backup og meta

​ប្រជ្រុយ​អាច​ជា​សញ្ញា​នៃ​មហារីក​ស្បែក​ ​តើ​គួរ​បារម្ភ​នៅ​ពេល​ណា?

​ប្រជ្រុយ​អាច​ជា​សញ្ញា​នៃ​មហារីក​ស្បែក​ ​តើ​គួរ​បារម្ភ​នៅ​ពេល​ណា?

ជំងឺ​មហារីក​ស្បែក​ (Melanoma) គឺ​ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​​​ឆក់​យក​ជីវិត​មនុស្ស​ជា​រៀង​រាល់​ឆ្នាំ​ ប៉ុន្តែ​ វា​អាច​ព្យាបាល​បាន​​ប្រសិនបើ​យើង​​បាន​ដឹង​ទាន់​ពេលវេលា​។​ ​ដូច្នេះ​ហើយ​ ការ​​ពិនិត្យ​ស្បែក​ដោយ​ខ្លួន​ឯង​ជា​ប្រចាំ​​ និង​​ទទួល​ការ​ពិនិត្យ​ពី​គ្រូពេទ្យ​​ជំនាញ​មួយ​ឆ្នាំ​ម្ដង​ គឺ​ជា​រឿង​ចាំបាច់​បំផុត​ ប្រសិនបើ​គ្នា​យើង​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​ជំងឺ​មហារីក​ស្បែក​​មួយ​ប្រភេទ​នេះ។​

. ប្រជ្រុយ​មាន​លក្ខណៈ​ទាំង​នេះ ​យើង​ត្រូវ​តែ​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់

  • ភាព​មិន​ស្មើ​គ្នា​៖ ប្រជ្រុយ​ម្ខាង​មិន​ដូច​គ្នា​ទៅ​នឹង​ប្រជ្រុយ​ម្ខាង​ទៀត។​
  • គែម​៖ ​ប្រជ្រុយ​មាន​គែម​មិន​ប្រក្រតី​ ពិបាក​ក្នុង​ការ​កំណត់​គែម។
  • ពណ៌៖ ប្រជ្រុយ​មាន​​ពណ៌​ពីរ​ ឬ​បី​ខុស​ៗ​ពី​គ្នា​ ដូចជា​ពណ៌​ត្នោត​ ឬ​ពណ៌​ខៀវ​ ប្រផេះ ក្រហម ខ្មៅ ឬ​ស​ជាដើម។​​
  • អង្កត់ផ្ចិត៖ ប្រជ្រុយ​ដែល​មាន​ទំហំ​ធំ​ជាង​​៦​មិល្លីម៉ែត្រ ឬ​ទំហំ​ប៉ុន​ជ័រ​លុប​ខ្មៅ​ដៃ​​។
  • ការ​វិវត្ត៖ ​ប្រជ្រុយ​ដែល​មាន​ការ​ប្រែប្រួល​​ ឬ​ខុស​ទំហំ​ ​​រូបរាង​ ឬ​ពណ៌​។​​​​​

. ហានិភ័យ​នៃ​ជំងឺ​មហារីក​ស្បែក

នៅ​ក្នុង​ករណី​ដែល​យើង​មាន​ប្រជ្រុយ​ច្រើន​ ឬ​កត្តា​ហានិភ័យ​ណាមួយ​នៃ​ជំងឺ​មហារីក​ស្បែក​ខាង​ក្រោម​នេះ​​ យើង​គួរ​​តែ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​​គ្រូ​ពេទ្យ​ជំនាញ​ខាង​សើ​ស្បែក​។

  • ស្បែក​ស ឬ​ស្បែក​ដែល​ងាយ​រលាក​ រោល​ ឬ​ក្រហម​
  • ធ្លាប់​មាន​ជំងឺ​មហារីក​ស្បែក​
  • កើត​ក្នុង​គ្រួសារ​ដែល​មាន​ជំងឺ​មហារីក​ស្បែក​
  • ប៉ះពាល់​ទៅ​នឹង​កម្ដៅ​ព្រះអាទិត្យ​ខ្លាំង​នៅ​កន្លែង​ធ្វើការ​ ឬ​លេង​កីឡា​
  • រលាក​ស្បែក​ដោយ​សារ​កម្ដៅ​ថ្ងៃ​ច្រើន​នៅ​វ័យ​ក្មេង​
  • សក់​ពណ៌​ទង់​ដែង​ ឬ​ក្រហម​
  • ប្រភេទ​​ជាក់លាក់​នៃ​ប្រជ្រុយ​​

ប្រសិនបើ​​រក​ឃើញ​ថា​យើង​មាន​ជំងឺ​មហារីក​ស្បែក​ គ្រូពេទ្យ​អាច​នឹង​ធ្វើការ​ព្យាបាល​តាម​វិធី​​ផ្សេង​ៗ​គ្នា​ រួម​មាន​ការ​វះ​កាត់​ ការ​ព្យាបាល​ដោយ​ប្រើ​គីមី​ ការ​ព្យាបាល​ដោយ​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​ការ​ព្យាបាល​តាម​គោលដៅ​។

How to Prevent Skin Cancer?

. តិចនិក​ការពារ​ខ្លួន​ពី​ជំងឺ​មហារីក​ស្បែក

ប្រសិនបើ​យើង​មាន​ហានិភ័យ​ខ្ពស់ យើង​គួរ​តែ​ពិនិត្យ​ដោយ​ខ្លួន​ឯង​ជា​ប្រចាំ​ និង​ពិនិត្យ​ដោយ​គ្រូពេទ្យ​ជំនាញ​មួយ​ឆ្នាំ​ម្ដង​ ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេលវេលា​។

យ៉ាងណា​មិញ ដើម្បី​ជៀស​ផុត​ពី​ជំងឺ​មហារីក​ស្បែក​​ ឬ​ជំងឺ​មហារីក​ស្បែក​ដទៃ​ទៀត​ យើង​ចាំបាច់​ត្រូវ​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​​ឲ្យ​បាន​ញឹកញាប់​ មុន​ពេល​ដែល​យើង​ចេញ​ក្រៅ មិន​ថា​អាកាសធាតុ​បែប​ណា​ក៏​ដោយ​។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://health.clevelandclinic.org/melanoma-when-should-you-worry-about-a-mole/?fbclid=IwAR3xxrnox-TzO8Oasi3WayPZpP38_6njA1MeGBLdZtMJ4edKyJJWlUVA6NA

https://www.aad.org/public/diseases/skin-cancer/find/at-risk/abcdes

កំណែ​ប្រែបច្ចុប្បន្ន

28/01/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

រោគសញ្ញា-វិធីបង្ការជំងឺមហារីកមាត់ស្បូន ស្រីៗកុំប្រហែស!

Colon cancer (មហារីក​ពោះវៀនធំ)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 28, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម