backup og meta

​ឪឡឹក​​មាន​អត្ថប្រយោជន៍​ច្រើន​​ចំពោះ​ស្ត្រី​ពពោះ​ និង​កូន​ក្នុង​ផ្ទៃ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឪឡឹក​​មាន​អត្ថប្រយោជន៍​ច្រើន​​ចំពោះ​ស្ត្រី​ពពោះ​ និង​កូន​ក្នុង​ផ្ទៃ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅ​អំឡុង​ពេល​មាន​គភ៌​ អាហារូបត្ថម្ភ​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ ដើម្បី​ជួយ​ទ្រទ្រង់​ដល់​​សុខភាព​ទាំង​ម្ដាយ​ និង​ទារក​។​ ពិត​ណាស់​ ​ផ្លែ​ឈើ​​​មាន​អត្ថប្រយោជន៍​ជា​ច្រើន​​សម្រាប់​ស្ត្រី​ពពោះ​។​ រី​ឯ​ផ្លែ​ឪឡឹក​វិញ​នោះ មិន​ត្រឹម​តែ​មាន​សុវត្ថិភាព​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ផ្ដល់​អត្ថប្រយោជន៍​ដល់​​ច្រើន​លើសលប់​ចំពោះ​ម៉ាក់​ៗ​ថែម​ទៀត​ផង​។

១. ​កាត់បន្ថយ​ការ​ក្រហាយ​ទ្រូង​ និង​ជាតិ​អាស៊ីដ​

​​ការ​ពពោះ បណ្ដាល​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​សំខាន់​ៗ​នៅ​ក្នុង​រាងកាយ​។​ ការ​ផ្លាស់ប្ដូរ​នេះ​ អាច​នាំ​មក​នូវ​បញ្ហា​ជា​ច្រើន ដូចជា​លើស​ជាតិ​អាស៊ីដ​ និង​ក្រហាយ​ទ្រូង​។​ ជាក់​ស្ដែង​​ ផ្លែ​ឪឡឹក​គឺ​ជា​ភ្នាក់ងារ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ និង​កាត់​បន្ថយ​ការ​​លើស​ជាតិ​អាស៊ីដ​ ព្រម​ទាំង​​ក្រហាយ​ទ្រូង​បាន​យ៉ាង​​មាន​ប្រសិទ្ធភាព​។​ ដូច្នេះ​ហើយ​ ប្រសិនបើ​​​​ម៉ាក់​ៗ​ជួប​ប្រទះ​បញ្ហា​រំលាយ​អាហារ​ធ្ងន់ធ្ងរ ផ្លែ​ឪឡឹក​គឺ​ជា​ជម្រើស​ដ៏​ប្រសើរ​។

២. ការពារ​ការ​ហើម​

ស្ត្រី​ពពោះ​អាច​ជួប​ប្រទះ​បញ្ហា​ហើម​ដៃ​ និង​ជើង​ជា​ញឹកញាប់​។​ ពិត​ណាស់​ អាការៈ​​នេះ​កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រមូល​ផ្ដុំ​សារធាតុ​រាវ​ខុស​ប្រក្រតី​ នៅ​ក្នុង​ជាលិកា​មួយ​ចំនួន​​នៃ​​រាងកាយ​។​ ​យ៉ាង​ណា​មិញ​ បរិមាណ​ជាតិ​ទឹក​ខ្ពស់​នៅ​ក្នុង​ផ្លែ​ឪឡឹក​ អាច​ជួយ​បើក​​ការ​ស្ទះ​ និង​​កាត់បន្ថយ​អាការៈ​ហើម​យ៉ាង​ពូកែ​ស័ក្ដិសិទ្ធិ​។

ទឹកឪឡឹក

៣. ប្រឆាំង​នឹង​កង្វះ​ជាតិ​ទឹក​

ជាមួយ​គ្នា​នេះ​ដែរ​ បញ្ហា​ទូទៅ​មួយ​ទៀត​ដែល​តែងតែ​កើត​ឡើង​ជា​ញឹកញយ​សម្រាប់​ស្ត្រី​ពពោះ​ គឺ​កង្វះ​ជាតិ​ទឹក​។​ ​ជា​ទូ​ទៅ​ ​អាការៈ​កង្វះ​ជាតិ​ទឹក​អាច​បង្ក​ជា​ផលវិបាក​តិចតួច​ ដូចជា​ការ​​អស់​កម្លាំង​ និង​​ល្ហិតល្ហៃ​ និង​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ ដូចជា​កូន​កើត​មិន​គ្រប់​ខែ​ជា​ដើម​។​ ផ្លែ​ឪឡឹក​ផ្ទុក​ជាតិ​ទឹក​រហូត​ដល់​៩០% ហើយ​វា​មាន​ឥទ្ធិពល​ក្នុង​ការ​កម្ចាត់​បញ្ហា​កង្វះ​ជាតិ​ទឹក​នេះ​បាន​យ៉ាង​អស្ចារ្យ​។

៤. កាត់បន្ថយ​អាការៈ​ចាញ់​កូន​

ស្ត្រី​ពពោះ​តែងតែ​ជួបប្រទះ​អាការៈ​ក្អួត​ និង​ចង្អោរ​ ជា​ពិសេស​នៅ​អំឡុង​ពេល​ពីរ​បី​សប្ដាហ៍​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​។​ ប៉ុន្តែ​ ម៉ាក់​ៗ​មិន​ចាំបាច់​បារម្ភ​ឡើយ​ ជាមួយ​នឹង​ការ​ញ៉ាំ​​ទឹក​ឪឡឹក​មួយ​​កែវ​នៅ​ពេល​ព្រឹក យើង​នឹង​អាច​បំបាត់​បញ្ហា​មួយ​នេះ​បាន​យ៉ាង​ងាយ​ស្រួល​។​ ​បន្ថែម​ពី​នេះ ទឹក​ឪឡឹក​ក៏​អាច​​ផ្ដល់​ភាព​ស្រស់ស្រាយ​ និង​ថាមពល​ដល់​យើង​​ថែម​ទៀត​ផង​។

៥. ជំរុញ​ប្រព័ន្ធ​ភាព​ស៊ាំ​​​​​

​រាងកាយ​របស់​ស្ត្រី​ពពោះ ប្រយុទ្ធ​ប្រឆាំង​ជាមួយ​នឹង​ការ​ឆ្លង​មេរោគ​ និង​ជំងឺ​ផ្សេង​ៗ​សម្រាប់​មនុស្ស​ពីរ​នាក់​ ទាំង​ខ្លួន​ឯង​ និង​ទារក​ដែល​កំពុង​លូតលាស់​។​ ​កត្តា​នេះ​អាច​បណ្ដាល​ឲ្យ​កម្រិត​ប្រព័ន្ធ​ភាព​ស៊ាំ​ធ្លាក់​ចុះ​។​ ឪឡឹក​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​អុក​ស៊ីត​កម្ម​ដ៏​មាន​ឥទ្ធិពល​ ដែល​អាច​បង្កើន​កម្រិត​ភាព​ស៊ាំ​របស់​​ស្ត្រី​មាន​គភ៌​បាន​​យ៉ាង​​ប្រសើរ​។

៦. កាត់បន្ថយ​អាការៈ​រមួល​សាច់​ដុំ​

​ជា​ធម្មតា​ រាងកាយ​របស់​ស្ត្រី​ពពោះ​កំពុង​តែ​ព្យាយាម​សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់ប្ដូរ​ដែល​កំពុង​កើត​ឡើង។ ការ​​ប្រែប្រួល​អ័រម៉ូន​ ការ​ឡើង​ទម្ងន់​ភ្លាម​ៗក៏​អាច​បណ្ដាល​ឲ្យ​ម៉ាក់​ៗ​ជួប​បញ្ហា​រមួល​សាច់​ដុំ​ និង​ឈឺ​ចាប់​បាន​ដែរ​ ដូច​នេះ​​ហើយ​ ឪឡឹក​គឺ​ជា​ឱសថ​ព្យាបាល​ធម្មជាតិ​ដែល​យើង​មិន​គួរ​មើល​រំលង​ឡើយ​។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://parenting.firstcry.com/articles/watermelon-in-pregnancy-is-it-safe-to-eat/

កំណែ​ប្រែបច្ចុប្បន្ន

29/03/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

រូបមន្ត​ធម្មជាតិ​ទាំងនេះជួយកម្ចាត់​មុន​​ កើតលើស្រ្តីពពោះ​

រមាស់​ស្បែក​ពេលពពោះ សាកដោះស្រាយ​តាម​វិធីទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 29, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម