backup og meta

ចែកគ្នា​ដឹង! រឿងគួរធ្វើ និងមិនគួរធ្វើពេលរលាកភ្លើង ឬទឹកក្ដៅ

ចែកគ្នា​ដឹង! រឿងគួរធ្វើ និងមិនគួរធ្វើពេលរលាកភ្លើង ឬទឹកក្ដៅ

ការ​រលាក​ភ្លើង ឬ​ទឹកក្ដៅ​គឺ​តែង​ចៀស​មិន​ផុត​ទេ ប៉ុន្តែ​ក្នុង​ករណី​រលាក​ស្រាល​យើង​អាច​អនុវត្ត​វិធី​ងាយៗ​ដើម្បី​ជួយ​បន្ថយ​ការ​ឈឺចាប់ បង្ការ​ការ​ឆ្លង​មេរោគ និង​ជួយ​ឲ្យ​ឆាប់​ជាបាន​។

វិធី​គួរ​ធ្វើ​ពេល​រលាក​ភ្លើង ឬ​ទឹកក្ដៅ

. ទឹក​

អ្វី​ដែល​ត្រូវ​ធ្វើ​ដំបូង​គេ​នៅ​ពេល​រលាក​ភ្លើង ឬ​ទឹកក្ដៅ​គឺ​បង្ហូរ​ទឹក​ក្បាល​រ៉ូប៊ីណេ​ទៅ​លើ​កន្លែង​រលាក​ប្រហែល​២០​នាទី។

. បន្ទះ​ត្រជាក់

ការ​យក​បន្ទះ​ត្រជាក់ ឬ​កន្សែង​សើម​មក​ដាក់​ពី​លើ​កន្លែង​រលាក​ជួយ​បន្ថយ​ការឈឺចាប់ និង​ការ​ហើម​បាន។ យើង​អាច​ប្រើ​បន្ទះ​ត្រជាក់ ឬ​កន្សែង​សើម​នេះ​ពី​៥ទៅ១៥នាទី។ យក​ល្អ​គ្នាយើង​កុំ​ប្រើ​បន្ទះ​ត្រជាក់​យូរ​ពេក​ព្រោះ​អាច​ធ្វើ​ឲ្យ​កន្លែង​រលាក​កាន់តែ​រលាក។

. ប្រទាល​កន្ទុយក្រពើ

ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ប្រទាល​កន្ទុយ​ក្រពើ​មាន​ប្រសិទ្ធភាព​ក្នុង​ព្យាបាល​ការ​រលាក​កម្រិត​ទី១ និង​ទី២។ ម៉្យាងទៀត ប្រទាល​កន្ទុយ​ក្រពើ​ក៏​ប្រឆាំង​នឹង​ការ​រលាក ជួយ​ដល់​ចរន្តឈាម និង​រារាំង​ការ​លូតលាស់​របស់​បាក់តេរី។ យើង​អាច​លាប​​ជែល​ប្រទាល​កន្ទុយក្រពើ​ស្រស់​ទៅ​លើ​កន្លែង​រលាក។

. ទឹកឃ្មុំ

ទឹក​ឃ្មុំ​អាច​ជួយ​ព្យាបាល​ការ​រលាក​តិចតួច​ព្រោះ​ទឹកឃ្មុំ​ជា​សារធាតុ​ប្រឆាំង​ការ​រលាក បាក់តេរី និង​ផ្សិត។ យើង​ក៏​យក​ទឹកឃ្មុំ​មក​លាប​នៅ​កន្លែង​រលាក​បាន។

. កាត់បន្ថយ​ការ​ត្រូវ​កម្ដៅ​ថ្ងៃ

យក​ល្អ​គួរ​កុំ​ឲ្យ​កន្លែង​រលាក​ត្រូវ​កម្ដៅ​ថ្ងៃ​ព្រោះ​ស្បែក​ដែល​រលាក​ងាយ​ប្រតិកម្ម​នឹង​កម្ដៅ​ថ្ងៃ។

. កុំ​ជោះ​បំបែក​ពង​ទឹក

ការ​ជោះ​បំបែក​ពង​ទឹក​ដោយ​ខ្លួន​ឯង​អាច​បង្ក​ឲ្យ​ឆ្លង​មេរោគ។ ប្រសិនជា​គ្នាយើង​បារម្ភ​ពី​ពងទឹក​ដែល​បង្ក​ដោយ​ការ​រលាក​អាច​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

វិធី​គួរ​ចៀសវាង​ពេល​រលាក​ភ្លើង ឬ​ទឹកក្ដៅ

. បឺរ

កុំ​ប្រើ​បឺរ​នៅ​ពេល​រលាក​ព្រោះ​អាច​កាន់តែ​ធ្វើ​ឲ្យ​កន្លែង​រលាក​កាន់តែ​ធ្ងន់ធ្ងរ។ បឺរ​អាច​ផ្ទុក​កម្ដៅ និង​អាច​មាន​បាក់តេរី​នៅ​កន្លែង​រលាក។

. ប្រេងដូង

ប្រេង​ដូង​មិន​អាច​ប្រើ​ព្យាបាល​ពេល​រលាកទេ​ព្រោះ​ប្រេង​ដូង​ដូច​នឹង​បឺរ​គឺ​ផ្ទុក​កម្ដៅ​ និង​ធ្វើ​ឲ្យ​ស្បែក​បន្ត​រលាក​ទៀត។

. ស៊ុត​ពណ៌​ស

ស៊ុត​ពណ៌​ស​អាច​មាន​ផ្ទុក​បាក់តេរី​ដែល​អាច​ចម្លង​មេរោគ និង​មិន​គួរ​យក​ប្រើ​លើ​កន្លែង​រលាក​ទេ។

. ថ្នាំ​ដុស​ធ្មេញ

នៅ​ពេល​រលាក​មិន​គួរ​លាប​ថ្នាំដុសធ្មេញទេ។ ថ្នាំ​ដុស​ធ្មេញ​អាច​ធ្វើ​ឲ្យ​កន្លែង​រលាក​កាន់តែ​រលាក និង​បង្ក​រោគ​ផ្សេងៗ។

. ទឹកកក

ទឹកកក និង​ទឹក​ក្លាសេ​អាច​ធ្វើ​ឲ្យ​កាន់តែ​រលាក។ ទឹកកក​អាច​នឹង​បង្ក​ការ​រលាក​ដោយ​ភាព​ត្រជាក់​ប្រសិនជា​ប្រើប្រាស់​មិន​ត្រឹមត្រូវ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

www.healthline.com/health/home-remedies-for-burns

កំណែ​ប្រែបច្ចុប្បន្ន

30/06/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ដឹងវិធីងាយៗទាំងនេះ អាចជួយកាត់បន្ថយអាការៈឈឺធ្មេញ

កំពូលគុណប្រយោជន៍ទាំង ៥ បានពីប្រទាលកន្ទុយក្រពើ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 30, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម