DNA មាននៅក្នុងកោសិកា និងគ្រប់គ្រងដំណើរការរបស់កោសិកា។ បារីត្រឹមតែមួយដើមក៏អាចធ្វើឲ្យDNA ខូចបានដែរ។ ផ្សែងបារី បញ្ចេញសារធាតុគីមីជាង ៥ ០០០ ហើយសារធាតុគីមីជាច្រើន ដែលគេដឹងថាមិនតិចជាង៧០ អាចបង្កជាជំងឺមហារីកបាន។
សារធាតុគីមីចូលទៅក្នុងសួត និងបន្តសាយភាយពេញទាំងរាងកាយរបស់អ្នកជក់បារី។ សារធាតុគីមីពីបារី អាចបំផ្លាញDNA។ សារធាតុគីមីនៅក្នុងបារី ធ្វើឲ្យកោសិកាជួបការលំបាកក្នុងការជួសជុលDNA ដែលខូចខាត។ ដូចគ្នាដែរ សារធាតុគីមីទាំងនេះ ក៏បានបំផ្លាញផ្នែករបស់DNA ដែលជួយការពារយើងពីជំងឺមហារីកផងដែរ។ ការខូចខាតDNA កាន់តែច្រើនក្នុងកោសិកាដដែលៗ និងក្នុងរយៈពេលយូរ នាំឲ្យកើតទៅជាជំងឺមហារីក។
៣. បារីអាចបង្កជំងឺមហារីកអ្វីខ្លះ?
ទំនាក់ទំនងរវាងការជក់បារី និងជំងឺមហារីកមានភាពច្បាស់លាស់ណាស់។ ជក់បារីអាចមានហានិភ័យកើតជំងឺមហារីកយ៉ាងតិច១៥ ក្នុងនោះជំងឺមហារីកពីរប្រភេទ ដែលគេដឹងច្បាស់ថាឧស្សាហ៍កើត គឺជំងឺមហារីកសួត និងពោះវៀន។