បញ្ហាគេងបាត់ដង្ហើម

បញ្ហា​គេង​បាត់​ដង្ហើម - អាច​ជា​គ្រោះថ្នាក់​មួយ ឬ​ជា​កង្វល់​មួយ​ដែល​អ្នក​មាន​បញ្ហា​នេះ ទាមទារ​ដាច់​ខាត នូវ​ជំនួយ ឬ​វិធី​ដោះស្រាយ​បញ្ហា​បែបនេះ ឬ​បញ្ហា​របស់​អ្នក​ដែល​គេ​យក​ចិត្ត​ទុកដាក់​បំផុត។ សូម​ស្វែងយល់​លម្អិត​ទី​នេះ ពី​មូលហេតុ​បង្ក និង​ដំណោះស្រាយ

ចំណេះដឹងទូទៅ

បញ្ហាគេងបាត់ដង្ហើម

គេងមិនដកដង្ហើម ឬនាំឲ្យដេកស្លាប់ អាចទាក់ទងនឹងជំងឺប៉ុន្មាននេះ

នៅ​ពេល​​និយាយ​ទាក់​ទង​នឹង​អាការៈ​គេង​មិន​ដក​ដង្ហើម គ្នា​យើង​ច្បាស់​ជា​ឆ្ងល់​ហើយ​ថា ម៉េច​ទៅ​គេង​អត់​ដក​ដង្ហើម​នឹង? គេង​អត់​ដក​ដង្ហើម​អ៊ីចឹង​គេង​កើត​ដែរ? ចំពោះ​អាការៈ​នេះ មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​ជួប​ប្រទះ ឬ​ធ្លាប់​ឭ​ពី​ជំងឺ​គេង​មិន​ដក​ដង្ហើម ដែល​វា​អាច​កើត​ឡើង​ដោយ​កត្តា​ច្រើន។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ រស្មី បាន​ឲ្យ​ដឹង​ថា អាការៈ​គេង​មិន​ដក​ដង្ហើម (Sleep Apnea) គឺ​ជា​បញ្ហា​ដំណេក​មួយ​ដែល​មិន​គួរ​ធ្វើ​ប្រងើយ​កន្តើយ​ដាក់ ដែល​វា​ធ្វើ​ឲ្យ​គេង​ដក​ដង្ហើម​បាន​ខ្លីៗ ឬ​អត់​ដក​ដង្ហើម​ដោយ​មិន​ដឹង​ខ្លួន​ពេល​កំពុង​គេង ហើយ​បញ្ហា​គេង​មិន​ដក​ដង្ហើម​អាច​កើត​មាន​បាន​ទៅ​លើ​មនុស្ស​គ្រប់​វ័យ មិន​រើស​ចាស់​ក្មេង​ឡើយ។ កត្តា​ដែល​បណ្ដាល​ឲ្យ​មាន​អាការៈ​គេង​មិន​ដក​ដង្ហើម​នេះ​មាន​ច្រើន ហើយ​ក្នុង​នោះ​វា​ក៏​អាច​កើត​ឡើង​បាន​ដោយសារ៖ - ជំងឺហឺត និង​រោគ​សញ្ញា​ផ្លូវ​ដង្ហើម - ជំងឺ​សរសៃ​ឈាម​បេះដូង - ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ២ - ជំងឺ​លើស​សម្ពាធ​ឈាម - ជំងឺ​ក្រពេញ​បញ្ចេញ​មួយ​ចំនួន ឬ​ការ​ស្ទះ​ច្រមុះ។ល។ លោក​វេជ្ជបណ្ឌិត​បន្ដ​ថា ទោះ​យ៉ាង​ណា​ការ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់​ជាង​នេះ​ថា​តើ​ការ​គេង​មិន​ដក​ដង្ហើម បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទាំង​អស់​នេះ ឬ​មួយ​ជំងឺ​ដែល​បាន​រៀប​រាប់​ខាង​លើ​អស់​នេះ​បង្កើន​ហានិភ័យ​ដល់​ការ​គេង​មិន​ដក​ដង្ហើម។ ក្រៅ​ពី​នេះ ត្តា​ទូទៅ​ដែល​ធ្វើ​ឲ្យ​ប្រឈម​នឹង​ការ​កើត​ជំងឺ​គេង​មិន​ដក​ដង្ហើម ឬ​នាំ​ឲ្យ​ដេក​ស្លាប់​នេះ​គឺ៖ - លើស​ទម្ងន់ - អាយុ (ចាស់​ភាគរយ​កើត​ច្រើន​ជាង​ក្មេង) - ញ៉ាំ​ស្រា​មុន​ចូល​គេង - ជក់​បារី ជាដើម។ ក្នុង​ករណី​ដែល​សង្កេត​ឃើញ​ថា គេង​ដោយ​មិន​ដក​ដង្ហើម​មួយ​ភ្លែតៗ ភ្ញាក់​ពី​គេង​មាត់​ស្ងួត ស្រម៉ុក​ឭៗ ឈឺ​ក្បាល ធុញ​ថប់ ឬ​ព្យាយាម​ដក​ដង្ហើម​រក​ខ្យល់​ពេល​កំពុង​គេង ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទាំង​អស់​នេះ​ជា​រោគ​សញ្ញា​ទូទៅ​របស់​អាការៈ​គេង​មិន​ដក​ដង្ហើម។

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស