backup og meta

តើគួរបន្តប្រើឱសថពពួក​​ GLP-1 receptor agonists លើអ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ឆ្លង​វីរុសកូវីដ-១៩ ដែរឬទេ?​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jan 12, 2022

    តើគួរបន្តប្រើឱសថពពួក​​ GLP-1 receptor agonists លើអ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ឆ្លង​វីរុសកូវីដ-១៩ ដែរឬទេ?​

    អ្នក​មាន​ជំងឺ​ប្រចាំ​កាយ​ត្រូវ​គេ​ដឹង​ជាទូទៅ​ថា​នឹង​មាន​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​បើ​ឆ្លង​ជំងឺ​កូវីដ​-១៩។ មូល​ហេតុ​ដែល​អ្នក​មាន​ជំងឺ​ប្រចាំ​កាយ​អាច​មាន​ស្ថាន​ភាព​ជំងឺ​កាន់​តែ​ធ្ងន់​ពេល​ឆ្លង​កូវីដ-១៩ អាច​មកពី​កូវីដ-១៩ ធ្វើ​ឲ្យ​រាង​កាយ​ចុះ​ខ្សោយ ឬ​ប្រព័ន្ធ​ការពារ​រាង​កាយ​ចុះ​ខ្សោយ​ដោយសារ​ប្រឆាំង​នឹង​កូវីដ-១៩​។ ហេតុ​ដូច​នេះ​ហើយ ទើប​អ្នក​មាន​ជំងឺ​ប្រចាំ​កាយ​គួរ​គ្រប់​គ្រង​ស្ថានភាព​ជំងឺ​ឲ្យ​បាន​ល្អ​ជានិច្ច ទោះ​ថា​មាន​ឆ្លង​កូវីដ-១៩ ក៏​អាច​ថា​មិន​អាច​​បង្ក​ឲ្យ​ស្ថាន​ភាព​ជំងឺ​ប្រែ​ទៅ​ជា​ធ្ងន់ធ្ងរ​។

    អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ក៏​ប្រឈម​ហានិភ័យ​ដែរ បើ​សិន​ជា​ឆ្លង​ជំងឺ​កូវីដ-១៩។ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​អាច​កើន​ឡើង​ទាំង​ដោយសារ​ជំងឺ​កូវីដ-១៩ ឬ​ថ្នាំ​steroids ប្រើ​​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ​-១៩​។ ក្នុង​ករណី​មួយ​ចំនួន​ ថ្នាំ​ប្រឆាំង​ជំងឺ​ទឹក​នោម​ផ្អែម ​(ដូច​ជា Metformin) អាច​ត្រូវ​ឈប់​ឲ្យ​ប្រើ និង​ជំនួស​វិញ​ដោយ​ថ្នាំ​ប្រភេទ​ផ្សេង​។

    ​បើដូច្នេះតើចំពោះ​ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ឆ្លង​​វីរុសកូវីដ-១៩ គួរ​តែ​បន្តប្រើ​ឱសថពពួក​GLP-1 receptor agonists ដែរទេ?

    បើ​ប្រៀប​ធៀប​ទៅ​នឹង​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ផ្សេង​ទៀត ពពួក​ថ្នាំ​GLP-1 receptor agonists (ដូច​ជា Liraglutide)

    ផ្ដល់​អត្ថ​ប្រយោជន៍​ច្រើន​យ៉ាង៖

    • ​គ្រប់​គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ល្អ
    • បន្ថយ​ចំណង់​អាហារ ជួយ​ឲ្យ​ស្រក​ទម្ងន់​
    • ការពារ​ជំងឺ​បេះដូង
    • ការ​ពារ​ផល​វិបាក​កើត​លើ​តម្រង​នោម​បង្ក​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម​​​​​

    អ្នកជំងឺទឹកនោមផ្អែម​

    GLP-1 receptor agonistsត្រូវ​បាន​គេ​ប្រើ​ប្រាស់​យ៉ាង​ទូលំទូលាយ ព្រោះ​ថា​អាច​ជួយ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ការ​ពារ​ផលវិបាក​ផ្សេងៗ​បង្ក​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម​។

    ក្នុង​ករណី​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​កើត​ជំងឺ​កូវីដ-១៩ ពពួក​ថ្នាំ​GLP-1 receptor agonists តែង​​ប្រើ​ជំនួស​ថ្នាំ​ដែល​អ្នក​ជំងឺ​ធ្លាប់​ប្រើ​។

    • ​​ជួយ​កាត់​បន្ថយ​ភ្នាក់ងារ​បង្ក​ការ​រលាក​ (endotoxin, IL-1β, and IL-6) ដែល​អាច​បង្ក​ឲ្យ​មាន​ cytokine storm (​ជា​ដំណើរ​ការ​នៃ​ការ​រលាក​កើន​ឡើង​ច្រើន)​។ ជា​ពិសេស IL-6 ដែល​អាច​បង្ក​ឲ្យ​មាន​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រលាក​ធ្ងន់ធ្ងរ​។
    • ភាគ​ច្រើន​នៃ GLP-1 receptor agonists មាន​ប្រសិទ្ធ​ភាព​យូរ ដូច​នេះ​ថ្នាំ​ប្រភេទ​នេះ​អាច​ប្រើ​តែ​ម្ដង​ក្នុង​មួយ​ថ្ងៃ (​ករណី​ខ្លះ ប្រើ​តែ​ម្ដង​ក្នុង​មួយ​សប្ដាហ៍)​។ ដោយសារ​តែ​ពពួក​ថ្នាំ​ប្រភេទ​នេះ​​ប្រើ​សម្រាប់​ចាក់​នៅ​ក្រោម​ស្បែក​ ដូច​នេះ​អ្នកជំងឺ​អាច​ចាក់​បាន​ដោយ​ខ្លួន​ឯង និង​អាច​កាត់​បន្ថយ​ការ​ទាក់​ទង​គ្នា​ជាមួយ​អ្នក​ផ្សេង​ដែល​មិន​ចាំបាច់​។
    • ក្រៅពី​ជួយ​ដល់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ពពួក​ថ្នាំ​នេះ​ក៏​ជួយ​បន្ថយ​ហានិភ័យ​ផល​វិបាក​ផ្សេងៗ​កើត​លើ​បេះ​ដូង និង​តម្រង​នោម​ផង​ដែរ​។

    ការ​ព្យាបាល​ជំងឺ​កូវីដ-១៩ លើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​

    អ្នក​មាន​​ជំងឺ​ទឹក​នោម​ផ្អែម និង​​​ឆ្លង​កូវីដ-១៩ ទៀត​នោះ​​នឹង​ធ្វើ​ឲ្យ​សភាព​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ ក៏​ដូច​ជា​ហានិភ័យ​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​។ យ៉ាងណា ក៏​មាន​ករណី​ច្រើន​ដែរ ដែល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម បាន​ជាសះស្បើយ​ពី​ជំងឺ​កូវីដ​-១៩។ ដើម្បី​ឲ្យ​បាន​ជា​សះ​

    ស្បើយ​ពី​ជំងឺ​កូវីដ-១៩ អ្នក​ជំងឺ​ត្រូវ​៖

    • ពិភាក្សា​ជាមួយ​គ្រូពេទ្យ​​ភ្លាម​ៗ​ក្រោយ​មាន​លេច​ចេញ​រោគ​សញ្ញា
    • ហាត់​ប្រាណ​ជួយ​ដល់​ការ​គ្រប់​គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​
    • ប្រើ​ប្រាស់​ថ្នាំ​ប្រឆាំង​ជំងឺ​ទឹក​នោម​ផ្អែម​តាម​វេជ្ជបញ្ជា
    • ញ៉ាំ​អាហារ​សម្បូរ​សារធាតុចិញ្ចឹម ចៀសវាង​អាហារ​ណា​ធ្វើ​ឲ្យ​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម
    • ធ្វើ​លំហាត់​ប្រាណ​កម្រិត​ស្រាល​ បើ​អាច​ធ្វើ​បាន។ ការ​ហាត់​ប្រាណ​ជួយ​គ្រប់​គ្រង​ជំងឺ​ទឹក​នោម​ផ្អែម និង​ជួយ​ការ​ពារ​បញ្ហា​មាន​ដុំ​កំណក​ឈាម​​បង្ក​ដោយ​ជំងឺ​កូវីដ-១៩​។

    អ្វី​ដែល​សំខាន់ គឺ​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ថា​តើ​គួរ​បន្ត​ប្រើ​ថ្នាំ​ប្រឆាំង​ជំងឺ​ទឹក​នោម​ផ្អែម​ទៀត​ឬ​យ៉ាង​ណា​ពេល​ចេញ​រោគ​សញ្ញា​កូវីដ-១៩​។

    Code: KLM22VZ00001

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jan 12, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម