brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

គេងមិនលក់រ៉ាំរ៉ៃ អាចប៉ះពាល់ដល់ខួរក្បាល ហើយអាចកើតជំងឺទាំងនេះទៀត

បញ្ហា​គេង​មិន​លក់ ជា​ធម្មតា វា​បណ្តាល​ឲ្យ​យើង​មាន​អារម្មណ៍​មិនល្អ ធីងធោង រសាប់រសល់​ពេញ​ខ្លួន ហើយ​បញ្ហា​នេះ មនុស្ស​សម័យ​ឥឡូវ​ឧស្សាហ៍កើត មិន​ថា ចាស់ ឬ​ក្មេង​ទេ។

គេងមិនលក់រ៉ាំរ៉ៃ អាចប៉ះពាល់ដល់ខួរក្បាល ហើយអាចកើតជំងឺទាំងនេះទៀត

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ី​ណេត ឯក​ទេស​ជំងឺទូទៅ បាន​ឲ្យ​ដឹង​ថា ការ​គេង​មិន​លក់​រ៉ាំរ៉ៃ​អាច​បណ្តាល​ឲ្យ​មាន​​ផល​ប៉ះពាល់​ដល់​ខួរ​ក្បាល​របស់​យើង​។ លោក​វេជ្ជបណ្ឌិត បាន​បន្ត​ឲ្យ​ដឹង​ថា មិន​តែ​ប៉ុណ្ណោះ អ្នក​ដែល​​មាន​ជំងឺ​គេង​មិន​លក់​រ៉ាំរ៉ៃ អាច​ប្រឈម​នឹង​ការ​កើត​ជំងឺ​ជាច្រើន​រួម​មាន៖

– ជំងឺមហារីក

​​- ជំងឺបេះដូង

– ជំងឺទឹកនោមផ្អែម

– ជំងឺក្រពេញទីរ៉ូអ៊ីត

– ច្រាលអាស៊ីដក្រពះ

– ជំងឺទាក់ទង​​នឹង​ខួរក្បាល ដូចជា ស្រេ្តស និង បាក់​ទឹកចិត្ត។

ដូចនេះ ដើម្បី​ថែរក្សាសុខភាព និងសុខភាពខួរក្បាលឲ្យនៅដំណើរការបានល្អ យើងត្រូវរៀបពេលវេលាគេងឲ្យបានត្រឹមត្រូវ និងគេងឲ្យបានគ្រប់គ្រាន់។ ប្រសិនបើសង្កេតឃើញថា ខ្លួនមានជំងឺគេងមិនលក់រ៉ាំរ៉ៃ ត្រូវទៅ​ពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការព្យាបាល​ទាន់ពេល មុនពេលវាបណ្តាលឲ្យកើតជំងឺខាងលើប៉ុន្មាននេះ។

អត្ថបទពាក់ព័ន្ធ​៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ 13/05/2020