backup og meta

ដឹងវិធីងាយៗទាំងនេះ អាចជួយកាត់បន្ថយអាការៈឈឺធ្មេញ

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 17, 2021

    ដឹងវិធីងាយៗទាំងនេះ អាចជួយកាត់បន្ថយអាការៈឈឺធ្មេញ

    ឈឺធ្មេញ​គឺ​មាន​ការ​ឈឺចាប់​ខ្លាំង​សឹងតែ​ទ្រាំ​មិន​បាន​ ដែល​នេះ​ទាមទារ​ឲ្យ​ទៅ​ជួប​ទន្តពេទ្យ​។ ប៉ុន្តែ​មាន​ដឹង​ទេថា យើង​អាច​បន្ថយ​ការ​ឈឺចាប់​បានតាមរយៈ​តិចនិក​ងាយៗដោយប្រើប្រាស់​របស់​មានស្រាប់​នៅ​ក្នុង​ផ្ទះ។

    . ខ្ពុរ​ទឹកអំបិល

    ខ្ពុរ​ទឹក​អំបិល​អាច​ជួយ​ឲ្យ​កម្ទេចកំទី​ជាប់​ក្នុង​ចន្លោះធ្មេញ​ចេញមក និង​អាច​កាត់​បន្ថយ​ការ​ហើម ជួយ​ព្យាបាល និង​ជួយ​បន្ធូរ​អាការៈ​ឈឺកផងដែរ។

    យើង​គ្រាន់តែ​ដាក់​អំបិល​មួយ​ស្លាបព្រា​កាហ្វេ​ទៅ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ​មួយ​កែវ ហើយ​យក​ទឹក​នេះ​មកខ្ពុរ​មាត់​រយៈពេល​៣០វិនាទី​ និង​ស្ដោះ​ចេញ​ជាការស្រេច។

    . ស្អំ​ទឹក​កក

    ប្រសិន​ជា​មុខ​ឡើង​ហើម គួរ​ស្អំ​ទឹកកក​នៅ​នឹង​ថ្ពាល់។ ការ​ធ្វើ​បែប​នេះ​ជួយ​កាត់បន្ថយ​ការ​ឈឺចាប់។ ចំពោះការហើមក៏អាចមាន ន័យថាអ្នកមានបញ្ហាអាប់សែដែរ ដែលអាប់សែនេះគឺជាថង់ខ្ទុះនៅជ្រៅក្នុងឫសរបស់ធ្មេញ។

    . ទឹកកក

    ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ អាច​យក​ដុំ​ទឹកកក​មក​ត្រដុស​នឹង​ចន្លោះ​មេដៃ​ និង​ចង្អុល​ដៃ​នៅ​ដៃ​ខាង​ដែល​ធ្មេញ​ឈឺ។ ត្រដុស​ដុំ​ទឹកកក​នេះ​៧នាទី ឬ​រហូត​ដល់​កន្លែង​នោះ​ស្ពឹក។ អ្នកវិទ្យាសាស្ត្រ​ជឿ​ថា​ទឹកកក​អាច​បញ្ឈប់​ការ​បញ្ជូន​សញ្ញា​នៃ​ការ​ឈឺ​ចាប់​ទៅ​កាន់​ខួរក្បាលបាន។

    . ខ្ទឹមស

    ខ្ទឹម​ស​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ជា​ឱសថ​តាំង​ពី​យូរ​ណាស់​មក​ហើយ។ ខ្ទឹមស​ផ្ទុក​សារធាតុ allicin ដែល​មាន​នាទី​ជា​សារធាតុ​ប្រឆាំង​បាក់តេរី​។ ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់ យើង​អាច​យក​ខ្ទឹមស​មួយ​កំពឹស​មក​បំបែក និង​លាយ​ជាមួយ​អំបិល​បន្តិច រួច​យក​ទៅ​បិត​នៅ​ធ្មេញ​ដែល​ឈឺ។

    ឈឺធ្មេញ

    អត្ថបទ​ពាក់ព័ន្ធ៖

    . តែ​ជី​រអង្កាម

    ជី​រអង្កាម​មាន​សារធាតុ​​ធ្វើឲ្យ​ស្ពឹក​ដែល​អាច​បន្ថយ​ការឈឺធ្មេញ​បាន។ សារធាតុ​ម៉ង់តុល (Menthol) នៅ​ក្នុង​ជី​រអង្កាម​គឺ​ជា​សារធាតុ​ប្រឆាំង​បាក់តេរី។ យើងអាច​ដាក់​ជីរអង្កាម​ក្រៀម​មួយ​ស្លាបព្រាកាហ្វេ​ទៅ​ក្នុង​ទឹក​កំពុង​ពុះ និង​ទុក​ចោល​២០នាទី។ ក្រោយ​ពី​នេះ​ទុក​ឲ្យ​ត្រជាក់ និង​យក​មក​ខ្ពុរមាត់។ យើង​អាច​ស្ដោះ​ចេញ​ ឬ​ផឹក​ក៏​បាន។

    . ប្រទាល​កន្ទុយក្រពើ

    ជែល​ប្រទាលកន្ទុយក្រពើ​អាច​ព្យាបាល​ការ​រលាក ឬ​របួសតូចៗ និង​មនុស្ស​មួយចំនួន​បាន​ប្រើ​ជែល​នេះ​សម្អាត​ និង​បំបាត់​ការ​ឈឺ​ចាប់​នៅ​អញ្ចាញ​ធ្មេញ។ ការសិក្សា​ជា​ច្រើន​ក៏បាន​បង្ហាញ​ថា​ប្រទាល​កន្ទុយ​ក្រពើ​មានសារធាតុ​ប្រឆាំង​បាក់តេរី​ដែល​ជួយ​កំចាត់​ពពួក germ ធ្វើ​ឲ្យ​ធ្មេញ​ពុក។ ដើម្បី​កាត់​បន្ថយ​ការ​ឈឺធ្មេញ យើងអាច​យក​ជែល​ប្រទាល​កន្ទុយ​ក្រពើ​ទៅ​លាប​លើ​កន្លែង​ដែល​ឈឺ​នៅ​នឹង​មាត់ រួច​ម៉ាស្សា​ថ្នមៗ​ទៅ​ក្នុង​អញ្ចាញ​ធ្មេញ។

    ​វិធីទាំង​នេះ​គ្រាន់​តែ​បន្ថយអាការៈឈឺចាប់​រយៈពេល​ខ្លីប៉ុណ្ណោះ យក​ល្អ​គួរ​ទៅ​ជួប​ទន្តពេទ្យ​ដើម្បី​ទទួលបាន​ការ​ព្យាបាល​ត្រឹមត្រូវ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 17, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម