backup og meta

ឮញឹកណាស់រឿងជំងឺឈាមស ស៊ីឈាមក្រហម តើការពិតយ៉ាងណា?

ឮញឹកណាស់រឿងជំងឺឈាមស ស៊ីឈាមក្រហម តើការពិតយ៉ាងណា?

ជារឿយៗ យើង​តែង​តែ​ឮ​ពាក្យ “ឈាម​ស ស៊ី​ឈាម​ក្រហម” តើ​វា​​ជា​ប្រភេទ​ជំងឺឬ​យ៉ាង​ណា? ហេតុអី​បាន​ជា​គ្រាប់​ឈាម​ស ទៅ​ស៊ី​គ្រាប់​ឈាម​ក្រហម?

លោក​សាស្ត្រាចារ្យ អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក បញ្ជាក់​ថា ឈាម​ដែល​យើង​បូម​មក​ឃើញ​ក្រហមៗ មិន​មែន​មាន​តែ​គ្រាប់​ឈាម​ក្រហមមួយ​មុខ​នោះ​ទេ តាម​ពិត​មាន​គ្រាប់​ឈាម ៣ ប្រភេទ ទី១ គឺ​គ្រាប់​ឈាម​ក្រហម​ដែល​មាន​បរិមាណ​ច្រើន​ជាង​គេ។ ទី២ គ្រាប់​ឈាម​ស និងទី៣ ជា​គ្រាប់​ឈាម​ពណ៌​លឿង​តូចៗ ​មាន​ឈ្មោះ​ថា ប្លាកែត។

លោក​វេជ្ជបណ្ឌិត​បាន​ប្រៀប​ធៀប​គ្រាប់​ឈាម​ស ទៅ​នឹង​ទាហាន ឬ​យោធា ដែល​មាន​តួនាទី​ប្រយុទ្ធប្រឆាំង និង​ទប់​ទល់​ជាមួយ​មេរោគ​ដែល​ចូល​ទៅ​ឈ្លាន​ពាន​ក្នុង​សរីរាង្គ​យើង បើសិន​ជា​គ្រាប់​ឈាម​ស ធ្វើ​សង្គ្រាម​ឈ្នះ មនុស្ស​យើង​មិន​កើត ឬ​ឆ្លង​ជំងឺ​នោះ​ទេ។

“ឧទាហរណ៍សាមញ្ញៗ​រឿង​វីរុស COVID-19 ហេតុអី​បាន​អ្នក​ឆ្លង​ខ្លះ​​ស្លាប់ អ្នក​ខ្លះ​មិន​ស្លាប់ អ្នក​អត់​ស្លាប់​ម៉ោ​ពី​ទាហាន​គេ​វា​ខ្លាំង ប្រព័ន្ធ​ការពារ​គេ​ខ្លាំង គេ​ទប់​ជាមួយ​វីរុស​ហ្នឹង​បាន ដល់​ពេល​មួយ​នេះ​គេ​ផលិត​អង់ទីករ​មក​សម្លាប់​អាវីរុស​នោះ​អស់ មក​ពី​ទាហាន​គេ​ខ្លាំង”

ជំងឺឈាម
សាស្ត្រាចារ្យ អ៊ាវ សុខា ឯកទេសជំងឺមហារីក និងឈាម

លោក​វេជ្ជបណ្ឌិត​ អ៊ាវ សុខា ពន្យល់​ច្បាស់ៗថា គ្រាប់​ឈាម​ស មិន​ចេះ​ស៊ី​គ្រាប់​ឈាម​ក្រហម​នោះ​ទេ គ្រាប់​ឈាម​ស​ស៊ី​តែ​ពពួក​មេរោគ​ប៉ុណ្ណោះ។ ចំពោះ​ពាក្យ​ថា “គ្រាប់ឈាមស ស៊ីគ្រាប់ឈាមក្រហម” នោះ​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ឈាម​រូប​នេះបញ្ជាក់ថា មិន​ដឹង​ពាក្យ​នេះ​មាន​ប្រភព​ចេញ​មក​ពី​អ្នក​ណា​នោះ​ទេ អាច​ជា​ពាក្យ​និយាយ​តៗ​គ្នា ហើយ​ពាក្យ​នេះ​មិន​ត្រឹម​ត្រូវ​ទាល់​តែ​សោះ​តាម​ក្បួន​វិទ្យាសាស្ត្រ។

ផ្ទុយ​ទៅ​វិញ ពាក្យគ្រាប់​ឈាម​ស ស៊ី​គ្រាប់​ឈាម​ក្រហម​នេះ អាច​មក​ពី​ពេល​យើង​បូម​ឈាម​ទៅ ឃើញ​គ្រាប់​ឈាម​ស​ឡើង​ច្រើន​ហួស​កម្រិត​ធម្មតា ឯ​គ្រាប់​ឈាម​ក្រហម​វិញ​ថយ​ចុះ បែប​នេះ​ទើប​មាន​ការ​​គិត​ថា គ្រាប់​ឈាម​ស បែប​ស៊ី​គ្រាប់​ឈាម​ក្រហម​ហើយ តែ​ការ​ពិត​មិន​មែន​នោះ​ទេ។

ចំពោះ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​គ្រាប់​ឈាម​ស​ឡើង​ខ្លាំង អាច​មក​ពី​មាន​ការ​វាយ​លុយ​ពី​ពពួក​បាក់តេរី ឬ​យើង​កើត​ជំងឺ​មហារីក​ឈាម ដែល​មាន​ប្រភេទ​ផ្សេងៗ​គ្នា។ “ពេល​នោះ​ខួរ​ឆ្អឹង​ផលិត​គ្រាប់​ឈាម​ស លើស​ពី​តម្រូវ​ការ​របស់​រាងកាយ​យើង ហើយ​កាលណា​គ្រាប់​ឈាម​ឡើង​ច្រើន វា​លែង​ទៅ​ប្រយុទ្ធ​នឹង​មេរោគ បែរ​ជា​បញ្ចេញ​ជាតិ​ពុល​សម្លាប់​អ្នក​ជំងឺ​វិញ ថែម​ទាំង​ទៅ​ប្លុក​ខួរ​ឆ្អឹង​មិន​ឲ្យ​ផលិត​គ្រាប់​ឈាម​ក្រហម និង​មិន​ឲ្យ​ផលិត​ប្លាកែត” លោកវេជ្ជបណ្ឌិតរៀបរាប់។

អត្ថបទពាក់ព័ន្ធ៖

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Plasma, Platelets and Whole Blood – https://www.redcrossblood.org/donate-blood/how-to-donate/types-of-blood-donations/blood-components.html
Blood: Components, functions, groups, and disorders – https://www.medicalnewstoday.com/articles/196001
Overview of Blood and Blood Components – https://www.urmc.rochester.edu/encyclopedia/content.aspx?ContentTypeID=90&ContentID=P02316
Patients – Blood Basics – https://www.hematology.org/education/patients/blood-basics
Understanding Blood and Blood Components – https://www.fairview.org/Patient-Education/Articles/English/u/n/d/e/r/Understanding_Blood_and_Blood_Components_40309

កំណែ​ប្រែបច្ចុប្បន្ន

05/07/2022

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ក្មេងៗប៉ុន្មានក្រុមនេះងាយប្រឈមកង្វះជាតិដែក កើតជំងឺស្លេកស្លាំង

នេះជាមូលហេតុ ជំងឺស្លេកស្លាំង កើតលើអ្នកជំងឺទឹកនោមផ្អែម


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 05, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម