backup og meta

ទម្លាប់ញ៉ាំបែបណា ទើបស្រីៗពពោះឡើងគីឡូសមល្មម ងាយសម្រាលកូន

ទម្លាប់ញ៉ាំបែបណា ទើបស្រីៗពពោះឡើងគីឡូសមល្មម ងាយសម្រាលកូន

ទម្លាប់​ញ៉ាំ​បែប​ណា ទើប​ស្រីៗ​ពពោះ​​ឡើង​គីឡូ​សម​ល្មម ងាយ​ស្រួល​សម្រាល​កូន

ថ្វីត្បិត​តែ​​ពេល​ពពោះ គ្រូពេទ្យ​តែង​តែ​ណែនាំ​ស្ត្រី​ឲ្យ​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ​​ឲ្យ​បាន​ច្រើន​មែន តែ​ទោះ​យ៉ាង​ណា​យើង​មិន​ត្រូវ​ញ៉ាំ​ច្រើន​ហួស​ហេតុ តាម​ចំណង់​នៃ​ការ​ឃ្លាន​នោះ​ទេ ពិសេស​នៅ​ត្រីមាស​ទី៣ ដែល​ពេល​ឡើង​គីឡូ​ស្រឺតៗ។

បើ​តាម​ការ​លើក​ឡើង​របស់​លោក​ជំទាវ គ្រុយ លៀងស៊ីម ទីប្រឹក្សា​ផ្នែក​សម្ភព នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ចាប់​ពេល​ពពោះ រហូត​ដល់​ថ្ងៃ​សម្រាលកូន ស្ត្រី​ឡើង​គីឡូ​ពី ១០-១២ គីឡូក្រាម ទើប​ជា​ការ​ល្អ​ប្រសើរ។ ផ្ទុយ​ទៅ​វិញ​បើ​តិច​ជាង​នេះ​ក៏​មិន​សូវ​ល្អ ហើយ​បើ​ឡើង​ទម្ងន់​លើស​នេះ ម្តាយ​ក៏​ធាត់​ខ្លាំង ឯ​កូន​ក្នុង​ផ្ទៃ​ថ្លោស ធ្វើ​ឲ្យ​ពិបាក​​សម្រាល​តាម​ធម្មជាតិ ហើយ​អាច​មាន​ផល​វិបាក​ផ្សេងៗ​ទៀត។

ខាងក្រោម​នេះ​ជា​តិចនិក​ជួយ​គ្រប់​គ្រង​ទម្ងន់​ពេល​ពពោះ មិន​ឲ្យ​ធាត់​ខ្លាំង៖

១. ញ៉ាំ​ច្រើន​ដង តែ​តិចៗ

ក្បូន​ពេទ្យ​បាន​ណែនាំ​ឲ្យ​ស្ត្រី​ពពោះ​ញ៉ាំ​ឲ្យ​បាន​ច្រើន​នូវ​អាហារ​ដែល​មាន​អនាម័យ ហើយ​សម្បូរ​ជីវជាតិ​ចម្រុះ​មុខ ក្នុង​នោះ​មាន​ទាំង​ត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ ។ ការ​ញ៉ាំ​ឲ្យ​ច្រើន​នេះ មិន​មែន​មាន​ន័យ​ថា ស្ត្រី​ត្រូវ​តែ​សម្រុក​ញ៉ាំ​ម្តង ឬ២​ដង ដាក់​ឲ្យ​ហល់​នោះ​ទេ គឺ​ត្រូវ​ញ៉ាំ​ក្នុង​បរិមាណ​ល្មម ឬ​តិចៗ តែ​ច្រើន​ដង អាច​ពី​៥-៦ដង/ថ្ងៃ។

២. ចៀស​វាង​ចំណី​អាហារ​ផ្អែម

យើង​ដឹង​ហើយ​ថា ស្ត្រី​ពពោះ​ម្តង​ចង់​នេះ ម្តង​ចង់​នោះ បើ​ចង់​ហើយ​ត្រូវ​តែ​រក​ញ៉ាំ​ឲ្យ​បាន ទើប​អស់​ចិត្ត។ ក្នុង​នោះ​ការ​ញ៉ាំ​ផ្អែមៗ ម៉ាក់ៗ​គួរ​ប្រយ័ត្ន​បន្តិច ព្រោះ​ងាយ​ធ្វើ​ឲ្យ​យើង​ធាត់ ទៅ​ជា​មាន​ជំងឺ​នោម​ផ្អែម ដែល​ករណី​ខ្លះ​ការ​គ្រប់​គ្រង​ទម្ងន់​ខ្លួន​ឯង​មិន​បាន​ពេល​ពពោះ វិវត្ត​ទៅ​ជា​ជំងឺ​បម្រុង​ក្រឡា​ភ្លើង-ក្រឡា​ភ្លើង គ្រោះ​ថ្នាក់​ទាំង​ម្តាយ​ទាំង​កូន​ក្នុង​ផ្ទៃ។

៣. ផឹក​ទឹក​ដោះគោ និង​ទឹក​ឲ្យ​បាន​ច្រើន

ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​ខ្វះ​ជាតិ​ទឹក​ពេល​មាន​ផ្ទៃពោះ និង​អាច​ជួយ​រក្សា​លំនឹង​នៃ​ការ​ញ៉ាំ​អាហារ​របស់​យើង​ទៀត។ ចំណែក​ទឹក​គោ​ម្សៅ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​វិញ​​សម្បូរ​នូវ​វីតាមីន និង​ជាតិ​រ៉ែ​ជា​ច្រើន​មុខ ជួយ​ឲ្យ​ឆ្អឹង-ធ្មេញ​រឹងមាំ ភ្នែក​ភ្លឺ​ថ្លា ខួរក្បាល​ទារក​ឆ្លាតវៃ ហើយ​ម៉ាក់ៗ​ត្រូវ​ជ្រើស​រើស​ផលិត​ផល​ណា​ដែល​មិន​មាន​ជាតិ​ស្ករ និង​មាន​ជាតិ​កាបូហាយ​ដ្រេតទាប ពេល​ផឹក​ទៅ​អាច​គ្រប់​គ្រង​ទម្ងន់​ពេល​ពពោះ​បាន​ទៀ​តផង។

៤. ហាត់​ប្រាណ

ការ​ហាត់​ប្រាណ​ពេល​ពពោះ ក៏​ជា​វិធី​មួយ​ដែល​គ្រូពេទ្យ​ណែនាំ​ឲ្យ​ស្ត្រី​ធ្វើ​ឲ្យ​បាន​ទៀង​ទាត់​ដែរ ដើម្បី​ឲ្យ​រាងកាយ​រហ័ស​រហួន ជួយ​សម្រួល​លក្ខខណ្ឌ​នៃ​ការ​សម្រាល​កូន​កាន់​តែ​ងាយ​ស្រួល និង​អាច​គ្រប់​គ្រង​ទម្ងន់​បាន​ទៀត។ ការ​ហាត់​ប្រាណ​ដែល​សមស្រប​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ​មាន​ដូច​ជា ហាត់​យ៉ូហ្គា ដើរ លើក​ដៃ​លើក​ជើង អង្គុយ​ងើប​ចុះ​ងើប​ឡើង​យឺតៗ។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

29/06/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ស្ត្រីពពោះត្រូវការជាតិដែកច្រើនប៉ុនណា? ជាតិដែកជួយអ្វីខ្លះ?

អំឡុងពេលពពោះ គួរ​ឡើងទម្ងន់ប៉ុន្មានទើប​ល្អ​សម្រាប់​ម៉ាក់ៗ និង​កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 29, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម