backup og meta

ជំងឺ​ឆ្លងមេរោគក្នុងឈាម គ្នា​យើង​ធ្លាប់ឮអត់?

ជំងឺ​ឆ្លងមេរោគក្នុងឈាម គ្នា​យើង​ធ្លាប់ឮអត់?

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ

ឆ្លង​មេរោគ​ចូល​ក្នុង​ឈាម ជា​ភាសា​បច្ចេក​ទេស (Septicemia) អាច​ហៅបាន​ថា Bacteremia (បាក់តេរី​ក្នុង​ឈាម) ឬ blood poisoning (ពុល​ឈាម)  ដោយ​សម្ដៅ​​លើ​ការ​ឆ្លង​បាក់តេរី​តាម​រយៈ​សួត ឬ​ស្បែក ហើយ​បាក់តេរី​ទាំង​នោះ​ បន្ត​ជ្រាប​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម។ នេះ​ជា​ករណី​គ្រោះថ្នាក់ ព្រោះ​បាក់តេរី និង​ជាតិ​ពុល​របស់​វា អាច​ធ្វើ​ដំណើរ​នៅ​ក្នុង​ឈាម ហើយ​សាយភាយ​ទៅ​គ្រប់​កន្លែង​ក្នុង​រាងកាយ​ទាំងមូល។

ជំងឺ​ឆ្លង​មេរោគ​ក្នុង​ឈាម​នេះ អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត​ភ្លាមៗ ដូច្នេះ​ត្រូវ​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។ បើ​មិន​បាន​ព្យាបាល​ទាន់​ពេល​ទេ នឹង​បង្ក​ផល​វិបាក​បង្ក​ទៅ​ជា​​ការ​ឆ្លង​មេរោគ​ពេញ​រាងកាយ ហៅ​ថា​ជំងឺ Sepsis។

ជំងឺ Sepsis និង​ឆ្លង​មេរោគ​ក្នុង​ឈាម មិន​ដូច​គ្នា​ទេ ព្រោះ Sepsis គឺ​ជា​ជំងឺ​ស្មុគ​ស្មាញ​ជាងឆ្លង​មេរោគ​ក្នុង​ឈាម ដោយ​សារជំងឺ​នេះ អាច​ធ្វើ​ឲ្យ​ឈាម​កក​ក្នុង​សរសៃ​ឈាម នាំ​ឲ្យ​ស្ទះ​អុកស៊ីសែន​​​រត់​ទៅ​ចិញ្ចឹម​សរីរាង្គ​ផ្សេង​ៗ ជា​ហេតុ​ធ្វើ​ឲ្យ​ចុះ​ខ្សោយ និង​ខូច​សរីរាង្គ​ទាំង​នោះ។ នៅ​ពេល​មាន​ជំងឺ​ Sepsis សម្ពាធ​ឈាម​ចុះ​ទាប​ខ្លាំង (septic shock) ជា​ករណី​ធ្ងន់ធ្ងរ​ដែល​ធ្វើ​ឱ្យ​ស្លាប់​បាន។​

អាការៈចង្អោរ

ចំពោះ​រោគ​សញ្ញា​ដំបូងៗ​នៃ​ការ​ឆ្លង​រោគ​នេះ​ មាន​ដូចជា ក្ដៅ​ខ្លួន​ខ្លាំង ញាក់ ខ្សោយ​កម្លាំង និង​បែក​ញើស​ជោក និង​សម្ពាធ​ឈាម​ចុះ​ទាប។ ករណី​មិន​បាន​ព្យាបាល​ត្រឹមត្រូវ នឹង​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ជា​ច្រើន​ទៀត​ចាប់​ផ្ដើម​លេច​ឡើង ដូច​ជា៖

– វង្វេង ឬ​គិត​អី​មិន​ចេញ

– ចង្អោរ ក្អួត

– អុជ​ក្រហម​លើ​ស្បែក

– ទឹក​នោម​តិច

– លំហូរ​ឈាម​រត់​មិន​គ្រប់គ្រាន់ (Shock)

បើ​យើង ឬ​នរណា​ម្នាក់​មាន​រោគ​សញ្ញា​ឆ្លង​មេរោគ​ក្នុង​ឈាម ត្រូវ​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ មិន​ត្រូវ​យឺតយ៉ាវ ឬ​សាក​ព្យាបាល​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ​នោះ​ទេ។ ក្រៅពី​អ្វី​បាន​រៀប​រាប់​ខាង​លើ អាចនៅ​​មាន​រោគ​សញ្ញា​មួយ​ចំនួន​ផ្សេង​ទៀត​ដែរ​។ ​បើយើង​មាន​ក្តី​បារម្ភ​អំពី​រោគ​សញ្ញា​ណា​មួយ​នោះ ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

ចំពោះ​មូល​មូល​ហេតុ​បង្ក​ដែល​​ច្រើន​នាំ​ឲ្យ​កើត​ជំងឺ​ឆ្លង​មេរោគ​ក្នុង​ឈាម ​ឧស្សាហ៍​ជួប​ប្រទះ មាន​ដូច​ជា៖

– រលាក​ប្រព័ន្ធ​ទឹកមូត្រ

– រលាក​សួត

– រលាក​តម្រង​នោម

– រលាក​តំបន់​ពោះ

បាក់តេរី​ចម្លង​ទាំង​នេះ អាច​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម និង​បំបែក​ខ្លួន​យ៉ាង​រហ័ស ដើម្បី​បង្ក​ជា​រោគ​សញ្ញា​ភ្លាមៗ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Septicemia. https://www.healthline.com/health/septicemia. Accessed August 2, 2018.

Septicemia. https://www.britannica.com/science/septicemia. Accessed August 2, 2018.

កំណែ​ប្រែបច្ចុប្បន្ន

28/10/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ពេលកូនចេះអ្វីមួយតែងរមាក (រាក) ជាធម្មជាតិ ឬមកពីឆ្លងមេរោគ?

ហូបសាច់ឆ្កែមិនអាចប៉ូវ ឬ​ព្យាបាលជំងឺទេ តែថែមទាំងឆ្លងមេរោគពីឆ្កែមកវិញ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 28, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម