ឆក់ខ្សែភ្លើង ជាករណីគ្រោះថ្នាក់ឧស្សាហ៍កើតមានបំផុត ខណៈកម្រិតគ្រោះថ្នាក់ អាស្រ័យលើចរន្តភ្លើង និងកម្រិតវ៉ុលខ្ពស់ ឬទាប អាចបណ្តាលឲ្យស្លាប់ភ្លាមៗ។ យ៉ាងណា បើយើងមិនធ្លាប់ដឹង ឬស្វែងយល់ពីវិធីសង្គ្រោះបឋមករណីឆក់ខ្សែភ្លើងនោះ ហើយចង់ចូលទៅជួយជនរងគ្រោះ យើងខ្លួនឯងក៏អាចក្លាយជាជនរងគ្រោះម្នាក់ទៀត។ ហេតុនេះ “Hello គ្រូពេទ្យ’ នឹងណែនាំគ្នាយើង ឲ្យយល់ និងចេះពីវិធីសង្គ្រោះបឋមករណីឆក់ខ្សែភ្លើង ដើម្បីចៀសផុតពីគ្រោះថ្នាក់ខ្លួនយើង និងអាចសង្គ្រោះជីវិតមនុស្សបាន។
មិនត្រូវប៉ះជនរងគ្រោះដោយផ្ទាល់នោះទេ បើឃើញថា ជនរងគ្រោះ នៅតែប៉ះជាមួយខ្សែភ្លើង ព្រោះចរន្តអគ្គិសនីអាចឆ្លងមកឆក់យើងបាន។
ខលទៅ លេខសង្គ្រោះបន្ទាន់ ១១៩ ដើម្បីមកជួយភ្លាម បើជនរងគ្រោះឆក់ខ្សែភ្លើងមាន កម្រិតវ៉ុល ខ្ពស់ ឬត្រូវរន្ទះបាញ់។ មិនត្រូវទៅជិត ខ្សែភ្លើងនោះទេ រហូតទាល់តែបិទថាមពលរួច (បិទបារែត)។ ខ្សែភ្លើងប្រើដើម្បីរត់ថាមពលអគ្គិសនីខ្លាំង ជាទូទៅ គឺមិនមានរុំជ័រពីក្រៅទេ ដូចនេះត្រូវនៅឲ្យឆ្ងាយពីវា យ៉ាងហោច ៦ម៉ែត្រ ឬនៅឲ្យឆ្ងាយជាងនេះ បើខ្សែនោះមិននៅស្ងៀម ហើយបែកផ្កាភ្លើង។
៣- ជំហានទី ៣
ត្រូវដាក់ជនរងគ្រោះនៅក្នុងស្ថានភាពសុវត្ថិភាព លើកលែងតែស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ជំហានដំបូង ត្រូវជម្លៀសជនរងគ្រោះចេញពីកន្លែងឆក់ ឲ្យលឿនតាមដែលអាចធ្វើបាន។ វិធីល្អបំផុត គឺត្រូវបិទប្រភពថាមពលភ្លើង ដូចជា ដកឌុយភ្លើង ឬបិទបារែតភ្លើងតែម្ដង។ បើមិនអាចធ្វើបាន ត្រូវព្យាយាមប្រើវិធីផ្សេងទៀត ដើម្បីយកជនរងគ្រោះចេញ ដោយប្រើសម្ភារៈមិនឆ្លងចរន្ត (Insulating material) ដូចជាដំបងឈើជាដើម។
អត្ថបទពាក់ព័ន្ធ៖
បន្ទាប់ពីជម្លៀសជនរងគ្រោះហើយ បើជននោះសន្លប់ ត្រូវហៅទៅរថយន្តសង្គ្រោះបន្ទាន់ភ្លាម លើកលែងតែមានគ្នាយើងណាម្នាក់ ដឹងពីមូលដ្ឋានគ្រឹះ និងចេះធ្វើវិធីសង្គ្រោះបឋមប៉ុណ្ណោះ ទើបអាចបន្តការសង្គ្រោះបាន។
៥- ជំហានទី ៥
ពេលរងគ្រោះដឹងស្មារតី ហើយមើលទៅប្រសើរក៏ដោយត្រូវពិនិត្យស្ថានភាពដែរ ដោយសារតែឥទ្ធិពលឆក់ អាចនឹងមិនបង្ហាញភ្លាមៗទេ។ ក្នុងករណីធ្ងន់ធ្ងរខ្លាំង ការឆក់ខ្សែភ្លើង អាចនឹងបង្កឲ្យមានស្ថានភាពមួយហៅថា Electroporation ដែលកោសិកានៅក្នុងរាងកាយ ខូចធ្លុះធ្លាយ នាំឲ្យជាលិកាងាប់ ខណៈបញ្ហាច្រើនជាងនេះ អាចមាន រលាកជ្រៅ ខូចសាច់ដុំ និងបាក់ឆ្អឹងទៀតផង។
៦- ជំហានទីប្រាំ ៦
ប្រព័ន្ធចរន្តភ្លើង ទាំងនៅផ្ទះ ឬនៅកន្លែងការងារ គួរប្រើឌីស្យុងទ័រ (RCD) ព្រោះអាចការពារពីគ្រោះថ្នាក់ឆក់ខ្សែភ្លើងបាន។ ទោះបីមិនអាចធានាសុវត្ថិភាពពេញលេញ តែអាចកំណត់ពេលចរន្តរត់នៅក្នុងរាងកាយ នៅពេលយើងប៉ះប្រភពអគ្គិសនី។ មានការណែនាំឲ្យប្រើឌីស្យុងទ័រនៅពេលមានឧបករណ៍អគ្គិសនីណាមួយនៅក្នុងសួនច្បារ ហើយឌីសុងទ័រគួរតែគ្របក្នុងប្រអប់មួយ ដើម្បីគ្រប់គ្រងភ្លើងនៅក្នុងផ្ទះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕