មិនមែនបំភ័យទេ ហើមកូនកណ្តុរ អាចជារោគសញ្ញាជំងឺមហារីក
ហើមកូនកណ្តុរអាចកើតកន្លែងផ្សេងៗគ្នា ដូចជាបរិវេណក ក្រោមក្លៀក ក្រលៀន ជាដើម។ បើតាមការលើកឡើងរបស់សាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសជំងឺមហារីក និងឈាម ការហើមកូនកណ្តុរអាចរោគសញ្ញាជំងឺរលាកកូនកណ្តុរ ដោយសាររលាកបំពង់ក កើតជំងឺរបេងកូនកណ្តុរ និងជំងឺអេដស៍ កើតជំងឺ Rosai Dorfman និងជំងឺមហារីក។ ការហើមកណ្តុរដោយសារកើតជំងឺមហារីក អាចហើមកូនកណ្តុរនៅក នៅក្រោមក្លៀក ឬនៅក្រលៀន ឬ ដំបៅ ស្នាមក្រហមចំឡែកៗលើស្បែក ជាដើម។ ក្រៅពីនោះការហើមកូនកណ្តុរដោយសារកើតជំងឺមហារីកអាចមានរោគសញ្ញាផ្សេងទៀតដូចជា ក្តៅខ្លួន បែកញើសពេលយប់ អស់កម្លាំងខ្លាំង ស្រកទម្ងន់ដោយគ្មានមូលហេតុ ថ្លើម និង អណ្តើករីកធំខ្លាំង ខុសប្រក្រតី។ ចំពោះការធ្វើរោគវិនិច្ឆ័យវិញ លោកវេជ្ជបណ្ឌិតថា ទី១ត្រូវវិភាគរកមើលហ្សែន ដោយបច្ចេកវិទ្យាទំនើបថ្មី អាចឲ្យយើងស្គាល់ប្រភេទកោសិកាមហារីកកាន់តែច្បាស់លាស់។ ទី២ ការវះយកកូនកណ្តុរ ១ ឬ ផ្នែក ណាមួយស្បែក សង្ស័យថាមានជំងឺនេះ យកទៅវិភាគនៅមន្ទីរពិសោធន៍ រកមេរោគមហារីក។ ទី៣ ការបូមខួរឆ្អឹង ពិនិត្យរកមេរោគមហារីកកូនកណ្តុរ។ ទី៤ ការថត CT ស្កេន ឬថត […]