មិនថាមនុស្សតូច ឬធំឡើយ ភាគច្រើនប្រាកដជាធ្លាប់ជួបបញ្ហាស្លាក់ឆ្អឹងត្រី ហើយសម្រាប់អ្នកមិនដឹងពីវិធីបំបាត់ ឬបន្តទុកប្រយ័ត្នជួបបញ្ហាធំ។ ដូចនេះគួរតែមកស្វែងយល់ជាមួយវេជ្ជបណ្ឌិត ហម សីលា ឯកទេសត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង ដូចខាងក្រោមនេះ។
លោកវេជ្ជបណ្ឌិតបានឲ្យដឹងថា ការដែលមានឆ្អឹងត្រីស្លាក់ជាប់ ហើយមិនយកចេញអាចក្លាយទៅជាខ្ទុះជុំវិញក។ ក្នុងស្ថានភាពបែបនេះ ពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ វាវិវត្តទៅជាខ្ទុះអាប់សែ រហូតប្រឈមដល់ការបង់ជីវិតក៏មាន។
គ្រូពេទ្យឯកទេសត្រចៀក ច្រមុះ បំពង់ករូបនេះបានឲ្យដឹងទៀតថា អ្នកមានបញ្ហាស្លាក់ឆ្អឹងត្រី គួរតែប្រញាប់មកមន្ទីរពេទ្យ ដើម្បីឲ្យគ្រូពេទ្យមានបច្ចេកទេសចាប់យកចេញ។ ចំណែកវិធីចាប់យកចេញ គឺគេប្រើម៉ាស៊ីនអង់ដូស្កូប ដោយប្រើតេលេស្ដូបតាមលេខ ដើម្បីលូកដកចេញមកក្រៅ ប្រសិនបើឆ្អឹងនៅផ្នែកខាងលើបំពង់ក។
អត្ថបទពាក់ព័ន្ធ៖
- បើក្មេងស្លាក់អីមួយក្នុងមាត់ ប៉ាម៉ាក់ត្រូវធ្វើម៉េច?
- មូលហេតុចម្បងៗ ធ្វើឲ្យកូនក្មេងងាយកើតអំបៅអំបែក
ប៉ុន្តែបើករណីឆ្អឹងចូលដល់បំពង់អាហារ ពេទ្យនឹងប្រើថ្នាំសន្លប់ ដើម្បីប្រើឧបករណ៍លូកចូលទៅដល់ក្នុង ដកឆ្អឹងចេញក្រៅ។ ក្នុងករណីដែលឆ្អឹងត្រីមិនទាក់ យើងអាចញ៉ាំបាយ ឬចេកហើយលេប ដើម្បីឲ្យវាធ្លាក់ចូលទៅក្នុងពោះ ប៉ុន្តែបើវាជាប់ជ្រៅហើយនោះ ទោះញ៉ាំអ្វីក៏មិនអាចទៅបានដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]