backup og meta

ពេលរបួស ​បិទបង់ស្អិតឲ្យជិត និងទុកចំហ មួយណាឆាប់ជាជាង?

ពេលរបួស ​បិទបង់ស្អិតឲ្យជិត និងទុកចំហ មួយណាឆាប់ជាជាង?

របួសខាងក្រៅ អាច​កើតឡើង​ដោយ​ការមុត ឬប៉ះទង្គិច​ជាមួយ​វត្ថុ​អ្វីមួយ ដែល​បណ្ដាល​ឲ្យដាច់ ឬរលាត់​ស្បែក។ បើរបួស​ស្រាល គ្នាយើង​ភាគច្រើន តែងតែ​ព្យាបាល​ដោយ​ខ្លួនឯង តាមរយៈ​ការ​លាបថ្នាំ បិទ​បង់ស្អិត ឬរុំបង់​លើ​មុខរបួស​ជាដើម។

ពាក់ព័ន្ធ​នឹង​ការថែទាំ​មុខរបួស​នេះ មាន​ខ្លះថា ការ​ទុកមុខរបួស​ឲ្យ​ត្រូវ​ខ្យល់ ឬបរិយាកាស​ខាងក្រៅ ទើប​ឆាប់ជា។ តែតាម​កាសែត​វេជ្ជសាស្ត្រ WebMD បញ្ជាក់​ថា នេះមិនត្រឹមត្រូវ​ទេ។ ការ​បិទ​បង់ស្អិត អាច​ជួយ​ការពារ​ការ​ប៉ះ​ជាមួយ​ខោអាវ ធូលី ឬបាក់តេរី ហើយ​ជួយ​ឲ្យ​របួស ឆាប់​ជាសះស្បើយ។ ជាងនេះ​ទៅ​ទៀត ការប្រើ​បង់ស្អិត ឬបង់រុំ ជួយ​ឲ្យ​មុខរបួស ឆាប់​ភ្ជិត​ជាប់​គ្នា​ទៀត។ ដើម្បី​កាត់បន្ថយ​ការប្រឈម​ឆ្លងមេរោគ យើងត្រូវ​សម្អាត​មុខរបួស មុន​បិទ​បង់ស្អិត ឬរុំបង់។

ចំណែក​ការ​បក​បង់ស្អិត​វិញ យើង​ត្រូវ​បកវា​ដោយ​យឺតៗ ដើម្បី​កុំឲ្យ​របក​ក្រមរ​លើ​មុខ​របួស ឬ​​រហែក​មុខរបួស​ឡើងវិញ។ ប៉ុន្ដែ​បើសិន​បង់ស្អិត ស្អិតជាប់​នឹង​ក្រមរ ពិបាក​បកចេញ​ពី​មុខរបួស យើង​អាច​បន្តក់​ទឹកក្តៅ​ឧណ្ហៗ ដើម្បី​ឲ្យ​ក្រមរ​ទន់ និង​ស្រួល​បក​បង់ស្អិត។

ជាមួយ​គ្នា​នេះ ការ​រក្សា​សំណើម​លើ​របួស ក៏ជួយ​ឲ្យ​ការ​ព្យាបាល ឆាប់ជាសះស្បើយ ហើយ​បង់ស្អិត មិន​ស្អិត​ជាប់​នឹង​មុខរបួស​ផងដែរ ជាពិសេស​សម្រាប់​របួសធំៗ ឬ​ការរលួត។ យើង​ក៏អាច​លាបប្រេង​ថ្នាំ (Ointment) ដើម្បី​បង្ការ​ការ​ឆ្លងមេរោគ​ផងដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.webmd.com/first-aid/ss/slideshow-wound-care-dos-and-donts?fbclid=IwAR1T7AqQ1h94VmMJv-DTCr1Z9RlbKrgawqUBY4cSjnMidDcwZJkvPgMgLkc

កំណែ​ប្រែបច្ចុប្បន្ន

08/10/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ការជក់បារី បង្កផលប៉ះពាល់ច្រើនដល់សុខភាពស្បែក

ហេតុអ្វីស្រ្តីពពោះនិងក្មេងៗចាំបាច់ត្រូវប្រើទឹកលាងដៃសម្លាប់មេរោគពិសេសលើសធម្មតា?


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 08, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម