backup og meta

ពីមុនជំងឺនេះកើតតែលើមនុស្សចាស់ទេ តែក្មេងៗសម័យឥឡូវក៏ប្រឈមដែរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 28, 2020

    ពីមុនជំងឺនេះកើតតែលើមនុស្សចាស់ទេ តែក្មេងៗសម័យឥឡូវក៏ប្រឈមដែរ

    ក្នុង​សម័យ​ទំនើប​នេះ ក្មេងៗ​សុទ្ធ​តែ​អាច​កើត​ជំងឺ​ដែល​ធ្លាប់​តែ​កើត​បាន​ទៅ​លើ​មនុស្ស​ដែល​មាន​វ័យចំណាស់​ដែរ។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក​សាស្រ្តាចារ្យ​មហា​បរិញ្ញា សេង សេរី ឯកទេស​​ជំងឺ​ទឹក​នោម​ផ្អែម។

    លោក​សាស្រ្តាចារ្យវេជ្ជបណ្ឌិត នៃសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន សម្បូរ​ណាស់​ក្មេង​ៗ ដែល​ងាយ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ដូច​ចាស់ៗ​ដែរ។ កាល​ពី​មុន​ក្មេង​ៗ អាច​កើត​បាន​ត្រឹម​តែ​ជំងឺ​ទឹកនោម​ផ្អែម​ធម្មតា​ទេ ប៉ុន្តែ​ឥឡូវ​នេះ សម្រាប់​ជំងឺ​ទឹក​នោម​ប្រភេទ២ ដែល​ធ្លាប់​តែ​កើត​ទៅ​លើ​មនុស្ស​ចាស់​ ដែល​មាន​អាយុ​៤០​ឆ្នាំ​ឡើង​ទៅ ក៏​អាច​កើត​បាន​ចំពោះ​ក្មេងៗ​ដែរ។

    ចំណែក​កត្តា​ចម្បង​ដែល​ធ្វើ​ឲ្យ​ក្មេងៗ​ប្រឈម​នឹង​ការ​កើត​ជំងឺ​សាហាវ​មួយ​នេះ គឺ​ដោយ​សារ​តែ​ពពួក​ភេសជ្ជៈ​កំប៉ុង​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់ ឬ​ផលិត​ឡើង​ដោយ​ស្ករ​សិប្បនិមិត្ត​អស់​នោះ​ហើយ។ ​

    លោក​វេជ្ជបណ្ឌិតបន្ត​ថា យើង​អាច​សង្កេត​ឃើញថា នៅ​តាម​សាលា​រៀនឥឡូវ​នេះ ភាគ​ច្រើន​នៃ​ក្មេង​ដែល​មាន​ជំងឺ​ធាត់ ហើយ​ក្មេង​ណា​ដែល​ធាត់​លើស​ទម្ងន់​ខ្លាំង ​គឺ​គេច​មិន​រួច​ពី​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ទេ។

    “​ទម្លាប់​ខ្មែរ​យើង ជាពិសេស ម៉ាក់​ប៉ា ឬ​យាយតា​ភាគ​ច្រើន​ដែល​ឃើញ​កូន ឬ​ចៅ​មាន​សាច់​ធាត់ តែង​តែ​អួត​ប្រាប់​គេឯង​ហើយ​ថា កូន​ខ្ញុំ ចៅ​ខ្ញុំ​មាន​សុខភាព​ល្អ​ណាស់ ធាត់​ឲ្យ​ត្លូៗ តែ​តាម​ការពិត​ទៅ វា​មាន​គ្រោះ​ថ្នាក់​ទៅ​វិញ​ទេ’។ 

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 28, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម