ផ្សែងបារីត្រូវគេស្រាវស្រាវរកឃើញមានផ្ទុកសារធាតុគីមី សារធាតុគីមីពុល សារធាតុបង្កទៅជាជំងឺមហារីករាប់ពាន់រាប់រយមុខ។ បារីមិនត្រឹមតែមានផលប៉ះពាល់ចំពោះអ្នកជក់ប៉ុណ្ណោះទេ អ្នកស្រូបផ្សែងបារីពីគេក៏គ្រោះថ្នាក់ដែរ គ្រាន់តែភាគរយតិចជាងអ្នកជក់ប៉ុណ្ណោះ។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាព។
តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ក្នុង ១ ឆ្នាំ មានពលរដ្ឋកម្ពុជាប្រមាណ ១ ម៉ឺននាក់បានស្លាប់ដោយការជក់បារី។ ជក់បារីបង្កផលប៉ះពាល់ចំពោះសុខភាពច្រើនមុខណាស់ ក្នុងនោះមាន ប្រព័ន្ធសរសៃប្រសាទ ប្រព័ន្ធដកដង្ហើម សរសៃឈាមបេះដូង រំលាយអាហារ មានបញ្ហាស្បែក សក់ និងក្រចក។
អត្ថបទពាក់ព័ន្ធ៖ ឈប់លេសទៀត នេះជាវិធីសាស្ត្រងាយៗ ដើម្បីផ្តាច់បារី
ខាងក្រោមនេះជាជំងឺកាចសាហាវមួយចំនួន បណ្តាលមកពីការជក់បារី និងស្រូបផ្សែងបារីដោយប្រយោល ៖
– កើតជំងឺសរសៃឈាមបេះដូង
– កើតមហារីកមាត់ធ្មេញ
– ដាច់សរសៃឈាមខួរក្បាល
– កើតមហារីកសួត
– មហារីកបំពង់ក ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]