backup og meta

ដុសធ្មេញញឹកញាប់ទំនងកាត់បន្ថយអត្រាកើតជំងឺទឹកនោមផ្អែមប្រភេទ២

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Aug 16, 2021

    ដុសធ្មេញញឹកញាប់ទំនងកាត់បន្ថយអត្រាកើតជំងឺទឹកនោមផ្អែមប្រភេទ២

    ការ​សិក្សា​មួយ​ធ្វើ​ឡើង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ទាញ​ទំនាក់​ទំនង​ថា​​​ការ​សម្អាត​ធ្មេញ​បាន​ញឹក​ញាប់​អាច​កាត់​បន្ថយ​ហានីភ័យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២

    ការសិក្សា​នេះ​ធ្វើ​ឡើង​ដោយ​សាកល​វិទ្យាល័យ ​Ewha Womans និង​បានចុះផ្សាយ​នៅ​ដើម​ឆ្នាំ​២០២០​នេះ​ ដោយ​បាន​ប្រ​មូល​ទិន្ន័យ​ពី​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​លើ​សេវា​ថែ​ទាំ​មាត់​ធ្មេញ​លើ​មនុស្ស​ជាង​១៨​ម៉ឺន​នាក់​។ ការសិក្សា​បាន​រក​ឃើញ​ថា​ការ​មាន​ជំងឺ​លើ​អញ្ចាញ​ធ្មេញ និង​ការ​បាក់ធ្មេញ​ច្រើន​មាន​ទំនាក់​ទំនង​នឹង​ការ​កើន​ឡើង​នៃ​ឱកាស​វិវត្ត​ទៅ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ២។​

    ការ​សិក្សា​ដដែល​រក​ឃើញ​ថា​ការ​ដុស​សម្អាត​ធ្មេញ​បាន​ញឹក​ញាប់​បី​ដង ឬ​លើស​ពី​នេះ​​ក្នុង​មួយ​ថ្ងៃ​​ទំនងជា​អាច​កាត់​បន្ថយ​ហានីភ័យ​កើតជំងឺ​ទឹក​នោម​ផ្អែម​បាន​៨​ភាគរយ​។ ទោះ​យ៉ាងណា ការសិក្សា​នេះ​មិន​បាន​បង្ហាញ​ឲ្យ​ចំ​ទេ​ថា​ការ​ដុសធ្មេញ​ច្រើន​ដង និង​ជំងឺ​ពុក​ធ្មេញ​មាន​ទំនាក់ទំនង​ដោយ​ផ្ទាល់​នឹង​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​នោះ​ទេ​។

    ច្រាសដុសធ្មេញ

    បើ​តាម​ការសិក្សា​នេះ​ទំនង​ជា​មាន​កត្តា​សុខ​ភាព និង​របៀប​របប​រស់នៅ​ផ្សេង​ទៀត​ដែល​នាំ​​ឲ្យ​មាន​បញ្ហា​មាត់​ធ្មេញ គឺ​មា​ន​ទំនាក់ទំនង​នឹង​ហានីភ័យ​កើតជំងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​២។ ឧទាហរណ៍​ថា មនុស្ស​យើង​ញ៉ាំ​ជាតិ​ស្ករ​ច្រើន​អាច​នាំ​ឲ្យ​ពុក​ធ្មេញ ហើយ​ក៏​នាំ​ឲ្យ​ប្រឈម​នឹង​ការ​កើត​​ជំងឺ​ទឹក​នោម​ផ្អែម​ដែរ​។ ដូច​គ្នា​ដែរ អ្នក​ដែល​គិត​ពី​សុខ​ភាព​មាត់​ធ្មេញ តែងតែ​ញ៉ាំ​អាហារ​ដែល​មាន​សុខភាព មិន​សូវ​ញ៉ាំ​របស់​ផ្អែម​ច្រើន​ជា​ដើម​។

    ការ​ញ៉ាំ​​អាហារ​មាន​ជាតិ​ស្ករទាប និង​ខ្លាញ់​ឆ្អែត​ រួម​ទាំង​ការ​ហាត់​ប្រាណ​ជា​ប្រ​ចាំ និង​ការ​រក្សា​ទម្ងន់​ឲ្យ​ថេរ​ល្អ គឺ​មាន​ប្រ​យោជន៍​ច្រើន​ក្នុង​ការ​កាត់​បន្ថយ​ហានីភ័យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។​ យ៉ាងណា ការ​រក្សា​សុខ​ភាព​មាត់​ធ្មេញ​បាន​ល្អ គឺ​ជួយ​​ការ​ពារ​យើងពី​ជំងឺ​អញ្ចាញ​ធ្មេញ​បាន​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Aug 16, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម