backup og meta

តិចនិក​ថែទាំ​ស្បែក​អំឡុង​ពេល​ពពោះ និង​ក្រោយ​សម្រាល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 04, 2022

    តិចនិក​ថែទាំ​ស្បែក​អំឡុង​ពេល​ពពោះ និង​ក្រោយ​សម្រាល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    អំឡុង​ពេល​ពពោះ ស្បែក​របស់​ម៉ាក់​ៗ​​​ប្រឈម​នឹង​​ការ​ប្រែប្រួល​ជា​ច្រើន​ ហើយ​ការ​ប្រែប្រួល​ទាំង​នេះ​ទាក់ទង​នឹង​ការ​កើន​ឡើង​​អ័រម៉ូន​ភេទ​ស្រី​​។ អ័រម៉ូននេះ​កើនឡើង​ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​​សារធាតុ​ពណ៌​នៃ​ស្បែក​ សរសៃ​ឈាម​ ក្រពេញ និង​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​ម៉ាក់​ៗ​ និងមាន​លេច​ចេញ​ជា​​ពណ៌​ស្បែក​មិន​ស្មើ​គ្នា​​​​នៃ​ចុង​សុដន់​ ស្បែក​ប្រដាប់​ភេទ​ ផ្នែក​កណ្ដាល​នៃ​ក្បាល​ពោះ​ មុន សង្វារ​ ​ឬ​កន្ទួល​រមាស់។ ដូច​នេះ​ តើ​ម៉ាក់​ៗ​គួរ​ថែទាំ​ស្បែក​យ៉ាង​ម៉េច​ខ្លះ​អំឡុង​ពេល​ពពោះ និង​ក្រោយ​សម្រាល​​?

    តិចនិក​ថែទាំ​ស្បែក​អំឡុង​ពេល​ពពោះ​​

    • ប្រើ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ ដើម្បី​​បញ្ចៀស​​​ស្នាម​ខ្មៅ​នៃ​ស្បែក​ និង​ជៀសវាង​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​ខ្លាំង​
    • ប្រើប្រាស់​សាប៊ូ​​ប្រភេទ​ផ្ដល់​សំណើម និង​ជៀសវាង​ការ​ជម្រុះ​កោសិកា​ស្បែក​​ជា​រៀង​រាល់​ថ្ងៃ​
    • ម៉ាក់​គប្បី​ធ្វើ​លំហាត់​ប្រាណ​ដើម្បី​រក្សា​សាច់ដុំ​ក្បាល​ពោះ​ឲ្យ​រឹង​មាំ ក៏​ដូចជា​កាត់​បន្ថយ​អាការៈ​លេច​នោម​ជាប់​រហូត
    • ​សម្អាត​រាងកាយ​ឲ្យ​បាន​ស្អាត​ល្អ ដោយ​សារ​តែ​​ស្ត្រី​ពពោះ​មាន​អារម្មណ៍​ស្អុះស្អាប់​ និង​ក្ដៅ ប៉ុន្តែ​យើង​មិន​ត្រូវ​ងូត​ទឹក​​ច្រើន​ជាង​ម្ដង​ក្នុង​មួយ​ថ្ងៃ​ឡើយ​។ មួយ​វិញ​ទៀត ចូរ​ប្រើប្រាស់​​សាប៊ូ​​ដែល​គ្មាន​ជាតិ​កាត់​ជា​រៀង​រាល់​ថ្ងៃ​។
    • ញ៉ាំ​វីតាមីន​ និង​កាល់ស្យូម​ឲ្យ​បាន​គ្រប់គ្រាន់​។
    • ​ព្យាបាល​បញ្ហា​មុន​ធ្ងន់ធ្ងរ​ដោយ​ប្រើ​ក្រែមលាប​អង់ទីប៊ីយ៉ូទីក  ​និង​ជៀសវាង​ប្រើប្រាស់​ក្រែម​Tretinoin អំឡុង​ពេល​ពពោះ ពីព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ទារក​ខូច​ទ្រង់ទ្រាយ​។
    • កាត់បន្ថយ​​ការ​ញ៉ាំ​អាហារ​​​ដែល​ដាក់​មេ​ដំបែ​ច្រើន​ ដូចជា​នំ​ឃេក​ជា​ដើម​។
    • គេង​ឲ្យ​បាន​គ្រប់គ្រាន់​ និង​ប្រើប្រាស់​ផលិតផល​ថែ​ទាំ​ស្បែក​​​​​​ក្នុង​កម្រិត​តិចតួច​ដូចជា​​ក្រែម​​ការពារ​កម្ដៅ​ថ្ងៃ ក្រែម​ផ្ដល់​សំណើម​ និង​ហ្វូម​លាង​មុខ​ដែល​គ្មាន​ជាតិ​កាត់​។
    • ជៀសវាង​ញ៉ាំ​ច្រើន​ជ្រុល​ ពីព្រោះ​ខ្លាញ់​ដែល​លើស​ពិបាក​កម្ចាត់​ចោល​នៅ​ពេល​ក្រោយ​។

    ថែស្បែកពេលពពោះ

    តិចនិក​ថែទាំ​ស្បែក​ក្រោយ​សម្រាល​

  • ហាត់ប្រាណ​ដើម្បី​​ជួយ​កាត់បន្ថយ​ស្នាម​ខ្មៅ​​នៅ​ត្រង់​​ពោះ និង​ស្នាម​សង្វារ។​
  • ព្យាយាម​គេង​ឲ្យ​បាន​គ្រប់គ្រាន់
  • បន្ត​ផ្ដល់​សំណើម​ដល់​ស្បែក​ជា​រៀង​រាល់​ថ្ងៃ ជា​ពិសេស​ក្រោយ​ងូត​ទឹក​រួច​
  • ម៉ាក់​ៗ​ក៏​អាច​ប្រើ​ក្រែម​​អង់ទីប៊ីយ៉ូទីកលាបពីលើ និង​ក្រែម​វីតាមីន​A​នៅ​ពេល​ល្ងាច​
  • បើ​ម៉ាក់​ ឬ​កូន​មាន​បញ្ហា​កន្ទួល​លើ​ស្បែក​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​។​
  • ផលិតផល​ថែ​​សម្រស់​ និង​គ្រឿង​សម្អាង​ដែល​មាន​សុវត្ថិភាព​អំឡុង​ពេល​ពពោះ​

    បើ​ម៉ាក់​ៗ​ចង់​ការពារ​ទារក​ដែល​កំពុង​លូតលាស់​ពី​ផល​ប៉ះពាល់​​ទៅ​នឹង​សារធាតុ​គីមី ជា​ពិសេស​នៅ​ក្នុង​ត្រី​មាស​ទី​១ នៅ​ពេល​ដែល​ប្រព័ន្ធ​សរីរាង្គ​សំខាន់​ៗ​កំពុង​អភិវឌ្ឍ ម៉ាក់​គប្បី​ជៀសវាង​ប្រើប្រាស់​ផលិតផល​​ថែទាំ​ស្បែក​ដែល​ផ្ទុក​សារធាតុ​គីមី​ផ្សេងៗ​។ ចំណែក​ផលិតផល​ដែល​មាន​សុវត្ថិភាព​​​ក្នុង​ការ​ប្រើប្រាស់​អំឡុង​ពេល​ពពោះ​មាន​ដូចជា សាប៊ូ​កក់​សក់​ ស្ព្រៃយ៍​បាញ់​សក់​ សាប៊ូ​ដុស​ខ្លួន​ ឡេ​លាប​ខ្លួន​​ និង​ឡេ​លាប​ក្លៀក​ជា​ដើម​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 04, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម