backup og meta

សុខៗសំឡេងប្រែជាស្អក ប្រយ័ត្នកើតគីស ឬមហារីកបំពង់សំឡេង

សុខៗសំឡេងប្រែជាស្អក ប្រយ័ត្នកើតគីស ឬមហារីកបំពង់សំឡេង

បើ​សុខ​ៗ​សំឡេង​ប្រែ​ជា​ស្អក យើង​ក៏​មិន​សូវ​ជា​គិត​ច្រើន​ពី​រឿង​នឹង​ដែរ ភាគ​ច្រើន​គិត​ថា ប្រហែល​សំឡេង​ស្អក​ដោយ​សារ​ស្ងួត​ក ឬ​ឈឺ​ក​ប៉ុណ្ណឹង​ឯង។ ប៉ុន្តែគ្នា​យើង​គួរ​ចាប់​អារម្មណ៍​បន្តិច​នៅ​ពេល​ដែល​សំឡេង​ចេញ​ស្អក ពេលខ្លះ​អាច​បណ្ដាល​មក​ពី​បញ្ហា​ធ្ងន់ធ្ងរ​ជាង​អ្វី​ដែល​យើង​គិត។

“សំឡេង​ស្អក ជា​ការ​ផ្លាស់​ប្ដូរ​សំឡេង​ខុស​ប្រក្រតី ដែល​បណ្ដាល​មក​ពី​លក្ខខណ្ឌ​ផ្សេងៗ។ ពេល​ដែល​សំឡេង​យើង​ខុស​ប្រក្រតី វា​អាច​ប្រែ​ទៅ​ជា​គ្រលរ លឺ​ខ្សាវៗ ឬ​ត្បៀត។”

នេះ បើ តាម ការ ផ្សព្វផ្សាយ ឲ្យ ដឹង ពី មន្ទីរពេទ្យ កាល់ម៉ែត។

ភាគ​ច្រើន កត្តា​ដែល​បណ្ដាល​ឲ្យ​សំឡេង​ប្រែ​ជា​ស្អក​មាន ការ​រលាក​បំពង់​សំឡេង​ស្រួចស្រាវ ការ​បង្ក​រោគ​ដោយ​ការ​រលាក​ផ្លូវ​ដង្ហើម​ខាង​លើ និង​មួយ​ចំនួន​តូច​ទៀត បណ្ដាល​មក​ពី​ការ​ប្រើ​ប្រាស់​សំឡេង​ច្រើន។ ក្រៅ​ពី​កត្តា​ប៉ុន្មាន​ខាង​ដើម​នេះ នៅ​មាន​បញ្ហា​មួយ​ចំនួន​ទៀត​ក៏​អាច​ធ្វើ​ឲ្យ​សំឡេង​យើង​ប្រែ​ជា​ខុស​ប្រក្រតី​ដែរ​ដូច​ជា៖

  • ដុំ​ពក ឬ​គីស​នៅ​នឹង​បំពង់​សំឡេង
  • ការ​ច្រាល​ជាតិ​អាស៊ីដ​ក្រពះ
  • អាលែកហ្ស៊ី
  • ការ​ហឺត​ចូល​នូវ​សារជាឮតិ​គីមី
  • ការ​ជក់​បារី ជំងឺ​ពក​ក
  • គ្រោះ​ថ្នាក់​ចំ​បំពង់​សំឡេង
  • វិបត្តិ​ប្រព័ន្ធ​ប្រសាទ
  • ដុំ​មហារីក​បំពង់​សំឡេង។ល។

រលាកបំពង់ក

ក្នុង​ករណី​ដែល​គ្នា​យើង​មាន​បញ្ហា​សំឡេង​ស្អក លើស​ពី​២-៣​សប្ដាហ៍ គួរ​តែ​ប្រញាប់​ទៅ​ពិគ្រោះ និង​រោគ​វិនិច្ឆ័យ​ជាមួយ​គ្រូពេទ្យ​ជំនាញ ឲ្យ​បាន​ទាន់​ពេល​វេលា ព្រោះ​យើង​ឃើញ​ថា សំឡេង​ស្អក ក៏​អាច​បណ្ដាល​មក​ពី​កាច​សាហាវ​ដូច​ជា ជំងឺ​ដុំ​មហារីក​បំពង់​សំឡេង​បាន​ដែរ។

យ៉ាង​ណា​មិញ យើង​ក៏​អាច​ការពារ និង​ថែទាំ​បំពង់​សំឡេង​យើង​ឲ្យ​ចៀស​ផុត​ពី​បញ្ហា​សំឡេង​ស្អក​នេះ​បាន​ជាមួយ​វិធី​សាស្ត្រ​ផ្សេងៗ​ដែរ​រួម​មាន៖

– ចៀសវាង​ប្រើ​សំឡេង​ខ្លាំង​ៗ បើ​ចាំ​បាច់​ត្រូវ​មីក្រូហ្វូន​ជំនួស​វិញ

– ចៀសវាង​ការ​ជក់​បារី

– សម្រាប់​អ្នក​ជំងឺ​ស្អក​បណ្ដាល​មក​ពី​ការ​ច្រាល​ជាតិ​អាស៊ីដ​អាច​ព្យាបាល​ដោយ​ថ្នាំ​ និង​ការ​តម​អាហារ​មួយ​ចំនួន​ដូច​ជា ផឹក​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល កាហ្វេ និង​អាហារ​ជាតិ​ហឹរ

– សម្រាប់​អ្នក​ជំងឺ​មួយ​ចំនួន ទាម​ទារ​ឲ្យ​មាន​ការ​ព្យាបាល​ដោយ​សំឡេង និង​លំហាត់​សំឡេង ជាមួយ​គ្រូពេទ្យ​ផ្នែក​សំឡេង។ល។

អាការៈចង្អោរ

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

26/12/2022

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

កត្តា​ធំៗ៤យ៉ាង​ ​ជំរុញឲ្យកើត​ជំងឺ​មហារីក​ច្រមុះ

មិនចង់កើតជំងឺមហារីក កុំញ៉ាំចំណីអាហារទាំងនេះច្រើនពេក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 26, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម