backup og meta

រឿងទាំង ​៦​យ៉ាង​​នេះ​ អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 25, 2021

    រឿងទាំង ​៦​យ៉ាង​​នេះ​ អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    នៅ​អំឡុង​ពេល​មាន​គភ៌​ ម៉ាក់​ៗ​ចាំបាច់​​យក​ចិត្ត​ទុក​ដាក់​ទៅ​នឹង​របប​អាហារ​​ និង​សកម្មភាព​រាងកាយ​​ដើម្បី​​ឲ្យ​កូន​ក្នុង​ផ្ទៃ​ ក៏​ដូចជា​ខ្លួន​ឯង​មាន​សុខភាព​ល្អ​។​ ពិត​ណាស់​ ​ឥរិយាបថ​ណា​មួយ​នៅ​ក្នុង​អំឡុង​ពេល​នេះ​ សុទ្ធ​តែ​ផ្ដល់​ផល​ប៉ះពាល់​ដល់​កូន​។​ ដូច្នេះ​ហើយ​ ​ម៉ាក់​គប្បី​ប្រុង​ប្រយ័ត្ន​នៅ​ក្នុង​ការ​ធ្វើ​សកម្មភាព​ទាំង​នេះ​។

    ១. សូ​ណា​

    កម្ដៅ​ខ្លាំង​នៅ​ក្នុង​សូណា​គឺ​ជា​ការ​ព្រួយ​បារម្ភ​ដ៏​ធំ​មួយ​ នៅ​អំឡុង​ពេល​មាន​គភ៌​។​ វា​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ធូរ​ស្រាល​​ក៏​ពិត​មែន​ ប៉ុន្តែ​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ ពីព្រោះ​​ទារក​មិន​អាច​គ្រប់គ្រង​សីតុណ្ហភាព​រាងកាយ​​ នៅ​ពេល​ដែល​ពួក​គេ​នៅ​ក្នុង​ផ្ទៃ​បាន​ឡើយ​។ យោង​តាម​ការ​សិក្សា​មួយ​ចំនួន​ បាន​បង្ហាញ​ថា ​កម្ដៅ​នៃ​សូណា​អាច​បណ្ដាល​ឲ្យ​កូន​​កើត​មាន​​​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​មួយ​ចំនួន​នៅ​ថ្ងៃ​អនាគត ដូចជា​បញ្ហា​ខួរ​ក្បាល​ និង​ខួរ​ឆ្អឹង​ខ្នង​។ ​

    ២. ញ៉ាំ​ជាតិ​ស្ករ​ច្រើន​ជ្រុល​

    ជា​មួយ​គ្នា​នេះ​ដែរ​ ម៉ាក់​ៗ​ដែល​ញ៉ាំ​ជាតិ​ស្ករ​ច្រើន​នៅ​អំឡុង​ពេល​មាន​គភ៌​ ​អាច​បណ្ដាល​ឲ្យ​ក្មេង​មាន​បញ្ហា​ពិបាក​ក្នុង​ការ​​រៀន​សូត្រ​​ និង​ការ​ចងចាំ​​។​ ដូច្នេះ​ហើយ​ ប្រសិនបើ​យើង​ចង់​ញ៉ាំ​របស់​ផ្អែម​ គួរ​ជ្រើសរើស​ផ្លែឈើ​ជំនួស​វិញ​​ និង​កាត់​បន្ថយ​​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ច្រើន​

    ៣. ឈ្លោះ​​ប្រកែក​គ្នា​ និង​ស្រែក​ខ្លាំង​ៗ​​

    ការ​ឈ្លោះ​ប្រកែក​គ្នា​អាច​បណ្ដាល​ឲ្យ​យើង​មាន​ការ​ថប់បារម្ភ​ និង​បាក់​ទឹក​ចិត្ត​ ហើយ​វា​ក៏​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ផង​ដែរ ជា​ពិសេស​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​ខួរ​ក្បាល​របស់​កូន។​ ម្យ៉ាង​វិញ​ទៀត​ ការ​ស្រែក​ក៏​អាច​​ផ្ដល់​ផល​អាក្រក់​ដល់​ម៉ាក់​ៗ​ដូច​គ្នា​ ដូចជា​​នាំ​​ឲ្យ​​យើង​ឈឺ​ក្បាល​ ចង្អោរ និង​មាន​បញ្ហា​ដំណេក​។ ​ដូច​នេះ​ យើង​គប្បី​សម្រាក​ឲ្យ​បាន​ច្រើន​ គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ធ្វើ​សមាធិ ​និង​ដើរ​លំហែ។

    ៤. យំ

    ទន្ទឹម​នឹង​នេះ​ ការ​យំ​អំឡុង​ពេល​មាន​ផ្ទៃពោះ​ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ពីព្រោះ​​យើង​អាច​នឹង​មាន​ការ​ប្រែប្រួល​​អារម្មណ៍​អំឡុង​ពេល​នេះ​។​ ប៉ុន្តែ​​ម៉ាក់​ៗ​គប្បី​យក​ចិត្ត​ទុក​ដាក់​​ឲ្យ​បាន​ដិតដល់​ចំពោះ​រោគ​សញ្ញា​ផ្សេង​ៗ​ដូចជា​​បាត់បង់​ចំណង់​អាហារ​ មាន​អារម្មណ៍​ខុស​ឆ្គង​ គេង​ច្រើន​ និង​បាត់បង់​ចំណាប់​អារម្មណ៍​ក្នុង​ការ​ធ្វើ​សកម្មភាព​ផ្សេង​ៗ​ ពីព្រោះ​​ទាំង​នេះ​ ជា​សញ្ញា​នៃ​ការ​បាក់​ទឹក​ចិត្ត​ ដែល​អាច​នាំ​មក​នូវ​ផលវិបាក​ធ្ងន់ធ្ងរ​។ នៅ​ក្នុង​ករណី​ដែល​រោគ​សញ្ញា​ទាំង​នេះ​មាន​រយៈពេល​លើស​ពី​២​សប្ដាហ៍​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូ​ពេទ្យ​ជំនាញ​។

    ថែរក្សាគភ៌២

    ៥. មាន​បញ្ហា​ដំណេក​

    យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ ៧៨%​នៃ​ស្ត្រី​ពពោះ​​មាន​បញ្ហា​​​គេង​មិន​លក់​ ដែល​អាច​បណ្ដាល​ឲ្យ​ម៉ាក់​ៗ​មាន​អារម្មណ៍​មិន​ល្អ​ និង​ចង្អោរ​។​ នៅ​ពេល​ដែល​យើង​គេង​បាន​តិច​ជាង​៦​ម៉ោង​ក្នុង​មួយ​យប់​ ការ​សម្រាល​កូន​ក៏​មាន​រយៈពេល​យូរ​ផង​ដែរ​។​ ហេតុ​នេះ​ហើយ​ ស្រីៗ​យើង​គប្បី​រៀបចំ​ផែនការ​គេង​ ធ្វើ​លំហាត់​ប្រាណ​យ៉ាង​ហោច​ណាស់​៣០​នាទី​ក្នុង​មួយ​ថ្ងៃ​ ​ព្រម​ទាំង​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​។​ ប្រសិនបើ​យើង​​គេង​មិន​លក់​ ចូរ​កុំ​ព្យាយាម​ដាក់​សម្ពាធ​ដល់​ខ្លួន​ឯង​ ហើយ​សាកល្បង​អាន​សៀវភៅ​ ដោយ​មិន​​បញ្ចេញ​​សកម្មភាព​​ខ្លាំង​ៗ​​នៅ​អំឡុង​ពេល​ជិត​គេង​ ទើប​ជា​ការ​ប្រសើរ​។

    ៦. ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​ច្រើន​ជ្រុល​

    នៅ​ពេល​ម៉ាក់​ៗ​ញ៉ាំ​កាហ្វេ​ ចូរ​ចងចាំ​ថា​ជាតិ​កាហ្វេអ៊ីន​អាច​ឆ្លងកាត់​សុក​ និង​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​របស់​ទារក​។​ យោង​តាម​ការ​សិក្សា​មួយ​​បាន​បង្ហាញ​ថា​ ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​ច្រើន​ជ្រុល​ប្រចាំ​ថ្ងៃ​ អាច​ជះ​ឥទ្ធិពល​​អវិជ្ជមាន​ដល់​ទារក​ក្នុង​ផ្ទៃ។​ ជា​ពិសេស​​ ម៉ាក់​ៗ​ដែល​ញ៉ាំ​កាហ្វេ​​ចំនួន​៨​ពែង​ ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ​ អាច​បង្កើន​ហានិភ័យ​កូន​ស្លាប់​ក្នុង​ផ្ទៃ។​ ការ​កាត់​បន្ថយ​​ជាតិ​កាហ្វេ​អ៊ីន​នៅ​ក្នុង​អំឡុង​ពេល​នេះ​ គឺ​ជា​រឿង​ចាំបាច់​បំផុត​។​ ដូច្នេះ​ហើយ​ ម៉ាក់​ៗ​គួរ​ញ៉ាំ​តែ​១​ពែង ទៅ​២​ពែង​នៅ​ក្នុង​មួយ​ថ្ងៃ​ ក៏​គ្រប់គ្រាន់​ហើយ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 25, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម