backup og meta

កុំព្រងើយ! ក្អួតចង្អោរ ពិបាកលេបអាហារ អាចជាសញ្ញាមហារីកបំពង់អាហារ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 14, 2021

    កុំព្រងើយ! ក្អួតចង្អោរ ពិបាកលេបអាហារ អាចជាសញ្ញាមហារីកបំពង់អាហារ

    មហារីក​បំពង់​អាហារជា​ការ​វិវត្ត​មិន​ប្រក្រតី (លឿន​ខុស​ធម្មតា) នៃ​កោសិកា​របស់​បំពង់​អាហារ បង្កើត​បាន​ជា​ដុំ​សាច់​ដែល​យើង​តែង​ហៅ​ថា ដុំ​សាច់​មហារីក។ ជំងឺ​នេះ​ត្រូវ​បាន​ចែក​ជា២​ប្រភេទ​ធំ​ៗ គឺ ពួក​ស្កេមមើសសែល ការសីណូម៉ា និង​អាដេណូការសីណូម៉ា។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត

    រោគ​សញ្ញា​ជំងឺ​មហារីក​បំពង់​អាហារ

    ជំងឺ​មហារីក​បំពង់​អាហារ​បង្ហាញ​សញ្ញា​ដូច​រោគ​សញ្ញា​ជំងឺ​ទូទៅ​មួយ​ចំនួន​ដែល​យើង​មិន​ចាំ​អារម្មណ៍ ហេតុ​នេះ​យើង​គួរ​តាម​ដាន​មើល​សញ្ញា​ដូច​ជា៖

  • អួល​ណែន និង​ពិបាក​លេប​អាហារ​ចូល (ដំបូង​អាហារ​រឹង បន្ទាប់​មក​អាហារ​រាវ និង​ចុង​ក្រោយ​ទឹក​ក៏​ពិបាក​លេប​ដែរ)
  • ឈឺ​ចុក​ចាប់​ពេល​ញ៉ាំ​អាហារ
  • ក្អួត​ចង្អោរ បន្ទាប់​ក្រោយ​ញ៉ាំ​អាហារ
  • ចុក​អួល​ណែន​ក្នុង​ដើម​ទ្រូង
  • ស្លេក​ស្លាំង និង​ខ្វះ​គ្រាប់​ឈាម​ក្រហម
  • ចុះ​ខ្សោយ​អស់​កម្លាំង កំហែង និង​ល្ហិតល្ហៃ
  • មិន​ចង់​ញ៉ាំ​អាហារ
  • ស្រក​ទម្ងន់​ខ្លាំង​ខុស​ធម្មតា
  • ​ធ្លាក់​ឈាម​(ក្នុង​ករណី​មួយ​ចំនួន)។
  • កត្តា​ប្រឈម​អាច​បង្ក​ឲ្យ​កើតដុំ​មហារីក​បំពង់​អាហារ​

    – ជក់​បារី​រយៈ​ពេល​វែង

    – ញ៉ាំ​ស្រា ឬ​គ្រឿង​ស្រវឹង​ហួស​កម្រិត

    – អាយុ​ច្រើន (លើស​ពី​៥៥​ឆ្នាំ)

    – ភេទ​ប្រុស

    – ញ៉ាំ​អាហារ​ផ្ដេសផ្ដាស (អនាម័យ​មិន​ល្អ អាហារ​មិន​ល្អ…)

    – ជំងឺ​ច្រាល​ជាតិ​អាស៊ីដ​ក្រពះ និង​រលាក​បំពង់​អាហារ​រ៉ាំរ៉ៃ​ដោយ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ​តាម​ក្បួន​វេជ្ជសាស្ត្រ។

    តើ​ជំងឺ​មហារីក​បំពង់​អាហារ​អាច​បង្ការ​បាន​ទេ?

    ចំពោះ​ជំងឺ​មហារីក​បំពង់​អាហារ មិន​មាន​វិធី​ច្បាស់​លាស់​ណា​មួយ​អាច​ទប់​ស្កាត់​មិន​ឲ្យ​កើត​ឡើង​១០០% នោះ​ទេ តែ​ដើម្បី​បង្ការ និង​កាត់​បន្ថយ​ហានិភ័យ​គួរ​តែ​កែប្រែ​ទម្លាប់​រស់នៅ​ខ្លះ​ៗ​ដូចជា ឈប់​ជក់​បារី ឬ​ចុក​ថ្នាំ​ជក់ ហាត់​ប្រាណ​ជា​ប្រចាំ ដោយ​ចាប់​ផ្ដើម​បន្តិច​ម្ដង​ៗ ញ៉ាំ​អាហារ​មាន​ជីវជាតិ ដូច​ជា ​បន្លែ​ ​ផ្លែ​ឈើ ព្រម​ទាំង​​វីតាមីន​​ធម្មជាតិ ចៀស​វាង​ថ្នាំ​បំប៉ន អាច​មាន​រង​ផល​ប៉ះពាល់។

    មហារីកបំពង់អាហារ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 14, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម