backup og meta

ចៀសវាងបញ្ហាកូនកើតមិនគ្រប់ខែ ម៉ាក់ៗពពោះគួរធ្វើតាមការណែនាំទាំងនេះ

ចៀសវាងបញ្ហាកូនកើតមិនគ្រប់ខែ ម៉ាក់ៗពពោះគួរធ្វើតាមការណែនាំទាំងនេះ

សម្រាប់​ស្ត្រី​ពពោះ​មួយ​ចំនួន​ជួប​ប្រទះ​បញ្ហា​សម្រាល​កូន​មុន​ខែ ដែល​វា​ជា​បញ្ហា​មួយ​មិន​សូវ​ល្អ​ប៉ុន្មាន​នោះ​ទេ។ ករណី​កូន​កើត​មិន​គ្រប់​ខែ​នេះ ក៏​មាន​ច្រើន​ដែរ អ៊ីចឹង​ហើយ ម៉ាក់ៗ​ពពោះ​គួរ​ធ្វើ​បែប​ណា ដើម្បី​កុំ​ឲ្យ​បញ្ហា​នេះ​កើត​ឡើង​លើ​ខ្លួន?

ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា មាន​កត្តា​ជា​ច្រើន​ដែល​អាច​គំរាម​កំហែង​ដល់​គភ៌​រហូត​ឈាន​ដល់​កើត​មិន​គ្រប់​ខែ​រួម​មាន ស្ត្រី​ធ្លាប់​រំលូត​កូន​ញឹកញាប់ ជក់បារី ដុះ​សាច់​ដុំ​ស្បូន ទឹក​ភ្លោះ​ឆ្លង​មេរោគ ឬ​ស្ត្រី​មាន​ទឹក​ភ្លោះ​ច្រើន​ជាដើម។ លោក​បន្ត​ថា ស្ត្រី​ពពោះ​អាច​បង្ការ​បញ្ហា​ទារក​កើត​មិន​គ្រប់​ខែ​ដោយ​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម​ប៉ុន្មាន​ចំណុច​នេះ៖

– ពិនិត្យ​សុខភាព​តាម​ការ​កំណត់ អំឡុង​ពេល​ពពោះ

– បើ​ម្ដាយ​ពពោះ​មាន​ជំងឺ​ប្រចាំ​កាយ ត្រូវ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ

-​ ទទួល​ជាតិ​ដែក​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​វេជ្ជបញ្ជា

– រក​មូល​ហេតុ និង​ធ្វើ​ការ​ព្យាបាល​ជំងឺ​ពាក់​ព័ន្ធ រលាក​រោគ​ស្ត្រី​ផ្សេងៗ​ឲ្យ​បាន​ជា​សះ​ស្បើយ ដែល​ជា​មួល​ហេតុ​បង្ក​ឲ្យ​ទារក​កើត​មិន​គ្រប់​ខែ

– មាន​របប​អាហារ​ត្រឹម​ត្រូវ ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ ប្រូតេអ៊ីន (បាយ សាច់ បន្លែ ផ្លែឈើ ទឹក​ដោះ​គោ គ្រាប់​ធញ្ញជាតិ…)

– សម្រាក និង​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ ចៀស​វាង​ការងារ​ហួស​កម្លាំង

– ជួប​គ្រូពេទ្យ​ក្នុង​ករណី​ស្ត្រី​ពពោះ​មាន​ប្រវែង​មាត់​ស្បូន​ចំហ។ល។

បន្ថែម​ពី​លើ​នេះ វេជ្ជបណ្ឌិត​ផ្នែក​សម្ភព​រូប​នេះ បញ្ជាក់​ថា ក្នុង​ករណី​ដែល​ម៉ាក់ៗ​ពពោះ​មាន​សញ្ញា​សង្ស័យ​ដូច​ជា ក្ដៅ​ខ្លួន ធ្លាក់​ឈាម ចុក​ពោះ ត្រូវ​ទៅ​ពិនិត្យ​ភ្លាម​ព្រោះ វា​សុទ្ធ​តែ​ជា​បញ្ហា​ជំរុញ​ឲ្យ​ទារក​កើត​មិន​គ្រប់​ខែ ដោយ​មិន​ត្រូវ​អូស​បន្លាយ​ពេល​យូរ​ឡើយ។ ទារក​ដែល​កើត​មិន​គ្រប់​ខែ​ប្រឈម​នឹង​ផល​ប៉ះពាល់​ច្រើន​ដួច​ជា បញ្ហា​ដក​ដង្ហើម ងាយ​ឆ្លង​មេរោគ ឬ​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​ជាដើម​​។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

14/08/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

របៀបថែទាំកូនកើតមិនគ្រប់ខែ ឲ្យមានសុខភាពល្អ

ការថែទាំ និងសារធាតុចិញ្ចឹមចាំបាច់ សម្រាប់ទារកមិនគ្រប់ខែ(វីដេអូ)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម