backup og meta

ទើប​សម្រាល​ថ្មីៗ ម៉ាក់ៗ​គេង​អត់​សូវ​ស្កប់ អាច​សាក​វិធី​នេះ​បាន

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. វេជ្ជបណ្ឌិត រ៉ាវុឌ្ឍ សោភារចនា · សម្ភពនិងរោគស្រ្តី · មន្ទីរសម្ភព រ៉ូស


អត្ថបទ​ដោយ Khlaut Rithy · កែ Aug 07, 2023

    ទើប​សម្រាល​ថ្មីៗ ម៉ាក់ៗ​គេង​អត់​សូវ​ស្កប់ អាច​សាក​វិធី​នេះ​បាន

    ទើប​ក្លាយ​ជា​ម៉ាក់ៗថ្មី​ថ្មោង ច្បាស់​ជា​ជួប​បញ្ហា​ពិបាក​ជា​ច្រើន ក្នុង​នោះ​ក៏​មាន​ការ​គេង​មិន​ឆ្អែត​​ផង​ដែរ ដោយសារ​តែ​យើង​ត្រូវ​ងើប​បំបៅ និង​ថែទាំ​កូន​កណ្តាល​យប់ ឬ​ពេលកូន​មិន​ចង់​គេង ហើយ​នេះគឺ​មាន​គ្រោះថ្នាក់​ជាង​អ្វី​ដែល​អ្នក​គិត​ទៅ​ទៀត។ គេង​មិន​គ្រប់គ្រាន់​អាច​ធ្វើ​ងងុយ និងបង្កើន​ហានិភ័យ​ដល់​អារម្មណ៍ និងបញ្ហា​សុខ​ភាព​​មួយ​ចំនួន​ទៀត។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​វិធីសាស្ត្រ​ជួយ​ឲ្យ​គេ​ស្កប់​ឲ្យ​គ្នា​យើង​បាន​ដឹង។

    ១- គេង​ពេល​កូន​យើងគេង

    គន្លឹះ​ដើម្បី​ការពារ​គេង​មិន​គ្រប់គ្រាន់​ គឺ​ត្រូវ​គេង​ពេល​កូន​គេងដូច​គ្នា ព្រោះ​មាន​ស្រីៗ​មួយ​ចំនួនទម្លាប់​​ធ្វើ​ការងារ​ផ្ទះ និយាយ​ទូរសព្ទ បោក​ខោអាវ ជូត​សម្អាត​ផ្ទះ ​ពេលកូន​គេង​លក់ ​បណ្តាលឲ្យ​ខ្លួន​ឯង​គ្មាន​​ពេល​សម្រាក។ ធ្វើ​ការ​លើស និងគ្មាន​ពេល​គេង​គ្រប់​គ្រាន់ នាំ​ឲ្យ​មាន​បញ្ហា​គេង​មិន​គ្រប់​គ្រាន់។ ដូច្នេះ​ ទុក​អ្វី​ទាំង​អស់​មួយ​ឡែក​សិន ​ហើយ​ទៅ​គេង​ជាមួយ​កូន​តូច​ជា​រឿង​ប្រសើរ។

    ២- ព្យាយាម​គេង​ឲ្យ​ទៀង​ទាត់

    បើ​ចូល​ចិត្ត​មើល​ទូរសព្ទ ឬធ្វើ​អ្វី​នៅ​ពេល​យប់ គួរ​ព្យាយាម​កែ​​ទម្លាប់​អាក្រក់​នេះ​ចេញ​ទៅ ប្តូរ​មក​រក​​ទម្លាប់​គេង​ឲ្យ​បាន​ត្រឹម​ត្រូវ។ ឧទាហរណ៍​ ពេល​យើងបំបៅ​ដោះ​កូននៅ​ម៉ោង ៩ ​យប់​ ដើម្បីឲ្យ​កូន​​គេង ​គួរ​​គេង​ក្រោយកូន​បន្តិច​បាន​ហើយ។ យូរ​ៗ​ទៅគ្នា​យើង​នឹងទម្លាប់​បាន។

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ៣- ស្វែង​រក​ជំនួយ

    កុំ​ព្រួយ​បារម្ភ​អី​ សុំ​ជំនួយ​ពី​អ្នក​ដទៃ​ និង​ព្រម​ទទួល​ជំនួយ​ពី​ប្តី​ ក្រុម​គ្រួសារ អ្នក​ថែទាំ ជាដើម។ បែប​នេះ អាច​ជួយ​យើង​យ៉ាង​ហោច​ណាស់ ​មាន​ពេល​គេង ២-៣ ម៉ោង​ដែរ។

    បំបៅ​ដោះ​កូន

    ៤- កុំ​បារម្ភ​ពេក

    កុំ​បារម្ភ​ថា​ខ្លាច​កូន​យំ​ យើង​ស្តាប់​មិន​ឮឲ្យ​សោះ។ បើ​កូនយំ​បាន ២-៣ នាទី​មុន​ពេល​​ឮ​នោះ ​វា​ក៏មិន​អី​ដែរ។

    ម៉ាក់ៗ​ថ្មី​ថ្មោង​ជា​ច្រើន ​មាន​ហានិភ័យ​ច្រើន​ចំពោះ​ជំងឺ​បាក់ទឹក​ចិត្ត​ ដោយសារ​គេង​មិន​គ្រប់គ្រាន់ ព្រោះ​ថាសឹង​តែ​មិន​បាន​គេង​តែ​ម្តង។ ប្រសិន​បើ​​មាន​អារម្មណ៍​ថា យើង​អាច​​មាន​ជំងឺបាក់​ទឹក​ចិត្ត​ ដោយ​សារគេង​មិន​គ្រប់​គ្រាន់​ គួរ​តែ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ធ្វើ​ការ​ព្យាបាល។ ការ​គេង​ស្កប់អាច​ជួយ​ឲ្យ​អារម្មណ៍​ប្រែប្រួលមក​ប្រសើរ​ឡើង​វិញ។

    ត្រូវយកចិត្តដាក់លើសុខភាពផ្លូវចិត្តរបស់ខ្លួន៖

    – រៀបកន្លែងកូនគេងឲ្យមានសុវត្ថិភាព និងធានាថា ពេលកូនយំ យើងអាចឮបានទាន់ពេលវេលា។

    – ពេលមានអារម្មណ៍ធុញថប់ ហត់នឿយ បាក់ទឹកចិត្ត អស់សង្ឃឹម ត្រូវរកជំនួយពីគ្រួសារ ឬមិត្តភ័ក្ដិ ដោយជជែកពីបញ្ហារបស់យើង ដើម្បីរកដំណោះស្រាយ។ តែបើសិននៅតែមិនបានផល ហើយជះឥទ្ធិពលដល់ការគេងរបស់អ្នក សូមទទួលការប្រឹក្សាពីគ្រូពេទ្យជំនាញផ្លូវចិត្ត។

    ៥- ទៅ​ណា​មក​ណា​ជាមួយ​កូន

    ​ប្រហែល​ជា​ត្រូវ​សាកល្បង​ទៅ​លេង​ផ្ទះម៉ាក់ៗ​រៀងរាល់​សប្តាហ៍ បែប​នេះគាត់​មាន​ឱកាស​ដើម្បី​នឹង​មើល​ថែ​យើង និងចៅ​ផង។ យើង និង​ប្តី​ ក៏​មាន​​ពេល​សម្រាក​ខ្លះ ហើយ​ដឹង​ពី​របៀប​ថែទាំ​កូន កាន់​តែ​​ប្រសើរ​ជាង​មុន។

    ស្វែងយល់បន្ថែម

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

    វេជ្ជបណ្ឌិត រ៉ាវុឌ្ឍ សោភារចនា

    សម្ភពនិងរោគស្រ្តី · មន្ទីរសម្ភព រ៉ូស


    អត្ថបទ​ដោយ Khlaut Rithy · កែ Aug 07, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម