backup og meta

កុំទុកយូរ! បើគេងមិនលក់រាល់ថ្ងៃដល់កម្រិតនេះហើយ គួរទៅជួបពេទ្យ

កុំទុកយូរ! បើគេងមិនលក់រាល់ថ្ងៃដល់កម្រិតនេះហើយ គួរទៅជួបពេទ្យ

ធ្លាប់​អត់ ពេល​ដែល​រាងកាយ​យើង​ទន់​អស់​ហើយ ភ្នែក​ក៏​ធ្លាក់​ដែរ យើង​ចង់​គេង​ណាស់ ប៉ុន្តែ​ខួរក្បាល​យើង​មិន​ឲ្យ​គេង​សោះ នៅ​វិលវល់​មិន​ព្រម​សម្រាក​។ ជឿ​ថា មាន​គ្នា​យើង​មិន​តិច​ទេ ដែល​ជួប​ប្រទះ​បញ្ហា​គេង​មិន​លក់​នេះ ទោះ​ខំ​ប្រឹង​ប៉ុនណា​ក៏​គេង​មិន​លក់​ដែរ ហើយ​មាន​ខ្លះ​ទៀត​គេង​មិន​លក់​ស្ទើរ​រាល់​ថ្ងៃ​ដែល​យូរៗ​ទៅ ក្លាយ​ជា​បញ្ហា​គេង​មិន​លក់​រ៉ាំ​រ៉ៃ​ក៏​មាន។

បញ្ហា​គេង​មិន​លក់​រ៉ាំ​រ៉ៃ​អាច​បណ្ដាល​ឲ្យ​យើង​ពិបាក​គេង​លក់ ឬ​គេង​លក់​ហើយ តែ​ងាយ​ភ្ញាក់​មក​វិញ ឬ​គេង​លក់​ហើយ តែ​ភ្ញាក់​មក​វិញ ហើយ​គេង​លែង​លក់​ម្ដង​ទៀត​។ល។ បញ្ហា​គេង​មិន​លក់​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​គេង​មិន​ឆ្អែត អស់​កម្លាំង​ទេ វា​ក៏​អាច​ប៉ះពាល់​ទៅ​ដល់​សុខភាព ការ​បំពេញ​ច​ការងារ និង​គុណ​ភាព​ជីវិត​ថែម​ទៀត។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។

ចុះ​យើង​គេង​មិន​លក់​ដល់​កម្រិត​ណា ទើប​គួរ​ទៅ​ជួប​គ្រូពេទ្យ​?

ភាគ​ច្រើន គ្នា​យើង​និយម​ញ៉ាំ​ថ្នាំ​ងងុយ​គេង ដើម្បី​ជួយ​ឲ្យ​គេង​លក់ តែ​នេះ​មិន​មែន​ជា​វិធី​ល្អ​ប៉ុន្មាន​ទេ។ វេជ្ជបណ្ឌិត​បន្ត​ថា បើ​យើង​គេង​មិន​លក់​រាល់​យប់ ហើយ​ទម្រាំ​គេង​លក់​ម្ដងៗ​ពិបាក ហើយ​បើ​យើង​ឃើញ​ថា សូម្បី​តែ​នៅ​ពេល​ថ្ងៃ ក៏​យើង​ពិបាក​ផ្ចង់​អារម្មណ៍​ធ្វើ​ការ ហត់​អស់​កម្លាំង​ទៀត​នោះ យើង​គួរ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​រក​មូល​ហេតុ​ច្បាស់ និង​រក​វិធី​ព្យាបាល មុន​ពេល​វា​ប៉ះពាល់​ទៅ​ដល់​សុខភាព​យើង​បាន។

មនុស្ស​យើង​ម្នាក់ៗ​សុទ្ធ​តែ​ជួប​បញ្ហា​គេង​មិន​លក់​ម្ដង​ម្កាល ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ ងាយ​រង​គ្រោះ​ដោយ​សារ​ជំងឺ​គេង​មិន​លក់​រ៉ាំ​រ៉ៃ​នេះ​ជាង​គេង​ដូច៖

– មនុស្ស​ស្រី (ពិសេស​ស្ត្រី​ពពោះ)

– មនុស្ស​ចាស់ (អាយុ​៦០​ឆ្នាំ​ឡើង)

– មនុស្ស​ស្ត្រេស​ច្រើន គិត​ច្រើន

– មនុស្ស​មាន​កាល​វិភាគ​មិន​ច្បាស់​លាស់ (​ផ្លាស់​ប្ដូរ​ម៉ោង​ធ្វើ​ការ ពិសេស​ការងារ​ពេល​យប់ ឬ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ម៉ោង​ខុស​គ្នា)

ម៉្យាង​វិញ​ទៀត បញ្ហាគេង​មិន​លក់​រ៉ាំរ៉ៃ​ក៏​បង្ក​ជា​ផល​ពិបាក​ច្រើន​គួរ​សម​ទៅ​ដល់​សុខភាព និង​គុណ​ភាព​នៃ​ការ​រស់​នៅ​សព្វ​ថ្ងៃ​របស់​យើង​ដែរ ធ្វើ​ឲ្យ​ការងារ ឬ​ការ​សិក្សា​ធ្លាក់​ចុះ អត្រា​នៃ​ការ​ជួប​គ្រោះ​ថ្នាក់​កើន​ឡើង ប៉ះពាល់​ទៅ​ដល់​ផ្លូវ​អារម្មណ៍ (កើត​ជំងឺ​បាក់​ទឹក​ចិត្ត ជំងឺ​ថប់​បារម្ភ។ល។) និង​អាច​បង្ក​ឲ្យ​កើត​ជំងឺ​បេះ​ដូង ឬ​ជំងឺ​លើស​សម្ពាធ​ឈាម​ជាដើម។​

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

06/10/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗពពោះគេងមិនគ្រប់គ្រាន់ អាអូនក្នុងផ្ទៃអាចមានបញ្ហាទាំងនេះ

ជួបបញ្ហាគេងមិនលក់? សាកវិធីដកដង្ហើមប្រើតិចនិក ៤-៧-៨ អាចជួយឲ្យគេងឆាប់លក់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 06, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម