backup og meta

ធ្លាក់ឈាមក្រោយសម្រាល ប្រើពេលយូរប៉ុនណាទើបអស់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 18, 2021

    ធ្លាក់ឈាមក្រោយសម្រាល ប្រើពេលយូរប៉ុនណាទើបអស់?

    ក្រោយ​សម្រាល​កូន​រួច មិន​ថា ការ​សម្រាល​តាម​ធម្មជាតិ ឬ​ដោយ​វះកាត់​នោះ​ទេ ស្រីៗ​នឹង​មាន​ធ្លាក់​ឈាម (កករឃ្លោក) ​ជាច្រើន​សប្តាហ៍ ទម្រាំ​រាង​កាយ​ត្រលប់​មក​ធម្មតា​វិញ។

    តាម​ការ​រៀប​រាប់​របស់​លោក​វេជ្ជបណ្ឌិតឯកទេសជំងឺទូទៅ ចាន់ ស៊ីណេត ការ​ធ្លាក់​ឈាម​ក្រោយ​សម្រាល​មាន​រយៈពេល​ពី ៤៦ សប្តាហ៍។

    ការ​​ធ្លាក់​ឈាម​នៅ ១ សប្តាហ៍​ដំបូង​មានបរិមាណច្រើន ឯឈាម​មាន​ពណ៌​ក្រហម​ក្រម៉ៅ កកដុំៗ ហើយ​នៅ​សប្តាហ៍​ទី២ ទី៣ បរិមាណ​នៃ​ការ​ធ្លាក់​ឈាម​តិច​ជាង​មុន ឯ​ពណ៌​វិញ​ក្រហម​ស្រស់ និង​សប្តាហ៍​ទី ៤៦ ការ​ធ្លាក់​ឈាម​កាន់​តែ​តិចៗ ឬ​អស់​តែ​ម្តង។

    ហេតុ​អី​ក្រោយ​សម្រាល​មាន​ធ្លាក់​ឈាម? ការ​ធ្លាក់​ឈាម​ក្រោយ​សម្រាល​កើត​ចេញ​ពី​កម្ទេច​កម្ទី​នៃ​ភ្នាស​​របស់​ស្បូន។ ដើម្បី​បង្ការ​ការ​ឆ្លង​រោគ​នៅ​ទ្វារ​មាស ស្ត្រី​ដែល​សម្រាល​កូន​រួច​ចាំបាច់​ត្រូវ​ផ្លាស់​ប្តូរ​កន្ទប ឬ​សំឡី​អនាម័យ​ឲ្យ​បាន​ញឹក​ញាប់។

    ទោះ​ជា​ការ​ធ្លាក់​ឈាម​ក្រោយ​សម្រាល​ជា​រឿង​ធម្មតា​ក្តី តែ​បើ​ម៉ាក់ៗ​សង្កេត​ឃើញ​ការ​ធ្លាក់​ឈាម​ច្រើន ក្នុង​រយៈពេល​យូរ​លើស​ពី ១ សប្តាហ៍ ឬ​ក៏​ការ​ធ្លាក់​អូស​បន្លាយ​ពេល​យូរ​លើស​ពី ៦ សប្តាហ៍ ត្រូវ​ប្រញាប់​ទៅ​ជាគ្រូ​ពេទ្យ ព្រោះ​វា​ជា​សញ្ញា​គ្រោះ​ថ្នាក់។

    អត្ថបទពាក់ព័ន្ធ៖  ធ្លាក់ឈាមក្រោយសម្រាល ស្រីៗប្រហែសតែបន្តិចគ្រោះថ្នាក់ដល់ជីវិត

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 18, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម