តេតាណូស គឺជាជំងឺដ៏ធ្ងន់ធ្ងរមួយដែលបង្កឡើងដោយបាក់តេរី (Clostridium tetani) ធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ ជាហេតុនាំឲ្យមានការកន្ត្រាក់សាច់ដុំ និងមានការឈឺចាប់ខ្លាំង ជាពិសេស សាច់ដុំថ្គាម និងក។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានឲ្យដឹងថា ជំងឺតេតាណូសអាចប៉ះពាល់ដល់ផ្លូវដង្ហើម រហូតគំរាមកំហែងដល់អាយុជីវិតរបស់យើង។
ជំងឺតេតាណូសបង្កឡើងដោយសារការមុតរបស់មុតស្រួច ច្រែះចាប់ ដូចជាកាំបិត ពូថៅ កន្ត្រៃដែលមានផ្ទុកមេរោគនោះនៅជាមួយ ហើយមួយវិញទៀតមកពីការកាត់ទងផ្ចិតរបស់ទារកជាមួយរបស់មិនស្អាតជាដើម។ នៅពេលដែលជាតិពុលរបស់មេរោគតេតាណុសទៅតោងនឹងសរសៃប្រសាទ វាមិនអាចផ្ដាច់ចេញវិញបាននោះទេ។ ដូចនេះហើយប្រសិនបើកើតជំងឺនេះ គឺអាចមានជាប់រហូតក្នុងជីវិតរបស់យើងប្រសិនជាមិនមានការតភ្ជាប់ប្រព័ន្ធប្រសាទថ្មី ហើយទោះទៅចាក់វ៉ាក់សាំងតេតាណូសក៏គ្មានប្រសិទ្ធភាពដែរ។
ព្រោះតែបែបនេះហើយទើបពេទ្យតម្រូវឲ្យយើងចាក់វ៉ាក់សាំងប្រភេទនេះ ជាពិសេសទារក និងស្ត្រីពពោះ ដើម្បីចៀសវាងការមុតដោយប្រការណាមួយ។ ចំណែកផលវិបាកនៃជំងឺតេតាណូសនេះ មានដូចជា៖
បាក់ឆ្អឹង៖ ការកន្ទ្រាក់សាច់ដុំធ្ងន់ធ្ងរពេក អាចបណ្ដាលឲ្យឆ្អឹងកងខ្នង និងឆ្អឹងដទៃទៀត។
ពិការ៖ ការព្យាបាលជំងឺតេតាណូស គឺពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំងងុយគេង ដើម្បីគ្រប់គ្រងសាច់ដុំមិនឲ្យកន្ត្រាក់។
ចំពោះទារកវិញ ជំងឺតេតាណូសអាចបណ្ដាលឲ្យប៉ះពាល់ដល់ខួរក្បាល ដែលនាំឲ្យមានបញ្ហាសតិមិនគ្រប់គ្រាន់ ឬពិការខួរក្បាល។
ជំងឺតេតាណូសធ្ងន់ធ្ងរ អាចជំរុញសាច់ដុំឲ្យកន្ត្រាក់ជាប់ ដែលប៉ះពាល់ដល់ការដកការដង្ហើម ដែលពេលណាមួយ អ្នកមិនអាចដកដង្ហើមបានទាំងស្រុងតែម្ដង។ បញ្ហាផ្លូវដង្ហើម គឺជាមូលហេតុទូទៅបំផុតនៃការស្លាប់ កង្វះអុកស៊ីសែនក៏អាចនាំឲ្យគាំងបេះដូង និងស្លាប់បាន។
អត្ថបទពាក់ព័ន្ធ៖
- កាលវិភាគចាក់វ៉ាក់សាំងតេតាណុសពេលពពោះ ដើម្បីការពារទាំងម្តាយនិងកូន
- នេះជាផលវិបាកនៃជំងឺតេតាណុស ម៉ាក់ប៉ាត្រូវនាំកូនទៅចាក់វ៉ាក់សាំងការពារ
- បើកូនមុត រលាត់ស្បែកខ្លាំង ធ្វើម៉េចបង្ការមិនឲ្យកើតតេតាណូស?
- ធ្លាប់ឮពីជំងឺ ស្កន់ម្តាយដើម អត់ ហេតុអីគេហៅឈ្មោះបែបហ្នឹង?
- នេះជាប្រភេទវ៉ាក់សាំង ត្រូវចាក់ពេលពពោះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]