លេចនោម ឈឺឆ្អឹង នោមឈាម ឈឺចាប់នៅពេលនោម វិធានការការពារ៖ ដើម្បីបញ្ចៀសជំងឺនេះ យើងចាំបាច់ត្រូវញ៉ាំអាហារដែលមានតុល្យភាព មានបែបបទក្នុងការរស់នៅល្អ និងជៀសវាងការជក់បារី។

៣. ជំងឺមហារីកពោះវៀនធំ
ចំណែកឯជំងឺមហារីកមួយប្រភេទនេះវិញ វាតែងតែកើតលើបុរសដែលមានអាយុលើសពី៥០ឆ្នាំ និងកើតឡើងនៅពេលដែលស្រទាប់ខាងក្នុងនៃរន្ធគូទ និងពោះវៀនធំមានការលូតលាស់នៃកោសិកាច្រើនជ្រុល។ ហានិភ័យនៃការកើតជំងឺមហារីកពោះវៀនធំ គឺបង្កឡើងដោយការជក់បារី ជំងឺរលាកពោះវៀន ឬបញ្ហាធាត់ជ្រុល។ កត្តាផ្សេងទៀត មានដូចជាតំណពូជ មិនសូវបញ្ចេញសកម្មភាព កង្វះអាហារដែលមានជាតិសរសៃ និងការញ៉ាំសាច់ក្រហមច្រើនពេក។ ប៉ុន្តែជំងឺមហារីកពោះវៀនធំអាចការពារ ក៏ដូចជាព្យាបាលជាសះស្បើយបាន ប្រសិនបើយើងធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា។
រោគសញ្ញា
ជំងឺនេះមិនបង្ហាញរោគសញ្ញានៅដំណាក់កាលដំបូងឡើយ។ ប៉ុន្តែ យូរៗទៅ គ្នាយើងអាចសង្កេតឃើញសញ្ញាទាំងនេះ៖
វិធានការការពារ៖ ក្រោយអាយុ៥០ឆ្នាំ ប្រុសៗគប្បីធ្វើលំហាត់ប្រាណជាប្រចាំ ញ៉ាំរបបអាហារត្រឹមត្រូវ គ្រប់គ្រងទម្ងន់ឲ្យបានល្អ ជៀសវាងញ៉ាំគ្រឿងស្រវឹងច្រើនជ្រុល និងជក់បារី។