ធ្លាប់ឆ្ងល់អត់ ម៉េចបានហ្សែន ធ្វើឲ្យយើងកើតទឹកនោមផ្អែម? ធ្វើម៉េចអាចដឹងថាយើងមានជំងឺនេះ តពីអ្នកផ្ទះអត់? “Hello គ្រូពេទ្យ’ នឹងបកស្រាយប្រាប់ទាំងអស់គ្នា។
ធ្លាប់ឆ្ងល់អត់ ម៉េចបានហ្សែន ធ្វើឲ្យយើងកើតទឹកនោមផ្អែម? ធ្វើម៉េចអាចដឹងថាយើងមានជំងឺនេះ តពីអ្នកផ្ទះអត់? “Hello គ្រូពេទ្យ’ នឹងបកស្រាយប្រាប់ទាំងអស់គ្នា។

យោងតាមសមាគមជំងឺទឹកនោមផ្អែមអាមេរិក (ADA) បើប៉ាម៉ាក់យើងមានជំងឺទឹកនោមផ្អែម នោះយើងជាកូនក៏អាចកើតជំងឺនេះដែរ។ ទោះបីបម្រែបម្រួលហ្សែនមួយចំនួន អាចធ្វើឲ្យយើងកើតជំងឺទឹកនោមផ្អែមក៏ពិតមែន តែក៏មិនទាំងស្រុងដែរ ត្រូវមានកត្តារួមផ្សំពីខាងក្រៅមួយចំនួនទៀត ទើបអាចបង្កឲ្យយើងកើតជំងឺទឹកនោមផ្អែម។
យ៉ាងណា យើងពិបាកនឹងបែងចែកខ្លាំង រវាងហានិភ័យបង្កឲ្យកើតជំងឺនេះ គឺដោយហ្សែន ឬរបៀបរស់នៅឲ្យប្រាកដ ទម្លាប់រស់នៅរបស់យើងគ្រប់គ្នា ភាគច្រើនតែងបន្តពីប៉ាម៉ាក់ ដូចជា ទម្លាប់រស់នៅដែលមិនខ្វាយខ្វល់ពីលំហាត់ប្រាណ និងញ៉ាំអាហារមិនល្អចំពោះសុខភាព ជាដើម។
យោងតាមសមាគមជំងឺទឹកនោមផ្អែមអាមេរិក ដោយបានសិក្សាលើកូនភ្លោះ បង្ហាញថា ហ្សែនអាចមានឥទ្ធិពលលើជំងឺនេះ។ ការសិក្សាមិនបានបញ្ជាក់ច្បាស់ទាំងស្រុងនោះទេ ដោយសារមានកត្តាបរិស្ថានមួយចំនួនទៀត ក៏ជះឥទ្ធិពលខ្លាំងនាំឲ្យយើងកើត ជំងឺទឹកនោមផ្អែម ដូចគ្នា។ ហ្សែនមនុស្សម្នាក់ៗ អាចមានឥទ្ធិពលបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែបើយើងមានបម្រែបម្រួលហ្សែន (Genes Mutation) កាន់តែច្រើន យើងនឹងកាន់ប្រឈមកើតទឹកនោមផ្អែមកាន់តែខ្ពស់។
បម្រែបម្រួលហ្សែន នាំឲ្យយើងប្រឈមខ្លាំងបំផុត មានដូចជា៖
– ផលិតស្ករគ្លុយកូស
– ផលិតអ័រម៉ូនអាំងស៊ុយលីន
– គ្រប់គ្រងការដឹងពីកម្រិតជាតិស្ករក្នុងខ្លួន
– កែតម្រូវកម្រិតអ័រម៉ូនអាំងស៊ុយលីន
ហ្សែនពាក់ព័ន្ធកត្តាប្រឈមជំងឺទឹកនោមផ្អែមមាន៖
– ហ្សែន TCF7L2 ប៉ះពាល់ដល់ការផលិតអ័រម៉ូនអាំងស៊ុយលីន និងផលិតស្ករ
– ហ្សែន ABCC8 (The Sulfonylurea Receptor) កែតម្រូវកម្រិតអ័រម៉ូនអាំងស៊ុយលីន
– ហ្សែន Calpain 10 ពាក់ព័ន្ធនឹងហានិភ័យនៃជំងឺទឹកនោមផ្អែមចំពោះពួកកូនកាត់ អាមេរិក-មិចស៊ីកូ
– ហ្សែនGLUT2 (Glucose transporter 2) ជួយនាំស្ករចូលលំពែង
– ហ្សែន GCGR (The glucagon receptor) ជួយកែតម្រូវជាតិស្ករក្នុងឈាម។

អត្ថបទពាក់ព័ន្ធ៖
ទោះបីជាមានតេស្តអាចរកឃើញហ្សែនមានការប្រែប្រួលទាំងនោះក៏ពិតមែន ប៉ុន្តែកត្តាប្រឈមយើងចាំបាច់ត្រូវដឹងបំផុតមានដូចជា៖
– ផលធៀបទម្ងន់ និងកម្ពស់ (BMI)
– លើសសម្ពាធឈាម
– កើនឡើងកម្រិតជាតិខ្លាញ់ (Triglycerides និង Cholesterol)
– ធ្លាប់មានជំងឺទឹកនោមផ្អែម
អន្តរកម្មរវាងហ្សែន និងបរិស្ថាន មិនទាន់អាចដឹងពីភាពប្រាកដរបស់ហ្សែន អាចបង្កជាជំងឺទឹកនោមផ្អែមប្រភេទ ២ នៅឡើយទេ។ ទោះជាយើងមានបម្រែបម្រួលហ្សែន (Genes Mutation) ក៏ដោយ ក៏មិនទាន់អាចសន្មត់ យើងនឹងកើតជំងឺទឹកនោមផ្អែមនោះដែរ។ កែប្រែទម្លាប់រស់នៅ ដូចជា បង្កើនសកម្មភាពរាងកាយ និងបញ្ចុះទម្ងន់ នៅតែអាចបង្ការជំងឺទឹកនោមផ្អែមបាន។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Am I at risk for type 2 diabetes? http://diabetes.niddk.nih.gov/dm/pubs/risk fortype2. September 9, 2014.
Genetics of diabetes. http://www.diabetes.org/diabetes-basics/genetics-of-diabetes.html. September 9, 2014.
National diabetes statistics report. http://www.cdc.gov/diabetes/pubs/statsreport14/national-diabetes-report-web.pdf. September 9, 2014.
Time of onset of non-insulin dependent diabetes mellitus and genetic variation in the B(3)-adrenergic receptor gene. http://www.nejm.org/doi/full/10.1056/NEJM199508103330603#t=articleTop. September 9, 2014.
កំណែប្រែបច្ចុប្បន្ន
09/11/2021
អត្ថបទដោយ Chamnan Amrith
បច្ចុប្បន្នភាពដោយ៖ នាង សុខុមដាលីញ៉ា