ការពុលអាចកើតឡើងដោយសារការលេប ហិត ប៉ះ ឬចាក់ថ្នាំពេទ្យ ធាតុគីមី ជាតិពិស ឬឧស្ម័នណាមួយដែលអាចធ្វើឲ្យជនរងគ្រោះរបួស ឬ ស្លាប់។ សារធាតុខ្លះ ដូចជា ថ្នាំពេទ្យ និងឧស្ម័នកាបូនម៉ូណូអុកស៊ីត ជាដើម គឺសុទ្ធតែអាចបង្កគ្រោះថ្នាក់បើប្រើក្នុងកម្រិត ឬកំហាប់ខ្ពស់។ សារធាតុផ្សេងទៀតដូចជាទឹកជូតសម្អាតជាដើម គឺពុលនៅពេលដែលផឹកចូល។ កុមារគឺជាអ្នកងាយរងគ្រោះនឹងការពុលជាងគេ ទោះបីបរិមាណសារធាតុគីមី ឬក៏ថ្នាំ តិចតួចក៏ដោយ។
១- ត្រូវព្យាបាលជនរងគ្រោះដែលពុល ដោយផ្អែកលើ
-សញ្ញា របស់អ្នកជំងឺ
-អាយុរបស់អ្នកជំងឺ
-ជាការល្អ បើអាចដឹងពីប្រភេទ និងកម្រិតរបស់សារធាតុដែលនាំឲ្យពុល
បើអ្នកព្រួយបារម្ភថាមានសារធាតុណាមួយដែលនាំឲ្យពុល សូមប្រាប់ទៅអាជ្ញាធរគ្រប់គ្រងភ្លាម ដើម្បីធ្វើការស្រាវជ្រាវ។
២- ពេលណាដែលគិតថាពុល
ការពុលអាចភ្ញោចឲ្យមានបញ្ហាមួយចំនួន ដូចជា ប្រកាច់ ពុលស្រា ដាច់សរសៃឈាមខួរក្បាល និងបញ្ហាបញ្ចេញអ័រម៉ូន អាំងស៊ុយលីន (Insulin response)។ សញ្ញា និងរោគសញ្ញា នៃការពុល រួមមាន៖
-ក្អួត
-មានបញ្ហាដង្ហើម
-ងងុយគេង
-វង្វេងវង្វាន់ ឬបញ្ហាផ្លូវចិត្តផ្សេងទៀត
-ក្រហាយ ឬឡើងក្រហម នៅជុំវិញមាត់ និងបបូរមាត់
-ក្លិនដង្ហើមធុំក្លិនសារធាតុគីមី ដូចជាប្រេងសាំង ឬ ថ្នាំលាបផ្ទះ
បើគិតថាជាករណីពុល ត្រូវរកមើលភស្តុតាងជុំវិញ ដូច កំប៉ុងថ្នាំ ឬសម្បកថ្នាំទទេ ថ្នាំដែលខ្ចាយលើដី កន្លែងដែលឆេះ ស្នាមប្រឡាក់ និងក្លិន នៅលើខ្លួនឬនៅជុំវិញជនរងគ្រោះ។ ចំពោះក្មេង ត្រូវពិនិត្យបន្ថែមក្រែងគេ លាបឬបិត ថ្នាំពេទ្យអ្វីមួយ ឬលេបរបស់អីមួយដែលបណ្ដាលឲ្យពុល។
៣- ពេលណាដែលត្រូវរកជំនួយ?
ត្រូវហៅលេខសង្គ្រោះបន្ទាន់ភ្លាម (119) ប្រសិនបើជនរងគ្រោះមានអាការ៖
-ងងុយ ឬបាត់ស្មារតី
-មានបញ្ហាដង្ហើម ឬមិនដកដង្ហើម
-មិនអាចគ្រប់គ្រងអារម្មណ៍ ឬជ្រួលច្រាលខ្លាំង
-ប្រកាច់
-ជាការល្អ បើដឹងថាជនរងគ្រោះលេបថ្នាំ ឬសារធាតុអ្វីមួយ លើសកម្រិត ដោយមានបំណង ឬដោយចៃដន្យ (ក្នុងស្ថានភាពដូចនេះ ការពុល អាចបណ្ដាលមកពីប្រើកម្រិតច្រើន ហើយជាញឹកញាប់គឺប្រើជាមួយស្រា)។
ត្រូវហៅទៅអាជ្ញាធរក្នុងករណីដែល៖
-ជនរងគ្រោះមានស្ថានភាពនឹងនរ និងមិនមានចេញសញ្ញា
-ជនរងគ្រោះត្រូវបញ្ជូនទៅផ្នែកសង្គ្រោះបន្ទាន់ក្នុងតំបន់
ត្រូវពន្យល់ប្រាប់ពីរោគសញ្ញារបស់ជនរងគ្រោះ អាយុ ទម្ងន់ ថ្នាំផ្សេងៗ ដែលគាត់ប្រើ និងព័ត៌មានដែលអ្នកដឹងពីហេតុការពុលនេះ។ ព្យាយាមប៉ានស្មានកម្រិតជាតិពុលដែលអ្នកជំងឺបានលេបចូល និងរយៈពេលដែលជនរងគ្រោះប្រើ។ បើអាច យកដប កញ្ចប់ថ្នាំ ឬរបស់អ្វីមួយដែលដាក់ថ្នាំ ទៅឲ្យពេទ្យ និងអាជ្ញាធរគ្រប់គ្រងជាតិពុល។
៤- តើត្រូវធ្វើអ្វីខ្លះពេលកំពុងរងចាំការជួយសង្គ្រោះ?
ត្រូវធ្វើដូចខាងក្រោម រហូតដល់ជំនួយសង្គ្រោះមកដល់៖
-ករណីពុលដោយសារលេបអ្វីមួយ៖ ត្រូវយកចេញវត្ថុអ្វីក៏ដោយដែលនៅក្នុងមាត់។ បើការពុលនេះ ជាការពុលសារធាតុគីមី ឬសារធាតុសម្អាតនៅក្នុងផ្ទះ សូមអានព័ត៌មានដែលនៅលើប្រអប់ និងធ្វើតាម វិធីណែនាំដែលសរសេរលើនោះក្នុងករណីពុល។
-ករណីពុលលើស្បែក៖ ត្រូវដោះខោអាវដែលប្រឡាក់ជាតិពុល ចេញដោយពាក់ស្រោមដៃ។ លាងសម្អាតស្បែករយៈពេល ១៥-២០ នាទី ដោយប្រើទឹកស្អាត។
-ករណីជាតិពុលប៉ះភ្នែក៖ ត្រូវបាញ់ទឹកលាងភ្នែកថ្នមៗដោយប្រើទឹកត្រជាក់ ឬ ក្ដៅឧណ្ហៗ រយៈពេល២០នាទី ឬរហូតដល់ឡានសង្គ្រោះមកដល់។
-ករណីហឺតជាតិពុល៖ ត្រូវយកជនរងគ្រោះទៅកន្លែងដែលមានខ្យល់បរិសុទ្ធឲ្យលឿនតាមដែលអាច។
ប្រសិនបើជនរងគ្រោះ ក្អួត ត្រូវផ្អៀងក្បាលគេទៅម្ខាង ដើម្បីកុំឲ្យស្លាក់។
ត្រូវចាប់ផ្ដើមធ្វើការសង្គ្រោះសង្កត់ទ្រូង (CPR) ភ្លាម បើជនរងគ្រោះនៅមានដង្ហើម ដូចជាកម្រើក ដកដង្ហើម ឬក្អក។ ទាក់ទងទៅអាជ្ញាធរពាក់ព័ន្ធភ្លាម ដើម្បីទទួលបានការណែនាំដែលត្រឹមត្រូវ ឲ្យនរណាម្នាក់ជួយប្រមូល កំប៉ុងថ្នាំ កញ្ចប់ថ្នាំ ឬដបថ្នាំ ដែលមានបិទផ្លាក និងព័ត៌មានផ្សេងៗដែលទាក់ទងនឹងការពុលនេះ ផ្ញើទៅជាមួយក្រុមរថយន្តសង្គ្រោះ។
អត្ថបទពាក់ព័ន្ធ
- គន្លឹះសង្គ្រោះបឋមករណីប្រកាច់
- បញ្ហារមាស់ពេលយប់ និងវិធីដោះស្រាយ
- វិធីសង្គ្រោះបឋម បើកូនត្រូវឃ្មុំ ឬឪម៉ាល់ទិច
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបលផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា ធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]