ស្រីគ្នាយើងមួយចំនួនពិបាកសម្រេចចិត្តក្នុងការជ្រើសរើសវិធីបំបាត់រោមនៅលើដងខ្លួន ឮតែអ្នកនៅជុំវិញខ្លួនថា បកល្អជាង អ្នកខ្លះថាកោរល្អជាង មិនដឹងជាធ្វើតាមវិធីណាទើបល្អ។ ខាងក្រោមនេះជាបទពិសោធន៍ដែលចែករំលែកពីស្រីៗគ្នាយើង មានទាំងការកោរ និងបករោម៖
– កញ្ញា សៀង សេរីរដ្ឋា ជានិស្សិតនៅសកលវិទ្យាល័យជាតិគ្រប់គ្រង បានឲ្យដឹងថា “សម្រាប់ខ្ញុំ ការបកល្អជាង ព្រោះថា វាអត់ធ្វើឲ្យរន្ធរោមធំ ហើយរោមអត់ឆាប់ដុះមកវិញដូចការកោរទេ’។
-បងស្រី វុទ្ធី ជាស្រ្តីមេផ្ទះម្នាក់ដែរ រស់នៅភ្នំពេញបានឲ្យដឹងដែរថា “ពេលខ្លះការបកក៏ល្អជាងទៅ ពេលខ្លះការកោរក៏ល្អជាង ព្រោះចំពោះខ្ញុំ គ្មានវិធីណាល្អជាងមួយណាទេ វិធីទាំងពីរសុទ្ធតែបំបាត់រោមបានល្អដូចគ្នា’។
-បងស្រី ថវារ៉ា ជាស្រ្តីមេផ្ទះ នៅរាជធានីភ្នំពេញបានប្រាប់ថា អ្នកខ្លះគិតថា ការកោររោមដៃជើង មិនល្អដូចជាការបកទេ តែតាមពិតទៅ មិនថាកោរ ឬបកទេ វាល្អមួយបែបម្នាក់ ប៉ុន្តែចំពោះវិធីទាំងពីរនេះសុទ្ធតែមានផលល្អ និងអាក្រក់រៀងៗខ្លួន។
ផលល្អនៃការបក៖
– រោមមិនឆាប់ដុះ
– ពេលដុះមក រោមដុះស្តើងៗជាងមុន។
ផលអាក្រក់នៃការបក៖
– ចំណាយលុយច្រើន
- មានការឈឺចាប់
– អាចរលាកស្បែក
– អាចឡើងក្រហម
- រោមអាចដុះក្នុងស្បែក។
អត្ថបទពាក់ព័ន្ធ៖
- ស្តាប់ហេតុផលនេះហើយ ប្រុសៗគួរពិចារណាកោររោមក្លៀកឲ្យស្អាតដូចស្រីៗដែរទៅ!
- ប្រុសៗមានទម្លាប់អាក្រក់ទាំងនេះ ស្រីៗអត់ចូលចិត្តទេ
ផលល្អនៃការកោរ៖
– ចំណាយពេលតិច លឿន
– គ្មានការឈឺចាប់
– សាមញ្ញ ចំណាយលុយតិច។
ផលអាក្រក់នៃការកោរ៖
– រោមឆាប់ដុះមក
– អាចមុតស្បែកដៃជើង
– ឡើងពកកន្ទួល
– រោមអាចដុះក្នុងស្បែក។
និយាយរួម វិធីទាំងពីរសុទ្ធតែជាវិធីល្អក្នុងការកម្ចាត់រោមលើដងខ្លួន ហើយវាល្អមិនល្អគឺអាស្រ័យទៅលើការរស់នៅរបស់សាមីខ្លួនផ្ទាល់ ដោយសារគ្នាយើងខ្លះ គ្មានពេលសម្រាប់ការបក ឬខ្លះទៀត ចង់រកវិធីសាមញ្ញហើយលឿន។
អត្ថបទពាក់ព័ន្ធ៖
- ចង់ឲ្យសក់មានសុខភាពល្អ កុំរំលងអាហារ ៩ ប្រភេទនេះ
- ជ្រុះសក់ ប្រើអីក៏មិនត្រូវ អាចសាកល្បងវិធីសាស្ត្រនេះ
- ស្រីៗគួរដឹង! របៀបតរោមភ្នែកឲ្យស្អាត ហើយសុវត្ថិភាព
- តិចនិកជម្រុះរោមបែបធម្មជាតិមានប្រសិទ្ធភាព និងសុវត្ថិភាព តែស្រីៗអត់សូវដឹង!
- តរោមភ្នែកឃើញស្អាត តែលំបាកបែបនេះ អ្នកមិនទាន់សាកអាចលែងចង់
- ចង់បានក្រចកស្អាត និងសុខភាពល្អ កុំភ្លេចអនុវត្តវិធីទាំងនេះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]