backup og meta

៣ ហានិភ័យជួបញឹកញាប់ ពេលសម្រាលកូនដោយវះកាត់ ម៉ាក់ៗគួរដឹង!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 05, 2023

    ៣ ហានិភ័យជួបញឹកញាប់ ពេលសម្រាលកូនដោយវះកាត់ ម៉ាក់ៗគួរដឹង!

    ការ​វះកាត់​សម្រាល​កូន ជា​វិធី​សម្រាល​មួយ​ដែល​ស្ត្រី​ពពោះ​មួយ​ចំនួន​ជ្រើស​រើស​យក ក្រៅ​ពី​សម្រាល​ដោយ​ធម្មជាតិ ព្រោះ​ខ្លាច​ឈឺចាប់ ឬ​មាន​ឧបសគ្គណា​មួយ​មិន​សម្រាល​តាម​ធម្មជាតិ​បាន។ ក្នុង​អំឡុង​ពេល​វះកាត់ សរីរាង្គ​ក្នុង​ពោះ​នៅ​ក្បែរ​ស្បូន ​ដូចជា ពោះវៀន ផ្លូវបញ្ចេញទឹកនោម ប្លោកនោម សរសៃឈាម​តូច​ៗអាច​នឹង​ត្រូវ​ប៉ះ​ទង្គិច ​និង​ត្រូវ​រង​របួស ដំបៅ ជាំ ឬរលាក។

    តាម​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​បាន​ឲ្យ​ដឹង​ថា ថ្វី​បើ​ជា​ការ​កម្រ​ក៏​ដោយ​តែ​ការប៉ះពាល់ដល់សរីរាង្គក្បែរស្បូន អាច​កើត​ឡើង​បាន​ប្រសិន​បើ​មាន​ការ​ជ្រុលជ្រួស​បន្តិច និង​ជាយថាហេតុ​ណា​មួយ។ ម៉ាក់​ៗ​ពពោះ​មួយ​ចំនួន​គិត​ថា ការ​សម្រាល​កូន​ដោយ​វះ​កាត់​ស្រួល​ជាង​ការ​សម្រាល​កូន​ដោយ​ធម្មជាតិ ប៉ុន្តែ​សុខភាព​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​កើត​ឡើង​ដោយ​ការ​វះកាត់​សម្រាល​ញឹកញាប់​ប៉ុន្មាន​នេះ។

    ១. ហានិភ័យ​នៃ​ការ​ហូរ​ឈាម​ធ្ងន់ធ្ងរ

    នៅ​ក្នុង​ករណី​មាន​ការ​ហូរ​ឈាម​ច្រើន​ខុស​ប្រក្រតី​ចេញ​ពី​ស្បូន​ដែល​អាច​ប៉ះពាល់​ដល់​ជីវិត​ម៉ាក់​ៗ​ឆ្លង​ទន្លេ។ ២៤ម៉ោង​ដំបូង​ជា​ពេល​វេលា​ដែល​មាន​ការ​ឈឺ​ចុកចាប់​ខ្លាំង​ណាស់ និង​ទាមទារ​ឲ្យ​មាន​ការ​ផ្ដល់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់។ ម៉ាក់​ៗ អាច​មាន​ស្នាម​ជាំ ការ​បង្ក​រោគ​លើ​ស្នាម​វះកាត់​ហើយ​របួស​នេះ​ត្រូវ​ការ​ព្យាបាល​ដិត​ដល់។

    ២. ហានិភ័យ​នៃ​ការ​រលាក​ផ្លូវ​ទឹកនោម

    ហានិភ័យ​ជួប​ញឹក​ញាប់​មួយ​ទៀត​នោះ គឺ​ស្ត្រី​អាច​កើត​រលាក​ផ្លូវ​ទឹកនោម​បន្តិចបន្តួច ប៉ុន្តែមិនមែន​ជា​ជំងឺ​អ្វី​ធ្ងន់ធ្ងរ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ខ្លាំង​ឡើយ​គ្រាន់តែ​ត្រូវ​ការ​ថែ​រក្សា​ខ្លួន និង​ប្រុង​ប្រយ័ត្ន​ខ្លាំង​បន្តិច​ជាង​ការ​បង្កើត​កូន​តាម​បែប​ធម្មជាតិ​ប៉ុណ្ណោះ។

    ៣. ហានិភ័យដុំកំណកឈាម

    ការ​ព្យាបាល​មាន​ករណី​ពិសេស​ខ្លះ ក្រោយ​វះកាត់​បង្កើត​កូន​ហើយ គ្រូពេទ្យ​ផ្ដល់​ថ្នាំ​ព្យាបាល​ប្រឆាំង​នឹង​ការ​ឆាប់​កក​ឈាម​ក្នុង​រយៈ​ពេល​ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​មាន​ដុំ​កក​ឈាម​ក្នុង​សរសៃ​វែន​នៅ​ជើង ឬ​ស្ទះ​សរសៃ​ឈាម​នៅ​សួត។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 05, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម