backup og meta

ដើរលេង កុំ​ឲ្យ​មូសខាំផ្ដេសផ្ដាស ត្រូវ​ចេះតិចនិក​ទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Mar 01, 2021

    ដើរលេង កុំ​ឲ្យ​មូសខាំផ្ដេសផ្ដាស ត្រូវ​ចេះតិចនិក​ទាំងនេះ

    មូសខាំមិនគ្រាន់តែរមាស់ និងគួរឲ្យរំខានប៉ុណ្ណោះទេ តែវាក៏អាចគំរាមកំហែងអាយុជីវិតផងដែរ។ គ្រាន់​តែ​ការខាំតូចមួយអាចផ្តល់ឲ្យយើង​នូវវីរុស ដែលអាចនឹងធ្វើឲ្យខ្លួនយើង​ឈឺខ្លាំងបាន។ ដើម្បីការពារខ្លួន និងក្រុមគ្រួ​សារ សូមតាមដាន​ព័ត៌មានពីជំងឺដែលឆ្លងតាមសត្វមូសដែលឧស្សាហ៍ប្រទះបំ​ផុត និងពីរបៀបជៀសវាងឆ្លងជំងឺទាំងនោះ។

    ១- ត្រៀមសម្រាប់ការធ្វើដំណើរទៅកាន់តំបន់ដែលគេស្គាល់ថាមានជំ​ងឺឆ្លងតាមមូស

    • យកប្រអប់សង្គ្រោះបឋមសម្រាប់ការធ្វើដំណើរ។ កុំភ្លេចរៀបចំថ្នាំដេញសត្វល្អិតឲ្យបានច្រើន​ ​ហើយប្រើប្រាស់វាឲ្យបានទៀងទាត់ជាប្រចាំដើម្បីបង្ការមូសខាំ។
    • រៀនអំពីហានិភ័យសុខភាពមួយណាដែលមានវត្តមាន​នៅគោលដៅយើង​ទៅ ហើយស្វែងយល់ថាអ្វីដែលអាចធ្វើបានដើម្បីចៀសវាងហានិភ័យអស់ទាំងនោះ។

    ២- បង្ការមូសខាំក្នុងពេល​ធ្វើដំណើរ

    ប្រភេទមូសជាច្រើនអាចមានអាយុ​រហូតដល់ ៣ ខែ។ ពួកវាសឹងទាំងអស់ងាប់ ឬរស់នៅជាជីវិតក្រាំង​ពេល​ដែលសីតុណ្ហភាពធ្លាក់ក្រោម ១០ អង្សារសេ។ នៅប្រទេសមានអាកាសធាតុក្តៅ សត្វមូសសកម្មនៅគ្រប់​ពេល​វេលាទាំងអស់។

    វិធីតែមួយគត់ដើម្បីបង្ការជំងឺឆ្លងតាមសត្វមូសគឺត្រូវចៀសវាងមូសខាំ។ យើងនឹងត្រូវប្រើថ្នាំដេញសត្វល្អិតឲ្យបានទៀងទាត់ជាប្រចាំដើម្បីចៀសវាងមូសខាំ។ វាល្អបំផុតដែលជ្រើសរើស​ប្រភេទថ្នាំ​ណាដែលមានប្រសិទ្ធភាពល្អ និងមាន​អារម្មណ៍មានផាសុកភាពនៅលើស្បែកយើង​។

    សត្វមូស

    ថ្នាំដេញសត្វល្អិត​ដែល​ត្រូវបានចុះបញ្ជិកាជាមួយភ្នាក់ងារការពារបរិស្ថាន (EPA) មានសុវត្ថិភាព និងប្រសិទ្ធភាព ប្រសិនបើត្រូវបានប្រើ​ដូចការណែនាំ សូម្បីតែសម្រាប់ស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនក៏ដោយ។ ហេតុនេះ ពេលយើងដើរហាងទិញថ្នាំ​ដេញសត្វល្អិត សូមជ្រើសរើសថ្នាំដេញសត្វល្អិតទាំងឡាយណាដែលត្រូវបានចុះឈ្មោះដោយ EPA។ ថ្នាំដេញសត្វ​ល្អិតគួរលាបនៅលើស្បែកទទេ។ សូមរកមើលធាតុផ្សំ៖

    • DEET
    • Picaridin ដែលត្រូវបានស្គាល់ផងដែរថាជា KBR 3023 Bayrepel និង icaridin
    • ប្រេងក្រូចឆ្មារ និងដើមប្រេងខ្យល់ (OLE) ឬ para-menthane-diol (PMD)
    • IR 3535
    • 2-undecanone

    ទោះយើង​បានប៉ាតលាបថ្នាំដេញសត្វល្អិតក៏ដោយ យើងត្រូវគ្របស្បែកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដោយពាក់អាវដៃវែង និងស្លៀក​ខោវែង។ សម្លៀកបំពាក់ដែលមានពណ៌​ស្រស់ឆើត គឺមិនសូវទាក់ទាញសត្វមូសឡើយហេតុនេះ​យើងកាន់តែមានសុវត្ថិភាពឡើងជាមួយនឹងសម្លៀកបំពាក់ប្រភេទនេះ។

    ពេលជ្រើសរើសទីកន្លែងដើម្បីស្នាក់នៅ តម្រង់រកកន្លែងមានម៉ាស៊ីនត្រជាក់ ឬសំណាញ់​បង្អួច និងទ្វារ ហេតុនេះសត្វមូសមិនអាចចូលខាំបានឡើយ។ ចៀសវាង កន្លែងដែលមានទឹកដក់ ឬកន្លែងដែលមានប្រហោង ឬវត្ថុដែលទឹកអាចប្រមូលផ្តុំបាន។ ទាំងនោះគឺជាបរិ​ស្ថានបង្កាត់ពូជប្រពៃសម្រាប់​សត្វមូស។ បើយើង​មិនអាចរក្សាសត្វមូសឲ្យនៅខាងក្រៅទីកន្លែងបានទេ សូមគេងក្នុងមុងជានិច្ច។ ​បើ​អាច ព្យាយាមនៅក្នុងមុងឲ្យបានច្រើនតាមដែលអាចធ្វើបាន។

    អត្ថបទពាក់ព័ន្ធ៖

  • នៅអាមេរិក ស្លាប់ ២នាក់ទៀតហើយ ដោយសារមូសខាំ
  • អាមេរិក រកឃើញវីរុសក្នុងសត្វមូស អាចធ្វើឲ្យកើតជំងឺហើមខួរក្បាល
  • ៣- អ្វីដែលត្រូវចងចាំបន្ទាប់ពីការធ្វើដំណើរ

    យកចិត្តទុកដាក់យ៉ាងប្រុងប្រយ័ត្ន បើយើងមានគ្រុនក្តៅឈឺក្បាល ឬមានកើតចេញ​កន្ទួលរោលស្បែក និងឈឺសាច់ដុំ ឬសន្លាក់។ បើមានអាការៈ​ទាំងនេះ សូមទៅពេទ្យភ្លាម។ ប្រាប់ពេទ្យពីការ​ធ្វើ​ដំ​ណើររបស់យើង និងឲ្យពេទ្យដឹងពីហានិភ័យសុខភាពដែលជាប់ទាក់ទងជាមួយទីកន្លែងគោលដៅ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Meng Vatana · កែ Mar 01, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម