ចំណេះដឹងមូលដ្ឋាន
១- អ្វីជាការព្យាបាលឫសដូងបាតដោយការចាក់ថ្នាំ ឬចងសរសៃឈាម?
ការព្យាបាលឫសដូងបាត មានដូចជាការចាក់ថ្នាំ ឬចងសរសៃឈាម។ ឫសដូងបាត ជាដុំពកទន់នៅក្នុងរន្ធគូទ ដែលវាងាយហូរឈាមនៅពេលបន្ទោរបង់។ ជាធម្មតា មិនបង្កការឈឺចាប់ទេ ប៉ុន្តែអាចមានរមាស់ នៅពេលរីកធំខ្លាំង អាចលៀនចេញពីរន្ធគូទ ដែលធ្វើឲ្យប៉ះទៅដូចជាដុំពក នៅពេលធ្វើការលាងសម្អាត។
ឫសដូងបាត លូតលាស់បន្តិចម្ដង ហើយជាញឹកញាប់ គឺត្រូវការពេលវេលាច្រើន។ វាកើតឡើង ដោយសារការទល់លាមក សមាជិកគ្រួសារណាមួយមានជំងឺនេះ និងកាន់តែអាក្រក់ឡើងនៅពេលមានគភ៌។
២- ហេតុអ្វីចាំបាច់ព្យាបាលឫសដូងបាតដោយការចាក់ថ្នាំ ឬចងសរសៃឈាម?
បើទម្រង់ការទាំងនេះព្យាបាលមិនបានជោគជ័យទេនោះ ឬអ្នកមានឫសដូងបាតរីក ធំគ្រូពេទ្យនឹងតម្រូវឲ្យអ្នកធ្វើការវះកាត់។ ទម្រង់ព្យាបាលនេះ នឹងពង្រួមឫសដូងបាត ហើយយើងនឹងលែងមានរោគសញ្ញាឫសដូងបាតតទៅទៀតដែរ។
ជាញឹកញាប់ ឫសដូងបាត អាចធ្វើការព្យាបាលបានដោយងាយៗ ដូចជាផឹកទឹកឲ្យគ្រប់គ្រាន់ និងបង្កើនចំនួនអាហារជាតិសរសៃទៅក្នុងរបបអាហារ។
គ្រូពេទ្យ នឹងណែនាំការព្យាបាលតាមរយៈវះកាត់ នៅពេលធ្លាប់អនុវត្តតាមការព្យាបាលធម្មតា ដូចជាការចាក់ថ្នាំ ឬចងសរសៃឈាម នៅតែមិនជោគជ័យ។
កត្តាប្រឈម
៣- ព្យាបាលឫសដូងបាតដោយចាក់ថ្នាំ ឬចងសរសៃឈាម ប្រឈមអ្វីខ្លះ?
ដូចទៅនឹងទម្រង់ព្យាបាលដទៃទៀត គឺតែងតែមាននូវហានិភ័យមួយចំនួន ហេតុនេះគួរតែសាកសួរ និងឲ្យគ្រូពេទ្យពន្យល់ឲ្យច្បាស់ពីហានិភ័យអាចកើតឡើង។
ផលវិបាកអាចកើតមាន ដូចជា ប្រតិកម្មថ្នាំសណ្ដំដោយមិនបានព្រាងទុក ហូរឈាមច្រើន ឬកើតមានដុំកំណកឈាមជ្រៅ ក្នុងសរសៃវ៉ែន (Deep vein thrombosis)។ សម្រាប់ការព្យាបាលដោយចាក់ថ្នាំ ផលវិបាកអាចពិបាកទ្រាំ និងមានឈាមនៅក្នុងទឹកនោមសម្រាប់បុរស។
ប្រសិនបើធ្វើការព្យាបាលតាមការចងសរសៃឈាម ផលវិបាកអាចកើតឡើងមាន ដូចជា ហូរឈាម និងសន្លប់ ឬវិលមុខ។
យើងអាចកាត់បន្ថយហានិភ័យបង្កឲ្យមានផលវិបាក ដោយត្រូវគោរពយ៉ាងយកចិត្តទុកដាក់ តាមការណែនាំរបស់គ្រូពេទ្យ ដើម្បីត្រៀមខ្លួនថតឆ្លុះ និងការតមអាហារ ក៏ដូចជាឈប់ប្រើប្រាស់ថ្នាំមួយចំនួន។
វាពិតជាមានសារៈសំខាន់ណាស់ ត្រូវយល់ពីហានិភ័យ និងផលវិបាកមុននឹងធ្វើការវះកាត់។ ប្រសិនបើមានចម្ងល់សូមទៅប្រឹក្សាយោបល់ជាមួយគ្រូពេទ្យបន្ថែម។
អត្ថបទពាក់ព័ន្ធ៖
ស្វែងយល់មុនព្យាបាល
៤- គួរត្រៀមអ្វីខ្លះមុនពេលព្យាបាល?
ត្រូវប្រឹក្សាយោបល់ជាមួយគ្រូពេទ្យពីថ្នាំកំពុងប្រើប្រាស់ បញ្ហាប្រតិកម្ម ឬមានបញ្ហាសុខភាពណាមួយ មុននឹងទទួលការព្យាបាល។
៥- មានអ្វីកើតឡើងពេលវះកាត់?
គ្រូពេទ្យវះកាត់ នឹងធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់លើរន្ធគូទ និងពោះវៀនតូចដោយប្រើតេលេស្កូប។
– ព្យាបាលដោយចាក់ថ្នាំ៖ គ្រូពេទ្យវះកាត់ នឹងចាក់សារធាតុគីមីក្នុងចំនួនតិច មានឈ្មោះថា (phenol) ទៅក្នុងស្រទាប់ភ្នាសរន្ធគូទនៅលើឫសដូងបាត។ ធ្វើបែបនេះ ដើម្បីទប់ស្កាត់សរសៃឈាម មកចិញ្ចឹមឫសដូងបាត ក្នុងចេតនាធ្វើឲ្យឫសដូងបាតរួមតូច។
– ព្យាបាលដោយចងសរសៃឈាម៖ គ្រូពេទ្យវះកាត់ នឹងប្រើឧបករណ៍មួយស៊កបញ្ចូលតាមតេលេស្កូប និងដាក់បន្ទះស៊ីលីកូននៅលើស្រទាប់នៃភ្នាសរន្ធគូទ ដោយបន្ទះនោះនឹងធ្វើការទប់ស្កាត់សរសៃឈាមកចិញ្ចឹមឫសដូងបាត ដើម្បីបង្រួមវា។
វិធីថែទាំក្រោយព្យាបាល
៦- គួរធ្វើអ្វីខ្លះក្រោយព្យាបាល?
ក្រោយធ្វើការព្យាបាលតាមទម្រង់នេះរួច យើងអាចត្រលប់ទៅផ្ទះវិញ អាចត្រលប់ទៅធ្វើការនៅថ្ងៃស្អែក លុះត្រាតែគ្រូពេទ្យណែនាំផ្សេងពីនេះ។
ឫសដូងបាត អាចកើតជាថ្មីមានម្ដងទៀត តែយើងនៅតែអាចកាត់បន្ថយហានិភ័យបាន ដោយផឹកទឹកឲ្យបានច្រើននិងបង្កើនចំនួនអាហារជាតិសរសៃ ទៅក្នុងរបបអាហារប្រចាំថ្ងៃ។
ហាត់ប្រាណឲ្យបានទៀងទាត់ អាចធ្វើឲ្យប្រសើរឡើង និងសុខភាពល្អយូរអង្វែង។ មុននឹងចាប់ផ្ដើមហាត់ប្រាណ គួរសុំការណែនាំពីគ្រូពេទ្យជំនាញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]