ជាទូទៅ ស្ត្រីពពោះត្រូវបានណែនាំឲ្យញ៉ាំអាហារដែលសំបូរទៅដោយវីតាមីន និងជាតិរ៉ែ។ ក្នុងចំណោមផ្លែឈើទាំងឡាយដែលស័ក្ដិសមសម្រាប់ស្ត្រីពពោះ ផ្លែឈឺរីគឺជាផ្លែឈើដែលមានគុណប្រយោជន៍យ៉ាងច្រើន ពីព្រោះវាគឺជាប្រភពដ៏ល្អនៃវីតាមីនC។ យ៉ាងណាមិញ ម៉ាក់ៗមួយចំនួនក៏ជួបបញ្ហាអាលែកហ្ស៊ីជាមួយនឹងផ្លែឈឺរីផងដែរ។ ក្នុងករណីដែលយើងមិនមានបញ្ហាអាលែកហ្ស៊ីនឹងផ្លែឈើមួយប្រភេទនេះ ម៉ាក់ៗគប្បីយល់ដឹងអំពីអត្ថប្រយោជន៍ និងផលប៉ះពាល់ ដើម្បីជៀសវាងបញ្ហាសុខភាពផ្សេងៗអំឡុងពេលពពោះ។