backup og meta

ហេតុផល ៩យ៉ាង ម៉ាក់ៗគួរញ៉ាំផ្លែទន្លាប់ពេលពពោះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Aug 12, 2021

    ហេតុផល ៩យ៉ាង ម៉ាក់ៗគួរញ៉ាំផ្លែទន្លាប់ពេលពពោះ

    ផ្លែ​ទន្លាប់​មាន​ផ្ទុក​កាបូអ៊ីដ្រាត  ប្រូតេអ៊ីន វីតាមីន A  វីតាមីន C វីតាមីន E វីតាមីន K វីតាមីន B6  កាល់ស្យូម ប៉ូតាស្យូម    ផូស្វ័រ ម៉ាញេស្យូម បេតាការ៉ូទីន ម៉ង់ហ្គាណែស ជាតិដែក ជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម   នេះបើយោងតាមក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA)។ យើងសុទ្ធតែដឹងហើយថា សារធាតុចិញ្ចឹមទាំងអស់នេះល្អចំពោះសុខភាព ចុះចំពោះស្រ្តីមានផ្ទៃពោះយ៉ាងណាដែរ?

    ការ​ញុំា​ផ្លែ​ទន្លាប់​អំឡុង​ពេល​មាន​ផ្ទៃពោះ​ផ្តល់​អត្ថប្រយោជន៍​ដូចជា៖

    ១. ជំរុញ​ការ​លូតលាស់​គភ៌

    ផ្លែ​ទន្លាប់​សម្បូរ​ទៅ​ដោយ​សារធាតុ​រ៉ែ កាល់ស្យូម និង​ហ្វូស្វ័រ​ដែល​ជួយ​ជំរុញ​ការ​លូតលាស់​ឆ្អឹង​ទារក​ក្នុង​ផ្ទៃ   និង​ប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្តាល។

    ២. បង្កើន​គ្រាប់​ឈាម​ក្រហម

    ផ្លែ​ទន្លាប់​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក​អាច​ការពារ​ហានិភ័យ​ខ្វះ​គ្រាប់​ឈាម​ក្រហម​អំឡុង​ពេល​មាន​ផ្ទៃពោះ។ ការ​ញុំា​ផ្លែ​ទន្លាប់​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ជួយ​បង្កើន​បរិមាណ​អេម៉ូក្លូប៊ីន និង​ការពារ​ផល​ប៉ះពាល់​អវិជ្ជមាន​ពី​ការ​ខ្វះ​គ្រាប់​ឈាម​ក្រហម​ដូចជា   អស់​កម្លាំង និង​វិល​មុខ។

    ៣. ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ

    វីតាមីន A និង​ការ៉ូទីន​នៅ​ក្នុង​ផ្លែ​ទន្លាប់​ជួយ​ពង្រឹងសុខ​ភាព​ភ្នែក និង​សាច់ដុំ​បេះដូង។ ឯ​វីតាមីន C ជួយ​បង្កើនប្រព័ន្ធការពាររាងកាយ​របស់​ម៉ាក់ៗ។

    ៤. គ្រប់គ្រងសម្ពាធឈាម

    ផ្លែ​ទន្លាប់​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម​អំឡុង​ពេល​មាន​ផ្ទៃពោះ ព្រោះ​វា​មាន​ផ្ទុក​ម៉ាញ៉េស្យូម។

    ៥. កាត់​បន្ថយ​ហានិភ័យ​ក្រួស​ក្នុង​តម្រងនោម

    ម៉ាញេស្យូម​នៅ​ក្នុង​ផ្លែ​ទន្លាប់​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ក្រួស​ក្នុង​តម្រង​នោម​អំឡុង​ពេល​មាន​ផ្ទៃពោះ។ វា​ជួយ​ឱ្យ​តម្រង​នោម​ម៉ាក់ៗ​មាន​សុខភាព​ល្អ។

    ទាំងនេះ​ជា​មូលហេតុ​ដែល​ស្រ្តី​មាន​ផ្ទៃពោះ​គួរ​ញុំា​ផ្លែទម្លាប់

    ៦. ជួយ​ឱ្យ​គេង​ស្កប់ និង​បំបាត់​ភាពតានតឹង

    ផ្លែ​ទន្លាប់​ផ្ទុក​វីតាមីន C ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​កាត់​បន្ថយ​ភាព​តានតឹង ការ​ថប់បារម្ភ ការ​ធ្លាក់​ទឹកចិត្ត និង​ការ​គេង​មិន​លក់។

    ៧. ការពារ​មហារីក

    ផ្លែ​ទន្លាប់​ក៏​មាន​សមាស​ធាតុ​ដូចជា​អាស៊ីដ betulinic និង shibuol ដែល​អាច​ប្រឆាំង​មហារីក។ ការ​ញុំា​ផ្លែ​ទន្លាប់អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ការពារ​ម៉ាក់ៗ​ពី​ហានិភ័យ​កើតជំងឺ​មហារីក។

    ៨. បន្សាប​ជាតិ​ពុល

    ផ្លែ​ទន្លាប់ ​គឺ​ជា​ប្រភព​ដ៏​ល្អ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​​ដែល​ជួយ​បន្សាប​ជាតិ​ពុល​ក្នុង​រាងកាយ  និង​ថ្លើម​អំឡុង​ពេល​មាន​ផ្ទៃពោះ។ ម្យ៉ាង​ទៀត​សារធាតុ​នេះ​ក៏​ជួយ​បន្សាប​រ៉ាឌីកាល់​សេរី​នៅ​ក្នុង​រាងកាយ​ម៉ាក់ៗ និង​ការពារ​ម៉ាក់ៗ និង​ទារក​ក្នុង​ផ្ទៃ​ពី​ការ​បំផ្លាញ​កោសិកា​យ៉ាង​មាន​ប្រសិទ្ធភាព។

    ៩. កាត់​បន្ថយហានិភ័យ​ជំងឺ​ទឹកនោមផ្អែម

    សារធាតុ​ចម្រាញ់​ចេញ​ពី​សំបក​ផ្លែ​ទន្លាប់​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ជួយ​ជំរុញ​ភាព​ធន់​នឹង​អាំងស៊ុយលីន និង​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម។ ដូច្នេះ​ការ​ញ៉ាំ​ផ្លែ​ទន្លាប់​អាច​ជួយ​ម៉ាក់ៗ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​អំឡុង​ពេល​មាន​ផ្ទៃពោះ​បាន​យ៉ាង​ល្អ​។

    ផលប៉ះពាល់

    • ផ្លែ​ទន្លាប់​អាច​បន្ថយ​សម្ពាធ​ឈាម។ វា​អាច​ធ្វើ​ឱ្យ​សម្ពាធ​ឈាម​ទាប​កាន់​តែ​អាក្រក់   ឬ​រំខាន​ដល់​ការ​ព្យាបាល​សម្ពាធ​ឈាម​ទាប។
    • ស្រ្តី​មួយ​ចំនួន​អាច​អាលែកហ្ស៊ី​នឹង​ផ្លែ​ទន្លាប់។

    ផ្លែ​ទន្លាប់​សម្បូរ​ទៅ​ដោយ​កាបូអ៊ីដ្រាត វីតាមីន និង​សារធាតុ​រ៉ែ​ដែល​ធ្វើ​ឱ្យ​ស្រ្តី​មាន​ផ្ទៃពោះ​មាន​សុខភាព​ល្អ   និង​មាន​ថាមពល។ ជា​មធ្យម​ម៉ាក់ៗ​អាច​ញុំា​ផ្លែ​ទន្លាប់ ១ ទៅ ២ ផ្លែក្នុង ១ ថ្ងៃ   ហើយ​ត្រូវ​ញុំា​ផ្លែ​ទម្លាប់​ដែល​ទុំ​ព្រោះ​ផ្លែ​ទន្លាប់​​ខ្ចី​ធ្វើ​ឱ្យ​ពិបាក​រំលាយ​ និង​មិន​សូវ​មាន​ជីវជាតិ​ដូច​អាទុំ​ទេ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Aug 12, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម