ទឹកដោះគោសម្បូរទៅដោយកាល់ស្យូមដែលរាងកាយយើងត្រូវការដើម្បីឱ្យឆ្អឹងមានសុខភាពល្អ និងរឹងមាំ។ កាល់ស្យូមក៏មានតួនាទីផ្សេងទៀតដែរដូចជា ធ្វើឱ្យសាច់ដុំមានចលនា បញ្ចូននឹងទទួលសញ្ញាពីសរសៃប្រសាទ រក្សាចង្វាក់បេះដូងឱ្យនៅធម្មតា…។ ទោះបីជាយ៉ាងណាក៏ដោយមានមនុស្សមួយចំនួនអាលែកហ្ស៊ីនឹងទឹកដោះគោ។ តើមានអាហារណាខ្លះដែលអាចជំនួសទឹកដោះគោបាន?
អាហារដែលសម្បូរទៅដោយកាល់ស្យូមក្រៅពីទឹកដោះគោ និងផលិតផលទឹកដោះមាន៖
១. អាហារផ្សំពី Oatmeal៖ អាហារផ្សំពី Oatmeal សម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនរួមទាំង កាល់ស្យូម។ អាហារផ្សំ Oatmeal កន្លះពែងមានផ្ទុកកាល់ស្យូមជាង ២០០ មិល្លីក្រាម។
២. តៅហ៊ូ៖ តៅហ៊ូ១២៦ ក្រាម (កន្លះពែង) មានផ្ទុកកាល់ស្យូម ៨៦ % សម្រាប់កម្រិតត្រូវការប្រចាំថ្ងៃ។ តៅហ៊ូក៏ជាប្រភពនៃប្រូតេអ៊ីន និងអាស៊ីដអាមីណូសំខាន់ៗទាំង ៩ ដែរ។
៣. គ្រាប់ធញ្ញជាតិ៖ គ្រាប់ជីរ គ្រាប់ផ្កាឈូករ័ត្ន និងគ្រាប់ល្ងសុទ្ធតែផ្ទុកកាល់ស្យូមខ្ពស់ក្នុងកម្រិតខ្ពស់។
៤. ត្រី៖ ត្រីសាឌីន ត្រីសាលម៉ុន និងកូនត្រីតូចៗក៏សម្បូរទៅដោយកាល់ស្យូមដែរ។
៥. បន្លែបៃតង៖ បន្លែដែលសម្បូរទៅដោយកាល់ស្យូមមាន ស្ពៃជើងទា ប្រូខូលី ស្ពៃពួយឡេង ជីរខិនឆាយ ស្ពៃក្តោបស្រួយ ពោតបារាំង…។
៦. ផ្លែឈើ៖ ផ្លែក្រូច ក្រូចឃ្វិច ផ្លែត្របែក ផ្លែល្ហុង ផ្លែគីវី ផ្លែផាសិនគឺជាផ្លែឈើដែលសម្បូរកាល់ស្យូម។ ផ្លែក្រូចមួយផ្លែ (១៥០ ក្រាម) មានផ្ទុកកាល់ស្យូមប្រហែល ៦០ មិល្លីក្រាម។
៧. សណ្តែក៖ សណ្តែកមិនត្រឹមតែសម្បូរកាល់ស្យូមទេ ថែមទាំងសម្បូរប្រូតេអ៊ីនទៀត។
៨. គ្រាប់ផ្លែឈើ៖ គ្រាប់ផ្លែឈើក៏ជាប្រភពនៃកាល់ស្យូមដែរ។ គ្រាប់អាល់មុនកន្លះពែងផ្ទុកកាល់ស្យូម ១៣០ ក្រាម ឯគ្រាប់រីករាយ និងគ្រាប់វ៉ុលណាតកន្លះពែងផ្ទុកកាល់ស្យូម ៦៥ ក្រាម។
បន្ថែមពីការញុំាអាហារដែលសម្បូរកាល់ស្យូម យើងក៏ត្រូវញុំាអាហារដែលផ្ទុកទៅដោយវីតាមីន D ដែរ ព្រោះវីតាមីន D ជួយឱ្យរាងកាយស្រូប និងផ្ទុកកាល់ស្យូម។ បើខ្វះវីតាមីន D រាងកាយយើងនឹងស្រូបយកកាល់ស្យូមពីឆ្អឹង ដែលធ្វើឱ្យឆ្អឹងចុះខ្សោយ។ អាហារដែលសម្បូរទៅដោយវីតាមីន D មានដូចជា ស៊ុត ត្រីមានខ្លាញ់ច្រើន (ដូចជាត្រីសាលម៉ុន) ផ្សិត និងអាហារផ្សំពីធញ្ញជាតិដែលមានបន្ថែមវីតាមីន D ជាដើម។ ការចំណាយពេលនៅក្រោមពន្លឺព្រះអាទិត្យរយៈ ១០ ទៅ ៣០ នាទីក៏ជួយឱ្យរាងកាយយើងស្រូបយកវីតាមីន D ពីធម្មជាតិដែរ។
[embed-health-tool-bmr]