backup og meta

គ្រោះ​ថ្នាក់​ប៉ុនណា ​ក្រោយ​សម្រាលកូន​ហើយ នៅ​តែ​ធ្លាក់​ឈាម?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Sep 07, 2023

    គ្រោះ​ថ្នាក់​ប៉ុនណា ​ក្រោយ​សម្រាលកូន​ហើយ នៅ​តែ​ធ្លាក់​ឈាម?

    ជា​ការ​ព្រួយបារម្ភ និង​គ្រោះ​ថ្នាក់​មួយ ចំពោះ​ការ​ធ្លាក់ឈាម ក្រោយ​សម្រាល​រួច។ ពេល​ឆ្លង​ទន្លេ ស្ត្រី​ជាម្ដាយ​បាត់បង់​ឈាម​ច្រើន​ណាស់ ពេល​សុក​ផ្ដាច់​ចេញ​ពី​ស្បូន ឬ​សុក​ពាំង​មាត់​ស្បូន។ ការ​បាត់បង់​ឈាម​ច្រើន ក៏​ជា​គ្រោះ​ថ្នាក់​មួយ​ដែល​បង្ក​ការ​គំរាមកំហែង​ដល់​ម្ដាយ និង​កូន ប៉ុន្តែ​គួរ​ឲ្យ​សរសើរ​ដល់​ធម្មជាតិ ដែល​ឈាម​ក្នុង​រាងកាយ​កើន​ជាង ៥០% អំឡុង​ពពោះ ​សម្រាប់​ទប់ទល់​នឹង​ថ្ងៃ​សម្រាល (វះកាត់ក៏ដោយ កើត​បែប​ធម្មជាតិ​ក៏​ដោយ) មក​ដល់។ ការ​ធ្លាក់​ឈាម​ក្រោយ​សម្រាល ឬ​ភាសា​បច្ចេកទេស​ហៅថា​ Postpartum Hemorrhage។

    គណនាថ្ងៃសម្រាលកូន

    ១- បញ្ហាដែលបណ្ដាលឲ្យឈាមធ្លាក់

    − រហែកមាត់ស្បូន

    − ច្រឹបទ្វារមាសធំពេក

    − ដាច់រហែកស្បូន ​ឬ​ស្បូន​នៅ​ខុស​ទីតាំង

    − ដាច់រហែកទ្វារមាស​ជ្រៅ ឬ​តំបន់​ជុំវិញ​មាត់​ស្បូន

    − មានជម្ងឺកំណកឈាម (ជំងឺ​កំណក​ឈាម​អាច​បណ្ដាល​មក​ពី​កត្តា​ហ្សែន ឬកើត​​ឡើង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ដោយសារ​តែ ការ​ដាច់​សុក​ចេញ​ពី​ស្បូន ​ជំងឺ​បម្រុង​ក្រឡាភ្លើង ឬជំងឺ​ក្រឡាភ្លើង)។

    ២- របៀបព្យាបាល

    សាច់ដុំ​ស្បូន​បាត់បង់​កម្លាំង ទើប​ធ្វើ​ឲ្យ​ឈាម​ធ្លាក់​កាន់​តែ​ច្រើន។ ដំណោះស្រាយ​ពី​គ្រូពេទ្យ​អាច៖

    − ប្រើ​ថ្នាំ​អុកស៊ីតូស៊ីន

    − ម៉ាស្សាស្បូន ​ដើម្បី​ឲ្យ​កន្ត្រាក់​ឡើង​វិញ

    − សុងទឹកនោម៖ ព្រោះ​នៅ​ពេល​ដែល​ប្លោកនោម​ទទេ​ស្អាត វា​នឹង​បង្ក​ភាព​ងាយស្រួល​ឲ្យ​ស្បូន​កន្ត្រាក់​ឡើង​វិញ

    សម្រាលកូន

    ក្រៅពី​នេះ បើ​សុក​មិន​ទាន់​ជ្រុះ​ចេញ​ពី​ស្បូន​ទេ គ្រូពេទ្យ​អាច​សម្អាត​សុក​ចេញ (លូក​បារ​ទាញ​សុក​ចេញ​ពី​ស្បូន) បន្ទាប់​ពី​ចាក់ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ហើយ។

    បើ​នៅ​តែ​ធ្លាក់ឈាម បន្ទាប់​សម្អាត​សុក​ចេញ​ហើយ គ្រូពេទ្យ​នឹង​បន្ដ​ម៉ាស្សា អំឡុង​ពេល​​ចាក់​ថ្នាំ Oxytocin ព្រោះ​ករណី​ភាគ​ច្រើន​ពេល​ដែល​ស្បូន​កន្ត្រាក់ ការ​ហូរ​ឈាម​នឹង​លែង​មាន​ទៀត។ ប៉ុន្ដែ​ក្នុង​ករណី​ចាំបាច់ គ្រូពេទ្យ​នឹង​លូក​ដៃម្ខាង​ចូល​ក្នុង​ទ្វារមាស ​និង​ដៃ​ម្ខាងទៀត​ដាក់​លើ​ពោះ ដើម្បី​​សង្កត់​ស្បូន​យើង ឈានទៅ​គ្រប់គ្រង ឬ​បញ្ឈប់​ការ​ធ្លាក់​ឈាម​បាន (ករណីខ្លះ​ប៉ុណ្ណោះ)។

    បើ​ការ​ធ្លាក់​ឈាម​នៅ​មិន​ទាន់​ឈប់​ទៀត អាច​បណ្ដាល​មក​ពី​បញ្ហា​មួយ​ចំនួន​ទៀត​ដូចជា ការ​ដាច់​រហែក​ផ្នែក​ណាមួយ​នៃ​ទ្វារ​មាស និង​សល់​បំណែក​សាច់​នៃ​សុក​ក្នុង​ស្បូន (សម្អាត​សុក​មិន​ស្អាត ១០០%)។

    បើសម្ពាធ​ឈាម​អ្នក​ជំងឺ មិន​នឹង​នរ អាច​ឈាន​ដល់​ដំណាក់កាល​បញ្ចូល​ឈាម។ ក្នុង​ករណី​កម្រ ​ដើម្បី​បញ្ឈប់​ការ​ហូរ​ឈាម តម្រូវ​ឲ្យ​វះកាត់​ផ្នែក​ស្បូន ឬកាត់​ស្បូន​ទាំង​មូល​ចោល​ក៏មាន។

    ៣- ឈាមឈប់ធ្លាក់

    ទោះ​ឈប់​ធ្លាក់​ឈាម ក៏​អ្នក​ជំងឺ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​តាមដាន​យ៉ាង​យក​ចិត្ត​ទុកដាក់ និង​ទទួល​ការ​ព្យាបាល​ដែរ។ ដូចនេះ​គ្រូពេទ្យ​នៅ​តែ​​ចាក់​សេរ៉ូម និង​ចាក់ថ្នាំ​ដើម្បី​ឲ្យ​ស្បូន​​យើង​កន្ត្រាក់។ ការ​ឆាប់​ជា​សះស្បើយ អាស្រ័យ​លើ​សុខភាព​រាងកាយ​អ្នក​ជំងឺ និង​បរិមាណ​ឈាម​ដែល​បាត់បង់។ ដូច្នេះ តម្រូវ​ឲ្យយើង​សម្រាក​ឲ្យ​បាន​ច្រើន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Sep 07, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម