backup og meta

ឆ្ងល់អត់ ម៉េចបានអ្នកជំងឺទឹកនោមផ្អែមនោមញឹកនោះញឹក?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 11, 2021

    ឆ្ងល់អត់ ម៉េចបានអ្នកជំងឺទឹកនោមផ្អែមនោមញឹកនោះញឹក?

    ហេតុអ្វីអ្នកជំងឺជំងឺទឹកនោមផ្អែមនោមញឹក? ដើម្បី​ដឹង​ថា ​កើត​ជំងឺ​ទឹក​នោម​ផ្អែម ឬ​អត់ យើង​អាច​សម្គាល់​បាន​តាម​រយៈ​រោគ​សញ្ញា​មួយ​ចំនួន ដូចជា នោម​ញឹក​ខុស​ធម្មតា ស្រេក​ទឹក​ខ្លាំង ឃ្លាន​ខ្លាំង ស្រក​គីឡូ ហើយ​ដើម្បី​ឲ្យ​​កាន់​តែ​ច្បាស់​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ដើម្បី​ធ្វើ​តេស្ត​មើល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម

    ចំពោះ​មូលហេតុ​ដែល​អ្នក​ជំងឺ​ទឹកនោម​ផ្អែម នោម​ញឹក​​នោះ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សេង សេរី ឯកទេស​ជំងឺ​ទឹក​នោម​ផ្អែម ពន្យល់​ថា កាលណា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ខ្លាំង ធ្វើ​ឲ្យ​ទឹក​នៅ​ក្នុង​​សរសៃ​ឈាម​ត្រូវ​ចាល់​បញ្ចេញ​មក​ក្រៅ តាម​​រយៈ​ការ​នោម។

    នោម​​ដើម្បី​អី? លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ដែល​បង្រៀន​នៅ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​រូប​នេះ អះអាង​ថា នោម​ដើម្បី​បញ្ចេញ​ជាតិ​ស្ករ កាល​ណា​ជាតិ​ស្ករ​យើង​ឡើង​ខ្ពស់ តម្រង​នោម​យើង​ត្រូវ​ខំ​ធ្វើ​​ម៉េច​បញ្ចេញ​ទឹក​នោម​ឲ្យ​បាន​ច្រើន ដើម្បី​បញ្ចេញ​ជាតិ​​ស្ករ ដើម្បី​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ។

    ចាស់ៗលេចនោម

    ទោះ​បី​ជា​យើង​ខំ​នោម​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​បាន​ជួយ​បាន​ដែរ ពេល​ដែល​យើង​នោម​ច្រើន​មាន​រឿង​អី​កើត​ឡើង? លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ថា ធ្វើ​ឲ្យ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន ធ្វើ​ឲ្យ​យើង​ស្រេក​ទឹក យើង​ទារ​រក​ទឹក​ផឹក តែ​យើង​ផឹក​ទឹក​ចូល​ទៅ​ក្នុង​ខ្លួន ជាតិ​ទឹក ទាំង​នោះ​មិន​នៅ​ក្នុង​ខ្លួន​ទេ វា​ចេញ​អស់​មក​វិញ តាម​រយៈ​ការ​នោម ដូច្នេះ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​នោម​ច្រើន ផឹក​ច្រើន។

    “អ្នក​ជំងឺ​នោម​ផ្អែម​ នោម​ផឹក នោម​ផឹក នៅ​តែ​ម៉ា​កង្វល់​ហ្នឹង ធ្វើ​ឲ្យ​​ខ្វះ​ជាតិ​ទឹក ដូច​យើង​រាក យើង​ក្អួត​​អ៊ីចឹង បើ​កាល​ណា​ស្ករ​ចុះ​មក​វិញ បាត់​នោម គាត់​ក៏​បាត់​ស្រេក​ទឹក​ដែរ អា​ហ្នឹង​ជា​ដំណើរ​ការ​នៃ​ការ​​វិវត្ត​នៃ​ជំងឺ មាន​តែ​ការ​ព្យាបាល​ត្រឹម​ត្រូវ​ប៉ុណ្ណោះ​ទើប​អាច​ជួយ​បាន“។ លោក​វេជ្ជបណ្ឌិត សេង សេរី រៀបរាប់។

    ចំពោះ​តួលេខ​អ្នក​កើត​ទឹក​នោម​ផ្អែម​នៅ​លើ​ពិភព​លោក​វិញ បុរស​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ច្រើន​ជាង​ស្ត្រី​បន្តិច​ប៉ុណ្ណោះ ដោយ​ឡែក​នៅ​ស្រុក​ខ្មែរ អត្រា​កើត​ជំងឺ​ទឹកនោម​ផ្អែម​រវាង​បុរស និង​ស្ត្រី តួលេខ​ប្រហាក់​ប្រហែល​គ្នា។

    អត្ថបទពាក់ព័ន្ធ៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 11, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម