន។

ដំបូង​គ្រូពេទ្យ​នឹង​ចៀរ​ថើ​ៗ​លើ​ស្បែក​ត្រចៀក​ឲ្យ​ដល់​ឆ្អឹង​ខ្ចី​ រួច​ហើយ​សម្រួល​ការ​ក្រ​ប៉ាង​ស្លឹក​ត្រចៀក​មក​តាម​តម្រូវ​ការ​ បន្ទាប់​មក​ទៀត​គាត់​នឹង​ដេរ​ភ្ជិត​វិញ​ឲ្យ​ស្លឹក​ត្រចៀក​មក​ជាប់​ជិត​នឹង​ក្បាល​។ ក្នុង​ករណី​ខ្លះ​ពេទ្យ​អាច​ចៀរ​ស្បែក​ខាង​មុខ​និង​ដេរ​ទាញ​ឆ្អឹង​ខ្ចី​មក​ក្រោយ​ដើម្បី​មិន​ឲ្យ​ត្រចៀក​មើល​ទៅ​រីក​ធំ​ក្រោយ​មក​ទៀត​គាត់​នឹង​ដាក់​ទម្រ​ត្រចៀក​ពេល​រួចរាល់។

នេះ​ជា​ផល​វិបាក​ខ្លះ​ៗ​ដែល​អាច​ជួប​ប្រទះ​ចំពោះ​ការ​វះកាត់កែលម្អស្លឹក​ត្រចៀក​​ប្រភេទ​នេះ៖

  • ការ​ក​រោគ​តែ​អាច​ព្យាបាល​បាន​ដោយ​ថ្នាំ​ផ្សះ​បើ​មាន​ក​ខ្ទុះ​ច្រើន​ត្រូវ​វះ​បង្ហូរ​ខ្ទុះ​ចេញ​។ ករណី​នេះ​អាច​បង្ក​ឲ្យ​ត្រចៀក​ខូច​ទ្រង់​ទ្រាយ​កាន់​តែ​មិន​ស្អាត
  • ការ​រលាក​លើ​ឆ្អឹង​ខ្ចី
  • ស្នាម​ផ្លែ​លើ​ត្រចៀក
  • ការ​លាប់​មក​ទម្រង់​ដើម​វិញ​មាន​៥​%
  • អតិថិជន​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល
  • ការ​ជាំ​លើ​ស្លឹក​ត្រចៀក​អាច​ដល់​២​អាទិត្យ
  • ស្ពឹក​ត្រចៀក
  • ត្រចៀក​ឡើង​រឹង
  • ឈឺ​ត្រចៀក​ពិសេស​នៅ​ពេល​យប់​ហើយ​នឹង​បាត់​ទៅ​វិញ​ប៉ុន្មាន​ខែ​ក្រោយ​
  • អាច​មាន​បញ្ហា​របើក​ថ្នេរ​ចេស

អត្ថបទពាក់ព័ន្ធ៖ ពេលកូនខ្ចី ម៉ាក់ៗមិនយកសំឡីញ៉ុកត្រចៀក ចាស់ទៅហ៊ឹងត្រចៀកអត់?

ក្រោយ​ការ​វះកាត់

អតិថិជន​អាច​ត្រឡប់​ទៅ​ផ្ទះ​បាន​ក្នុង​ថ្ងៃ​ដដែល​។ វា​អាច​នឹង​បង្ក​ឲ្យ​មាន​ការ​ហើម​​និង​ជាំ​ដូចនេះ​សូម​កុំ​ធ្វើ​ចលនា​ខ្លាំង​ពេក​និង​សម្រាក​ឲ្យ​បាន​ច្រើន។ កុមារ​អាច​ត្រឡប់​ទៅ​សាលាវិញ​ក្រោយ​ពេល​២​អាទិត្យ​ បន្ទាប់​ពី​ការ​កាត់​ចេស​រួច​។ មិន​ត្រូវ​​ឲ្យ​កុមារ​ហាត់​កីឡា​រយៈពេល​ ៦​អាទិត្យ​ និង​ត្រូវ​ចាំ​ថា​លទ្ធផល​ក្រោយ​ការ​វះកាត់​គឺ​មិន​អាច​កែ​កុន​បាន​ទៀត​ទេ។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំនួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Otoplasty (Ear Reshaping) http://www.hopkinsmedicine.org/otolaryngology/specialty_areas/facial_plastic_reconstructive_surgery/cosmetic_procedures/otoplasty/#understanding. Accessed July 5, 2016.

Ear correction surgery http://www.nhs.uk/Conditions/cosmetic-treatments-guide/Pages/ear-correction-surgery.aspx. Accessed July 5, 2016.

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ យ៉ានណែត ដាញែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

សុខភាពខួរឆ្អឹង! ហេតុអ្វីយើងចាំបាច់ត្រូវយកចិត្ដទុកដាក់ខ្លាំង?

ចង់កាត់បន្ថយការឈឺចាប់ពីជំងឺរលាកសន្លាក់ អាចសាកវិធីទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម