backup og meta

ពពោះ​កើត​ទឹកនោមផ្អែម បើ​ម៉ាក់ៗ​ធ្វើ​បែប​នេះ​ជាតិ​ស្ករ​មិន​ចុះ ទើប​ប្រើ​អាំងស៊ុយលីន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 24, 2020

    ពពោះ​កើត​ទឹកនោមផ្អែម បើ​ម៉ាក់ៗ​ធ្វើ​បែប​នេះ​ជាតិ​ស្ករ​មិន​ចុះ ទើប​ប្រើ​អាំងស៊ុយលីន

    សម្រាប់​ម៉ាក់​ៗ​ពពោះ​មួយ​ចំនួន ជួប​ប្រទះ​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​​ឡើង​ខ្ពស់​ខុស​ធម្មតា ឬ​អាច​និយាយ​បាន​ថា កើត​ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេល​ពពោះ។ ជា​ទូទៅ សម្រាប់​អ្នក​ទឹក​នោម​ផ្អែម​គឺ​ត្រូវ​បាន​ណែ​នាំ​ឲ្យ​ចាក់​អាំង​ស៊ុយ​លីន ដើម្បី​ជួយ​ទប់​ស្កាត់​អាការៈ​របស់​ជំងឺ​កុំ​ឲ្យ​រាល​ដាល ហើយ​ភាគ​ច្រើន​ចាក់​នៅ​ត្រង់​ពោះ។ ចុះ​សម្រាប់​ស្រ្តី​ពពោះ គួរ​ចាក់​អាំង​ស៊ុយ​លីន​ដែរ ឬអត់?

    ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា ចំពោះ​ស្ត្រី​ពពោះ​ដែល​កើត​ជំងឺ​ទឹក​នោម​ផ្អែម អាច​ចាក់​អាំង​ស៊ុយ​លីន​ត្រង់​ពោះ​បាន ហើយ​ត្រូវ​តែ​ចាក់​ដើម្បី​ការពារ​សុខភាព ក៏​ប៉ុន្តែ មិន​មែន​មាន​ន័យ​ថា ពិនិត្យ​ឃើញ​កើត​ទឹក​នោម​ផ្អែម​ពេល​ពពោះ​ភា្លមៗ ឲ្យ​ចាក់​ភ្លាម​នោះ​ទេ។

    លោក​បន្ត​ថា ក្នុង​ករណី​ដែល​ពេទ្យ​ពិនិត្យ​ឃើញ​ថា ម៉ាក់​ៗ​ពពោះ កើត​ទឹក​នោម​ផ្អែម គឺ​ពេទ្យ​នឹង​ណែនាំ​ឲ្យ​ម៉ាក់​ធ្វើ​តាម​គោល​ការណ៍​មួយ​ចំនួន ដើម្បី​ជួយ​កាត់​បន្ថយ​ជាតិ​ស្ករ​ក្នុង​ខ្លួន​សិន មុន​នឹង​សម្រេច​ឲ្យ​ចាក់​អាំង​ស៊ុយ​លីន​ដូច​ជា៖

    – ផ្លាស់​ប្ដូរ​របប​អាហារ

    – ហាត់​ប្រាណ ។ល។

    ការ​ណែនាំ​ឲ្យ​ស្ត្រី​ញ៉ាំ​អាហារ​ត្រឹមត្រូវ ឬ​ធ្វើ​ចលនា​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ថយ​ចុះ​ឯក​ឯង​ដោយ​មិន​ចាំ​បាច់ ប្រើ​ប្រាស់​ថ្នាំ​អ្វី​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ បើ​នៅ​ក្នុង​រយៈ​ពេល​ ២​សប្ដាហ៍ តែ​ម៉ាក់​ៗ​នៅ​តែ​មាន​ជាតិ​ស្ករ​ខ្ពស់ មិន​ត្រូវ​តាម​ស្តង់ដារ​របស់​ពេទ្យ គឺ​តម្រូវ​ឲ្យ​ចាក់​អាំងស៊ុយលីន​ហើយ ឬ​អាច​ឲ្យ​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន។

    វេជ្ជបណ្ឌិត​ផ្នែក​សម្ភព​រូប​នេះ​បន្ត​ថា ការ​ចាក់​អាំង​ស៊ុយ​លីន មិន​មាន​ផល​ប៉ះពាល់​អាក្រក់​អី​ទៅ​ដល់​កូន​ក្នុង​ផ្ទៃ​ទេ ប៉ុន្តែ​បើ​កើត​ទឹក​នោម​ផ្អែម​ហើយ​មិន​ទទួល​បាន​ការ​ព្យាបាល អាច​ធ្វើ​ឲ្យ​កូន​ថ្លោស​ពេក កើត​មុន​ខែ ឬ​ស្បែក​ឡើង​លឿង ។ល។ ​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 24, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម