“លាងដៃនឹងសាប៊ូមុនពេលញ៉ាំអាហារ ឬក្រោយប្រើបង្គន់ បើគ្មានសាប៊ូ កុំទុកយូរត្រូវលាងនឹងផេះ’ ជឿថា គ្នាយើងមួយចំនួនច្បាស់ជាធ្លាប់បានឮការផ្សព្វផ្សាយពីទម្លាប់ល្អធ្វើអនាម័យដៃបែបនេះកាលពីរាប់ឆ្នាំមុនមក។ ជាទូទៅ ផេះតែងតែត្រូវយើងទុកចោលលើដី មើលទៅកខ្វក់ ប៉ុន្តែ ផេះពិតជាអាចសម្លាប់មេរោគលើដៃយើងបានដូចសាប៊ូមែន ឬយ៉ាងណា?
នៅក្នុងប្រទេសខ្សត់ ឬកំពុងអភិវឌ្ឍន៍ ផេះត្រូវបានផ្សព្វផ្សាយជាញឹកញាប់ថា អាចយកមកលាងដៃសម្លាប់មេរោគជំនួសសាប៊ូបាន។ ក្នុងគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក (WHO) ក៏មានបញ្ជាក់ថា បច្ចុប្បន្ន យើងអាចយកផេះមកលាងដៃបាន ក្នុងករណីដែលមិនមានសាប៊ូ។ ដូចនឹងសាប៊ូដែរ ផេះត្រូវបានគេរកឃើញថា ជាភ្នាក់ងារសម្លាប់មេរោគ (alkaline) និងជួយឲ្យដៃយើងស្អាត។
តើលាងដៃនឹងផេះអាចសម្លាប់វីរុសកូវីដ-១៩ បានឬអត់?
ឥឡូវនេះ វិធានការការពារជំងឺកូវីដ-១៩ចាំបាច់មួយនោះគឺការលាងដៃជាមួយសាប៊ូសម្លាប់មេរោគឲ្យបានញឹកញាប់។ ទាក់ទងនឹងការប្រើផេះ លាងដៃជំនួសសាប៊ូអាចសម្លាប់វីរុសកូវីដ-១៩បានឬក៏អត់នោះ នៅមិនទាន់មានការសិក្សាច្រើនទេ ដែលអាចជាភស្តុតាងបញ្ជាក់ពីការលើកឡើងនេះ។ ម៉្យាងវិញទៀត ផេះក៏មិនមែនល្អទាំងអស់ដែរ ព្រោះវាក៏អាចមានផ្ទុកមេរោគ ឬសារធាតុពុល ហើយសារធាតុគីមីនៅក្នុងផេះក៏អាចធ្វើឲ្យស្បែកយើងស្ងួត ប្រេះ ឬខូច បើយើងប្រើវាញឹកញាប់ពេក។
ត្រូវចាំថា ការលាងដៃនឹងផេះអាចធ្វើឲ្យយើងមានអារម្មណ៍ថាមិនស្អាត និងធុំក្លិនមិនក្រអូបដូចពេលយើងប្រើសាប៊ូទេ។ ហេតុនេះហើយ ការប្រើផេះគួរតែប្រើនៅក្នុងករណីចាំបាច់ដែលយើងគ្មានសាប៊ូ ឬជែលអាល់កុលលាងដៃប៉ុណ្ណោះ។
[embed-health-tool-bmi]