backup og meta

ជំងឺ​មហារីក​ទាំង​៣ ឧស្សាហ៍​កើត​លើ​បុរស គួរ​ការពារ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺ​មហារីក​ទាំង​៣ ឧស្សាហ៍​កើត​លើ​បុរស គួរ​ការពារ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺ​មហារីក​ជា​ជំងឺ​ដ៏​កាច​សាហាវ​ ដែល​សម្លាប់​មនុស្ស​រាប់​លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ​។ ប៉ុន្តែ​ ប្រសិនបើ​យើង​ចាត់​វិធានការ​ការពារ​ ធ្វើ​រោគ​វិនិច្ឆ័យ​ និង​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា​ នោះ​យើង​នឹង​អាច​កាត់​បន្ថយ​ហានិភ័យ​ធ្ងន់ធ្ងរ​នៃ​ជំងឺ​មួយ​ប្រភេទ​នេះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​​។ យ៉ាង​ណា​មិញ ​មាន​ជំងឺ​មហារីក​មួយ​ចំនួន​ដែល​កើត​ឡើង​ជា​ទូទៅ​លើ​ប្រុស​ៗ​​។ ហេតុ​នេះ​ហើយ​ ការ​យល់​ដឹង​ពី​​រោគ​សញ្ញា​មួយ​ចំនួន​​ និង​ការ​ការពារ​​ឲ្យ​បាន​ត្រឹមត្រូវ​ ជា​រឿង​ដែល​ចាំបាច់​បំផុត​។

១. ជំងឺ​មហារីក​សួត​

ទោះ​បី​ជា​ការ​ជក់​បារី​​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​កើត​ជំងឺ​​មហារីក​សួត​ក៏​ដោយ​​ អ្នក​ដែល​ស្រូប​យក​ផ្សែង​បារី​ក៏​ទទួល​ផល​ប៉ះពាល់​ដូច​គ្នា។ ម្យ៉ាង​វិញ​ទៀត​ ជំងឺ​មហារីក​សួត​អាច​បណ្ដាល​មក​ពី​ការ​បំពុល​បរិស្ថាន ប្រើប្រាស់​ថ្នាំ​ជក់​ និង​ការ​ប៉ះពាល់​នឹង​សារធាតុ​បង្ក​ជំងឺ​មហារីក​។ អ្នក​ដែល​មាន​វ័យ​លើស​ពី​៦០​ឆ្នាំ​ និង​​​​ធ្លាប់​កើត​ជំងឺ​ស្ទះ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ  ក៏​អាច​វិវដ្ត​ទៅ​ជា​ជំងឺ​មហារីក​មួយ​ប្រភេទ​នេះ​ដែរ​។

រោគ​សញ្ញា

នៅ​ដំណាក់កាល​ដំបូង ជំងឺ​មហារីក​សួត​មិន​​​បង្ហាញ​រោគ​សញ្ញា​ច្បាស់លាស់​ក៏​ពិត​មែន​ ប៉ុន្តែ​គ្នា​យើង​អាច​សង្កេត​មើល​​សញ្ញា​ទាំង​នេះ។

  • ក្អក​
  • ដកដង្ហើម​ខ្លី​ៗ
  • ស្អក​
  • ឈឺ​ទ្រូង​
  • ដកដង្ហើម​លឺ​ខ្លាំង​ៗ
  • កំហាក​ប្រែប្រួល

វិធានការ​ការពារ​៖ បញ្ឈប់​ការ​ជក់​បារី​ និង​នៅ​ឲ្យ​ឆ្ងាយ​ពី​ផ្សែង​បារី​។

២. ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​

ជាមួយ​គ្នា​នេះ​ដែរ ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​ធ្វើការ​វិវដ្ដយឺត​ៗ​ និង​ចាប់ផ្ដើម​រំខាន​ដល់​ប្រព័ន្ធ​ទឹក​នោម​ និង​មុខងារ​របស់​វា។​ ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​ គឺ​ទាក់ទង​នឹង​​បញ្ហា​តំណ​ពូជ អាយុ​ ទម្លាប់​នៃ​ការ​​ញ៉ាំ​អាហារ​ និង​ពូជ​សាសន៍​។

រោគ​សញ្ញា​

ជំងឺ​មហារីក​មួយ​ប្រភេទ​នេះ​ គឺ​គ្រោះថ្នាក់​ខ្លាំង​ណាស់​ ពីព្រោះ​វា​មិន​បង្ហាញ​រោគ​សញ្ញា​អ្វី​ទាំងអស់​ រហូត​ដល់​វា​ឈាន​ដល់​ដំណាក់កាល​ចុង​ក្រោយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី គ្នា​យើង​អាច​នឹង​សង្កេត​ឃើញ​សញ្ញា​មួយ​ចំនួន​ រួម​មាន​៖

  • លេច​នោម​
  • ឈឺ​ឆ្អឹង​
  • នោម​ឈាម​
  • ឈឺ​ចាប់​នៅ​ពេល​នោម​

វិធានការ​ការពារ​៖ ដើម្បី​បញ្ចៀស​ជំងឺ​នេះ យើង​ចាំបាច់​ត្រូវ​ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព​ មាន​បែបបទ​ក្នុង​ការ​រស់​នៅ​ល្អ និង​ជៀសវាង​ការ​ជក់​បារី។

មហារីក២

៣. ជំងឺ​មហារីក​ពោះវៀន​ធំ

ចំណែក​ឯ​ជំងឺ​មហារីក​មួយ​ប្រភេទ​នេះ​វិញ វា​តែងតែ​កើត​លើ​​​បុរស​ដែល​មាន​អាយុ​លើស​ពី​៥០​ឆ្នាំ និង​កើត​ឡើង​នៅ​ពេល​ដែល​ស្រទាប់​ខាង​ក្នុង​នៃ​រន្ធ​គូទ​ និង​ពោះវៀន​ធំ​​មាន​ការ​លូតលាស់​នៃ​កោសិកា​ច្រើន​ជ្រុល។ ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ពោះវៀន​ធំ​​ គឺ​បង្ក​ឡើង​ដោយ​ការ​ជក់​បារី ​​ជំងឺ​រលាក​ពោះវៀន​ ឬ​​បញ្ហា​ធាត់​ជ្រុល។​ កត្តា​ផ្សេង​ទៀត​ មាន​ដូចជា​​​តំណ​ពូជ មិន​សូវ​បញ្ចេញ​សកម្មភាព កង្វះ​អាហារ​ដែល​មាន​ជាតិ​សរសៃ និង​ការ​ញ៉ាំ​សាច់​ក្រហម​ច្រើន​ពេក។ ប៉ុន្តែ​ជំងឺ​មហារីក​ពោះវៀន​ធំ​​អាច​ការពារ ក៏​ដូចជា​ព្យាបាល​ជា​សះ​ស្បើយ​​បាន​ ប្រសិនបើ​យើង​ធ្វើ​រោគ​វិនិច្ឆ័យ​ទាន់​ពេលវេលា​។

រោគ​សញ្ញា​

ជំងឺ​នេះ​មិន​បង្ហាញ​រោគ​សញ្ញា​នៅ​ដំណាក់កាល​ដំបូង​ឡើយ​។ ប៉ុន្តែ​​​​ យូរ​ៗ​ទៅ គ្នា​យើង​អាច​សង្កេត​ឃើញ​សញ្ញា​ទាំង​នេះ៖

​​​វិធានការ​ការពារ​៖ ក្រោយ​អាយុ​៥០​ឆ្នាំ​ ប្រុស​ៗ​គប្បី​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​ ញ៉ាំ​របប​អាហារ​ត្រឹមត្រូវ គ្រប់គ្រង​ទម្ងន់​ឲ្យ​បាន​ល្អ ជៀសវាង​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ និង​ជក់​បារី​។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

5 Common Cancers Among Men, Their Symptoms and Prevention

https://www.onlymyhealth.com/common-cancers-in-men-with-symptoms-and-prevention-1624499669

5 Most Common Cancers in Men

https://www.roswellpark.org/cancertalk/201806/5-most-common-cancers-men

Cancer and Men

https://www.cdc.gov/cancer/dcpc/resources/features/cancerandmen/index.htm

កំណែ​ប្រែបច្ចុប្បន្ន

25/08/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ចង់ស្អាត បកស្បែក ឬចាក់ថ្នាំឲ្យស្បែកស ប្រឈមនឹងជំងឺមហារីកខ្ពស់ណាស់

ជក់បារីអាចនាំឲ្យ​កើត​ជំងឺមហារីកយ៉ាងតិច ១៥ប្រភេទ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 25, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម