backup og meta

ជុះមកមានឈាម ហើយចេញសញ្ញាទាំងនេះ ត្រូវពិនិត្យពោះវៀនធំភ្លាម

ជុះមកមានឈាម ហើយចេញសញ្ញាទាំងនេះ ត្រូវពិនិត្យពោះវៀនធំភ្លាម

មាន​មនុស្ស​ជា​ច្រើន​គិត​ថា បត់​ជើង​ធំ​មក​មាន​ឈាម បណ្ដាល​មក​ពី​ជំងឺ​ឫស​ដូង​បាត ឬ​ក៏​មាន​អី​ទាក់​ទង​នឹង​ការ​រលាត់​ភ្នាស​បាត ជាដើម។ ផ្ទុយ​ទៅ​វិញ ការ​ដែល​ជុះ​មក​ចេញ​ឈាម​មក​ជាមួយ​អាច​បញ្ជាក់​ពី​បញ្ហា​ពោះ​វៀន​ធំ​របស់​យើង ដែល​អាច​ជា​បញ្ហា​ធ្ងន់ធ្ងរ​ជាង​ការ​កើត​ឫស​ដូង​បាត​ទៅ​ទៀត។

យោង​តាម​ការ​ឲ្យ​ដឹង​របស់​មន្ទីរពេទ្យ កាល់ម៉ែត​ថា ការ​ដែល​បត់​ជើង​ធំ​មាន​ឈាម ភាគ​ច្រើន​កើត​ឡើង​ដោយ​សារ​ជំងឺ​ឫស​ដូង​បាត​ពិត​មែន ប៉ុន្តែ​នៅ​មាន​មួល​ហេតុ​ផ្សេង​ៗ​ទៀត​ដែល​បង្ក​ឲ្យ​ជុះ​មាន​ឈាម ហើយ​វា​អាច​បង្ក​ភាព​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព និង​អាយុ​ជីវិត​ផង​ដែរ។ ក្នុង​ករណី​ដែល​យើង​បត់ជើង​ធំ​មក​មាន​ឈាម ហើយ​ចេញ​រោគ​សញ្ញា ឬ​កត្តា​ដូច​ខាង​ក្រោម គឺ​ត្រូវ​ការ​ឆ្លុះ​ពិនិត្យ​ពោះ​វៀន​ធំ​ដូច​ជា៖

– អាយុ​លើស​ពី៤៥​ឆ្នាំ​ឡើង​ទៅ

– បាត់​បង់​គ្រាប់​ឈាម​ក្រហម​ច្រើន

– មាន​អាការៈ​ឈឺ​ពោះ​រ៉ាំ​រ៉ៃ

– មាន​ការ​ស្រក​ទម្ងន់​លឿន ឬ​ខុស​ប្លែក​ពី​ធម្មតា

– ក្រោយ​ការ​ពិនិត្យ រក​ឃើញ ឬ​ស្ទាប​ប៉ះ​ដុំ​ក្នុង​ពោះ

– មាន​ប្រវត្តិ​គ្រួសារ​ដែល​មាន​បញ្ហា​ដុំ​សាច់​កាច ឬ​មហារីក

ប្រសិន​បើ​បត់​ជើង​មក​មាន​ឈាម លាយ​ឡំ​នឹង​សញ្ញា​ទាំង​ប៉ុន្មាន​នេះ អាច​បណ្ដាល​មក​ពី​បញ្ហា​រលាក​ពោះវៀន​ធំ​ដែល​ក្នុង​នោះ​មាន​មូល​ហេតុ​ចម្បង​ៗ​រួម​មាន ដុំ​សាច់​មហារីក ដុំ​សាច់ Polyp ដំបៅ​ពោះវៀន​ធំ ដំបៅ​ពោះវៀន​តូច និង​ការ​ហូរ​ឈាម​ដែល​បណ្ដាល​មក​ពី Colonic Diverticula

ដូច​នេះ មន្ទីរពេទ្យ កាល់ម៉ែត បាន​ណែនាំ​ថា ចំពោះ​ការ​បត់​ជើង​មាន​ឈាម​ក្រហម ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ និង​មិន​ត្រូវ​ភ័យ​ខ្លាច​ក្នុង​ការ​ធ្វើ​ការ​ពិនិត្យ​ឆ្លុះ​ពោះវៀន​ធំ ដើម្បី​រក​មូល​ហេតុ និង​រោគ​វិនិច្ឆ័យ​នៃ​ជំងឺ​អោយ​បាន​ច្បាស់​លាស់ ក្នុង​គោល​បំណង​ចៀស​វាង​ភាព​ធ្ងន់ធ្ងរ និង​ទទួល​បាន​ការ​ព្យាបាល​បាន​ចំ​មុខ​ជំងឺ និង​ទាន់​ពេល​វេលា​ផង​ដែរ។ ​

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

24/07/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

កូនកើតឫសដូងបាត ប៉ាម៉ាក់ត្រូវធ្វើម៉េច?

គ្រូពេទ្យព្រមានថា លេងទូរសព្ទពេលចូលបង្គន់អាចធ្វើឲ្យមានជំងឺឫសដូងបាត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 24, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម